អៃ សុគន្ធ​ពិដោរ បាន​ឱកាស​ចូលរួម​ប្រកួត​បវរកញ្ញា​ពិភពលោក


រាជធានី​ភ្នំពេញ​៖ ស្រី​ស្អាត​វ័យក្មេង​ម្នាក់​ទៀត​ហើយ​ត្រូវ​បាន​ជ្រើសរើស​ជា​បេ​ក្ខ​នារី​តំណាង​កម្ពុជា​ចេញ​ទៅ​ប្រកួត​បវរកញ្ញា​ពិភពលោក (Miss Global)​ជាមួយ​ស្រី​ស្អាត​ពី​តំបន់ ផ្សេង​ៗ​គ្នា​ជុំវិញ​ពិភពលោក ។ នោះ​គឺ​កញ្ញា​អៃ សុគន្ធ​ពិដោរ ហើយ​នាង​បាន​តាំងចិត្ត​ធ្វើ​ឲ្យ​បាន​ល្អ​លើ​វេទិកា​ប្រកួត​អន្តរជាតិ​នោះ ។

យោង​តាម​ការ​ប្រកាស​កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ សីហា ឆ្នាំ​២០១៩ កញ្ញា​អៃ សុគន្ធ​ពិដោរ ត្រូវ​បាន​គណៈ​កម្មការ Miss Global International ជ្រើស​ជា​តំណាង​កម្ពុជា​ដើម្បី​ឲ្យ​នាង​ទៅ​ប្រកួត​បវរកញ្ញា​ពិភពលោក​នៅ​ខែកញ្ញា ខាង​មុខ ។ ការ​ជ្រើស​យក​នាង គឺ​ដោយសារ​យុវតី​វ័យ​២២​ឆ្នាំ​រូប​នេះ​មាន​រូប​សម្រស់​ស្រស់​សោភា កម្ពស់​គួរសម និង​មានចំណេះ​ដឹង​ផ្នែក​ភាសាបរទេស​ជ្រៅជ្រះ ។ ម្យ៉ាង​នាង​គឺជា​សិល្ប​ការិនី​ពន្លក​ថ្មី ដែល​ទទួល​បានការ​ចាប់អារម្មណ៍​ស្រាប់​ក្នុង​អាជីព​បង្ហាញ​ម៉ូ​ដ ។

លោក​អឿ​ន រតន​: តំណាង​គណកម្មការ Miss Global International បាន​អះអាង​ថា បន្ទាប់​ពី​បាន​ដាក់​សំណើ​បេ​ក្ខ​នារី​ខ្មែរ​ជា​ច្រើន​រូប​ទៅ​កាន់​គណៈកម្មការ​អន្តរជាតិ ដែល​ជា​អ្នក​រៀបចំ​ការ​ប្រកួត​នៅ​ក្រៅ​ប្រទេស កញ្ញា​អៃ សុគន្ធ​ពិដោរ ត្រូវ​បាន​ឯកភាព​ជា​រួម​ឲ្យ​តំណាង​ប្រទេស​កម្ពុជា ដើម្បី​ទៅ​ប្រកួត​នៅ​ក្នុង​ប្រទេស​ចា​ម៉ៃ​កា​(Jamica) នា​ខែកញ្ញា​ខាង​មុខ ។ លោក​នឹង​ដឹកនាំ​បេ​ក្ខ​នារី​រូប​នេះ​ទៅ​កាន់​ប្រទេស​ចា​ម៉ៃ​កា នៅ​ថ្ងៃ​ទី​២៣ ខែ​៩ ដោយ​ការ​ប្រកួត​នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​២៩ ខែកញ្ញា ជាមួយនឹង​វត្តមាន​បេ​ក្ខ​នារី​ពី​ច្រើន​ប្រទេស ។

កញ្ញា​អៃ សុគន្ធ​ពិដោរ បាន​និយាយ​ថា «​ខ្ញុំ​រំភើបចិត្ត​យ៉ាង​ខ្លាំង​ដែល​ត្រូវ​បាន​ជ្រើសតាំង​ជា​តំណាង​ប្រទេស​កម្ពុជា ទៅ​ចូលរួម​ក្នុង​ការ​ប្រកួត​ដ៏​ធ​ម​នោះ ។ ខ្ញុំ​បាន​ត្រៀម​រួច​ហើយ​ក្នុង​ការ​យក​ឈុត​អប្សរា​ស ទៅ​បង្អួត​នៅ​ព្រឹត្តិការណ៍​នោះ​។ បើ​ទោះ​ក្ដី​សង្ឃឹម​ក្នុង​ការ​ដណ្ដើម​មកុដ​នៅ​មិន​ទាន់​មាន តែ​ជា​ឱកាសល្អ​សម្រាប់​ខ្ញុំ​បង្ហាញ​ពី​អត្តសញ្ញាណ​ខ្មែរលើ​ឆាក​អន្តរជាតិ​នា​ឱកាស​នោះ »​។

កញ្ញា​កញ្ញា​អៃ សុគន្ធ​ពិដោរ មាន​កម្ពស់​១,៦៨​ម៉ែត្រ ជា​និស្សិត​ផ្នែក​គណនេយ្យ​ឆ្នាំ​ទី​៣ ជាតា​រា​ម៉ូ​ដែល​ប្រចាំ​ក្រុម​BN ។ កន្លង​មក​បេ​ក្ខ​នារី​កម្ពុ​ជាមួយ​ចំនួន​ធ្លាប់​បាន​ចូលរួម​ប្រកួត​សម្រស់​លំដាប់​អន្តរជាតិ​ដែរ តែ​មិន​ទាន់​មាន​នរណា​ម្នាក់​ទទួល​បាន​លទ្ធផល​ល្អ​ទេ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ