ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៦៥​បទ​របស់​កវី​ស្វាយ សំ​អឿ បាន​សិទ្ធិ​គ្រប់​គ្រង​ទៅ​ភរិយា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ លោក​ស្វាយ សំ​អឿ គឺជា​អ្នកនិពន្ធ​ទំនុកច្រៀង និង​បទ​ភ្លេង​ល្បីឈ្មោះ​មួយ​រូប​ជំនាន់​លោក​ស៊ី​ន ស៊ី​សា​មុត ។ ស្នាដៃ​របស់​លោក​ជា​ច្រើន​បន្សល់​ទុក​មក​ដល់​បច្ចុប្បន្ន មាន​ដូច​ជា​បទ​ខ្យង​ក្ដក់ ស្រមោល​អក្ខរា…

រាជធានី​ភ្នំពេញ​៖ លោក​ស្វាយ សំ​អឿ គឺជា​អ្នកនិពន្ធ​ទំនុកច្រៀង និង​បទ​ភ្លេង​ល្បីឈ្មោះ​មួយ​រូប​ជំនាន់​លោក​ស៊ី​ន ស៊ី​សា​មុត ។ ស្នាដៃ​របស់​លោក​ជា​ច្រើន​បន្សល់​ទុក​មក​ដល់​បច្ចុប្បន្ន មាន​ដូច​ជា​បទ​ខ្យង​ក្ដក់ ស្រមោល​អក្ខរា ស្ទឹង​កែវ និង​បទ​និស្ស័យ​កម្ម​ព្រះ​មោក្ខ​លាន ជាដើម ។

យោង​តាម​សេចក្តី​ប្រកាស​ជូនដំណឹង​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​កាលពី​ថ្ងៃ​ទី​១៦ សីហា ២០១៩ បាន​សម្រេច​ប្រគល់​សិទ្ធិ​គ្រប់គ្រង​ស្នាដៃ​បទ​ចម្រៀង​ចំនួន​៦៥​បទ ជូន​លោកស្រី​ដុំ សំ​អូន ភរិយា លោក​ស្វាយ សំ​អឿ ។

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បន្ទាប់​ពី​បាន​ពិនិត្យ និង​សិក្សា​ស្រាវជ្រាវ យ៉ាង​យកចិត្តទុកដាក់ លើ​បទ​ចម្រៀង​ទាំង​៦៥​បទ ដែល​ជា​ស្នាដៃ​និពន្ធ​បទ​ភ្លេង និង​ទំនុកច្រៀង​ដោយ​លោក​ស្វាយ សំ​អឿ តាម​ការ​ស្នើ​សុំ​សិទ្ធិ​គ្រប់គ្រង​របស់​លោកស្រី​ដុំ សំ​អូន ភរិយា​របស់​លោក​រួច​មក ក្រសួង​ក៏​សម្រេច​ប្រគល់​សិទ្ធិ​គ្រប់គ្រង​ស្នាដៃ​បទ​ចម្រៀង​ទាំង​៦៥​បទ (​សូម​មើល​បញ្ជី​រាយ​ឈ្មោះ​បទ​ចម្រៀង​) ជូន​លោកស្រី​ដុំ សំ​អូន គ្រប់គ្រង​តាម​ការ​ស្នើ​សុំ នា​ពេល​ខាង​មុខ ។

បទ​ចម្រៀង​ទាំង​៦៥​បទ​នោះ​ដូច​ជា​បទ​ពេល​អូន​ឃ្លា​តទៅ ,​ចៅ​ដក ,​កាលណា​ផ្កា​រីក ,​សំណព្វចិត្ត និង​បទ​សំណៅ​កាកី ជាដើម ។ សេចក្តី​ប្រកាស​ជូនដំណឹង​នេះ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​នឹង​បើក​សិទ្ធិ​ប្តឹង​ទាស់​ជូន​ដល់​ភាគី​ពាក់ព័ន្ធ​ទាំ​អស់​រយៈពេល​១​ខែ ដោយ​គិត​ពី​ថ្ងៃ​ប្រកាស​ជូនដំណឹង​នេះ​តទៅ ។

កន្លង​មក​ក្រុម​គ្រួសារ​លោក​ស៊ី​ន ស៊ី​សា​មុត ក្រុម​គ្រួសារ​អ្នកស្រី​រស់ សេរី​សុទ្ធា និង​ក្រុម​គ្រួសារ​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន ក៏​ទទួល​បាន​សិទ្ធិ​គ្រប់គ្រង​លើ​បទ​ចម្រៀង ដូច​ជា​ភរិយា​លោក​ស្វាយ សំ​អឿ ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ