មិនដឹង​ជា​លេចមុខ​ចេញ​មកពីណា​នាង​មក​ដល់​មុខ​ផ្ទះ​ស្រាប់តែ​…


រាជធានី​ភ្នំពេញ ៖ កម្លាំង​អាវុធហត្ថ​ខណ្ឌដូនពេញ​បាន​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​រួម​នឹង​ម៉ូតូ​មួយ​គ្រឿង​បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​តែ​មិន​បាន​សម្រេច​ហើយ​រត់គេច​ខ្លួន​មក​ដល់​បឹង​កក់​ត្រូវ​បាន​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​ធ្វើការ​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​យក​ទៅ​សួរនាំ ហេតុ​ករ​ណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​12​និង​30​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​19 ខែសីហា ឆ្នាំ​2019 តាម​បណ្តោយ​ផ្លូវ​R6 បឹង​កក់​នៅ​ចំណុច​ស្តុ​ប​បឹង​កក់ ស្ថិត​នៅ​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

ជនសង្ស័យ​មានឈ្មោះ ហេង គឹ​ម​ឡុ​ង ភេទ​ប្រុស អាយុ​16​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ស្វាយប៉ាក់ ខណ្ឌ​ឬ​ស្សី​កែវ ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​មានឈ្មោះ ស្រី និ​ច អាយុ​18​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ខ្លួន​ជិះ​ម៉ូតូ​គុប​មូល​ចេញ​មក​ពី​កន្លែង​លក់​មីឆា​នៅ​ក្បែរ​នឹង​រង្វង់​មូល​កួច​កាណុង គោលបំណង​ជិះ​ទៅ​ផ្ទះ​នៅ​ម្តុំ​ក្បែរ​នឹង​កន្លែង​កើតហេតុ លុះ​ពេល​ជិះ​ទៅ​ដល់​ចំណុច​មុខ​ផ្ទះ​ហើយ​ក៏​លេចមុខ​ជនសង្ស័យ​២​នាក់​មានឈ្មោះ​ដូច​ខាងលើ​នេះ​ជា​អ្នក​អង្គុយ​ពីក្រោយ​នឹង​ម្នាក់​ទៀត​មានឈ្មោះ ណេ​ត ភេទ​ប្រុស អាយុ​16​ឆ្នាំ ជា​អ្នក​បើក​ម៉ូតូ​ហើយ​ជា​អ្នក​ឆក់​ទៀត ។

ភ្លាម​ៗ​នោះ​ជនសង្ស័យ​ឆក់​ទូរស័ព្ទ​ដៃ​ម៉ាក​ Vivo ប៉ុន្តែ​មិន​បាន​សម្រេច​នោះ​ទេ ក៏​បើក​រត់គេច​ខ្លួន​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​ធ្វើការ​ប្រដេញ​ទៅ​ផ្លូវ​បឹង​កក់​ក៏​មាន​សន្តិសុខ​គាត់​យក​បារាស់​ដាក់​បិទ​ទើប​ជនសង្ស័យ​ជិះ​បុក​បណ្តាល​អោយ​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់​ស្រមោល​​នឹង​ម្នាក់​ទៀត​ត្រូវ​បាន​កងរាជអាវុធហត្ថ​ធ្វើការ​ឃាត់ខ្លួន​យក​ទៅ​សួរនាំ​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​ដើម្បី​អោយ​អាវុធ​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ខ្លួន​ទៅ​កាន់​តុលាការ​ចាត់ការ​ទៅ​តាម​នីតិវិធី ៕
កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ