ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រាផ្តល់​ផល​អា​ក្រក់​ដល់​សុខ​ភាព​ស្ត្រី​ទោះ​ផឹក​តិច​តួច​ក្តីការ​ផឹក​​ជា​ប្រ​ចាំ2កែវ​ក្នុង1​ថ្ងៃ​ប្រឈម​នឹង​មហារីកដោះ​50%

10 ឆ្នាំ មុន

ការ​សិក្សា​មួយ​របស់​សហរដ្ឋ​អាមេរិក​បាន​បង្ហាញ​​ថា ស្ត្រី​​ផឹក​ស្រា​​​​ពី​កម្រិតតិច​តួច​ទៅ​មធ្យម​ ការ​ប្រឈម​នឹង​ជំ​ងឺ​មហារីក​ដោះរបស់​ពួក​គេ​​មាន​ការ​កើន​ឡើង​​ធៀប​ជា​មួយ​បណ្តា​ស្ត្រី​ដែល​មិន​ផឹក​ ​។

ការ​សិក្សា​មួយ​របស់​សហរដ្ឋ​អាមេរិក​បាន​បង្ហាញ​​ថា ស្ត្រី​​ផឹក​ស្រា​​​​ពី​កម្រិតតិច​តួច​ទៅ​មធ្យម​ ការ​ប្រឈម​នឹង​ជំ​ងឺ​មហារីក​ដោះរបស់​ពួក​គេ​​មាន​ការ​កើន​ឡើង​​ធៀប​ជា​មួយ​បណ្តា​ស្ត្រី​ដែល​មិន​ផឹក​ ​។

​លទ្ធផល​នៃ​​ការ​សិក្សា​ស្រាវ​ជ្រាវ​ដែល​ធ្វើ​ឡើង​ដោយ​សាកល​វិទ្យា​ល័យ​Harvard Universityនិង​មន្ទីរ​ពេទ្យ​ ​Brigham and Women’s Hospitalបាន​ពិ​និត្យ​ឃើញ​ថា បណ្តា​ស្ត្រី​ដែល​ផឹក​ស្រា​ចន្លោះ​ពី​៣ទៅ​៦​កែវ​ក្នុង​មួយ​សប្តាហ៍​ ទទួល​រង​ផល​ប៉ះ​ពាល់​ដោយ​ជំ​ងឺ​មហា រីក​​ដោះ​១៥ភាគ​រយ ​ខ្ពស់​ជាង​ស្ត្រី​ដែល​មិន​ផឹក​ ។ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​ផឹក​ជា​មធ្យម​២​កែវ​រៀង​រាល់​ថ្ងៃ​ ផល​ប៉ះ​ពាល់​ដោយ​ជំ​ងឺ​ខាង​ដើម​មាន​ដល់​ទៅ​៥១ភាគ​រយ​ ។

​ការ​សិក្សា​ដែល​បាន​ចុះ​​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិ​ប័ត្រ​American Medical​ Association​និង​ដែល​បាន​​ពិ​សោធលើ​ស្ត្រី​​​ជាង​១០​ម៉ឺននាក់​បាន​បង្ហាញ​ទៀត​ថា ការ​ប្រឈម​យ៉ាង​ខ្ពស់​ទៅ​នឹង​ជំ​ងឺ​មហារីក​ដោះត្រូវ​បាន​គេ​មើល​ឃើញ​ចំពោះ​បណ្តា​ស្ត្រី​ដែល​ផឹក​ស្រា​ក្នុង​វ័យ​ចាប់​ពី​២០​ឆ្នាំ​ឡើង​ទៅ​ឬ​ក៏​ចាប់​ពី​៤០​ឆ្នាំ​ឡើង​​ទៅ ​។ ការ​ប្រឈម​​ទាំង​នេះ​នឹង​មិន​ថយ​ចុះ​ជា​​ដាច់​ខាត​បើ​ទោះ​ណា​ពួក​គេ​​បាន​បោះ​បង់​ទម្លាប់​ផឹក​វិញ​ក៏​ដោយ​ ។

វេជ្ជ​បណ្ឌិត​ Steven Narod​ មក​ពី​វិទ្យា​ស្ថាន ​Women’s College Research Instituteក្រុង​តូរ៉ុន​តូ​បាននិយាយ​ថា​៖«ពុំ​មាន​ទិន្នន័យ​ព័ត៌​មាន​ណា​​​មួយ​ផ្តល់​ការ​ធា​នា​ថា បោះ​បង់​ការ​ផឹក​ស្រា​នឹង​កាត់​បន្ថយ​​អត្រា​ប្រ​ឈម​នឹង​ជំ​ងឺ​មហារី​ក​ដោះ​នោះ​ទេ​»។

បើ​ទោះ​ជា​យ៉ាង​នេះ​ក្តី បណ្តា​អ្នក​និពន្ធ​ការ​សិក្សា​លើក​នេះ​បាន​និយាយ​ថា​ មូល​ហេតុ​នៃ​ការ​កើន​ឡើង​នៃ​ផល​​គ្រោះ​ថ្នាក់​ដោយ​ជំ​ងឺ​មហារីក​ដោះ​​ស្ថិត​នៅ​មិន​ច្បាស់​លាស់​នៅ​ឡើយ​​ ប៉ុន្តែ​តាម​​សម្មតិ​កម្ម​​អះ​អាង​ថា វា​អាច​បណ្តា​ល​មក​ពី​​ការ​​កើន​ឡើង​នៃ​អ័រ​ម៉ូន​ភេទ​ដែល​កំពុង​ធ្វើ​សកម្ម​ភាព​នៅ​ក្នុង​ប្រព័ន្ធ​រាង​កាយ​ស្ត្រី​បន្ទាប់​ពី​ពួក​នាង​ផឹក​ស្រា​រួច​ ៕