ស្តាប់​ចម្លើយ​សង្ឃ​១​អង្គ​ដែល​វាយ​សម្លាប់​មនុស្ស​…​ពិតជា​សាហាវ​ខ្លាំង​ណាស់


ខេត្តឧត្តរ​មានជ័យ ៖ សេចក្តីរាយការណ៍បានបន្តឱ្យដឹងថា ​តាម​ចម្លើយ​សារភាព​​​សង្ឃ​មួយអង្គ​​​ ព្រះ​​​នាម ឆាយ ឡុ​ង ព្រះ​ជន្ម​២៧​វស្សា បានប្រាប់សមត្ថកិច្ចថា ​ខ្លួន​ពិតជា​បាន​វាយ​សម្លាប់​ជន​រង​គ្រោះ​ឈ្មោះ​ដា​ត់ ហាត់ ជា​អ្នក​រត់​ម៉ូតូឌុប​ស្លាប់​ពិតប្រាកដ​មែន ដោយបាន​​វាយ​ត្រង់​កញ្ចឹង.ក​ជា​ច្រើន​ញញួរ ហើយប្រព្រឹត្ត​
តែ​អង្គ​ឯង​ទេ ។ ចំពោះ​មូលហេតុ​ដោយសារ​ខឹង​ជន​រង​គ្រោះ​ទារ​លុយ​ជំពាក់ជាង​៣០​លាន​រៀល​ និង​ដឹង​ថា ​ខ្លួន​មាន​ស្រី​ស្នេហ៍ផង​នោះ ទើបសម្លាប់បំបិទមាត់តែម្តង​ ។

ចម្លើយ​បាន​បន្ត​ថា ពេល​វាយ​សម្លាប់​ជន​រង​គ្រោះ​រួច​ហើយ ខ្លួន​បាន​ដោះ​ខោ​(​ជន​រង​គ្រោះ​)​មក​ស្លៀក ​ហើយ​ដោះ​ស្បង់​ចេញ​ និង​​ពាក់មួក​សុវត្ថិភាព​របស់​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​មក​ទិញ​កា​រ៉ុ​ង​ចំនួន​៣​យក​ទៅ​ច្រក​សាកសព និង​បាន​ដឹក​យក​ចោល​ក្នុង​ព្រៃ​ចម្ងាយ​៦​គីឡូម៉ែត្រ ពី​កន្លែង​វាយ​សម្លាប់​រួច​ ទើប​ជិះ​ម៉ូតូ​មក​ស្ពាន​ផ្តួល​ម៉ូតូ​ចោល និង​ដោះ​ខោអាវ​ចេញ​រួច​ស្លៀក​ស្បង់​ចីវរ​វិញ រួច​ខលហៅ​ប្អូនប្រុស​ឲ្យ​មក​ឌុ​ប​ទៅ​វត្ត​ដី​ថ្មី ក្នុង​វេលា​ម៉ោង​៨យប់​ថ្ងៃ​ទី​១៣ ​សីហា នោះ ។

ក្រោយ​​ទទួល​បាន​ចម្លើយ​សារភាពទាំងអស់មក សមត្ថ​កិច្ច​បាន​នាំ​សង្ឃអង្គនេះ​ទៅ​កន្លែង​កើតហេតុ ស្រាប់​តែ​ឃើញ​សាកសព​ជន​រង​គ្រោះមែន ដូចដែល​តាម​ចម្លើយ​សារភាពជាក់ស្តែង ​។ សមត្ថកិច្ច​នគរបាល​ជំនាញ​បាន​ស្នើ​សុំ​មន្ទីរ​ធម្មការ​និមន្ត​ព្រះសង្ឃ​អនុ​គុណ ដើម្បី​ធ្វើ​ពិធី​ផ្សឹក​តាម​បែប​ព្រះពុទ្ធ​សាសនា​ទាំង​យប់​​ រួច​ធ្វើ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​​ ។

សូមរំលឹកថា​ បុរស​ម្នាក់​បាន​បាត់​ខ្លួន​ពី​ផ្ទះ​អស់​រយៈពេល​៣​ថ្ងៃ​មក​ហើយ ដោយ​ប្រពន្ធ និងកូន​ៗ រួម​ទាំង​សាច់ញាតិ​ខំ​ដើរ​រក តែ​មិនឃើញ​នោះ​ទេ ស្រាប់តែ​ត្រូវ​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​តែ​ម៉ូតូ​ជន​រង​គ្រោះ ដោយ​មាន​ជាប់​ទាំង​អាវ​ប្រឡាក់​ឈាម​ទៀត បង្ករ​ឱ្យ​ការ​ភ្ញាក់ផ្អើល​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ​សីហា​ នៅ​ចំណុច​ក្បែរ​គល់​ស្ពាន​អូរ​ជីក តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦៧B ស្ថិត​ក្នុងភូមិ​អូរ​ជញ្ជៀន ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ដែល​បាត់​ពី​ផ្ទះ​ខាងលើ​ឈ្មោះ ផាត់ ហាត់ ភេទ​ប្រុស អាយុ​៦៨​ឆ្នាំ ជិះ​ម៉ូតូ​ម៉ាក C125 ស៊េរី​២០១៥ ពាក់​ស្លាក​លេខ ឧត្តរមានជ័យ 1B. 28950 រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាង​លើ ។​​ ​​នៅ​រសៀល​ថ្ងៃ​ទី​១៦ ​សីហា កម្លាំងគរបាល​ខេត្តឧត្តរមានជ័យ​ បាន​ធ្វើការ​ឃាត់ខ្លួន​ព្រះ​ចៅអធិការ​មួយ​អង្គ​គង់នៅ​វត្ត​ដីធ្លី ស្រុក​អន្លង់​វែង ពាក់​ព័ន្ធ​ថាបាន​សម្លាប់​អ្នក​រត់​ម៉ូតូឌុប​ ។

ទាក់ទិន និង​ការ​ឃាត់ខ្លួន​ព្រះ​ចៅ​អធិ​ការ​វត្ត​អង្គ​នោះ ត្រូវ​បាន​សមត្ត​កិច្ច​បង្ហើប​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៣ ​សីហា ឆ្នាំ​២០១៩ មាន​ករណី​ឃាតកម្ម​មួយ​សម្លាប់​អ្នក​រត់​ម៉ូតូឌុប​ចោល​សាកសព​នៅ​គុ​ម្ពោ​ធ​ព្រៃ ជិត​ស្ពាន​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្តឧត្តរ​មាន​ជ័យ ។ លុះ​ថ្ងៃ​ទី​១៤ សីហា សមត្ត​កិច្ច​ទទួល​បាន​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ ដែល​ជា​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ដែល​បាន​បាត់​ប្តី​របស់​គាត់​ពេល​ចេញ​ទៅ​រត់​ម៉ូតូឌុប ហើយ​មិនឃើញ​ត្រឡប់​មក​ផ្ទះ​វិញ ។

​​​សមត្ថកិច្ច​បន្ត​ថា ក្រោយ​កើត​មាន​អំពើ​ឃាតកម្ម​នោះ ​លោក​ឧត្តមសេនីយ៍ត្រី ឡឹ​ក សុខា ស្នងការ​រង ខេត្ត​ឧត្តរ​មានជ័យ ដោយ​បានការ​ណែនាំ​ពី​លោក​ឧត្ត​សេនីយ៍​ទោ ម៉ែ​ន លី ស្នងការ នគរបាល​ខេត្ត​ឲ្យ​បើក​ការ​ស៊ើបអង្កេត​លើ​ករណី​នេះ រហូត​ដល់​រសៀល​ថ្ងៃ​ទី​១៦ ​សីហា សមត្ថកិច្ច​បាន​ស្រាវជ្រាវ និង​ឈាន​ដល់​ការ​កំណត់​មុខសញ្ញា​លើ​ករណី​ឃាតកម្ម​នោះ ដែល​ជនសង្ស័យ​ជា​ឃាតករ​ប្រព្រឹត្ត​បទល្មើស​ឃាតកម្ម គឺ​ព្រះ​សង្ឃ​​ជា​ចៅអធិការ​វត្ត​ដីធ្លី ព្រះ​នាម ឆាយ ឡុ​ង ព្រះ​ជន្មាយុ២៧ព្រះ​វស្សា ទើប​សមត្ថកិច្ច​បាន​ទៅ​ឃាត់ខ្លួន​ព្រះ​ចៅអធិការ​វត្ត​នោះ ។ (សម្រួលដោយ៖ ស្រីណា)

ព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ