ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុះ​ក្បាល​ពោះក្នុង​វ័យ​ចាស់​នាំ​បុ​រស​ប្រ​ឈម​នឹ​ងបញ្ហា​សុខ​ភាព​ច្រើន​យ៉ាង​

10 ឆ្នាំ មុន

ការសិក្សា​ថ្មី​មួយ​បាន​អះ​អាង​ថា បុរស​វ័យ​ចំ​ណាស់​ដែល​ដុះ​ក្បាល​ពោះ​ប្រ​ឈម​នឹង​បញ្ហា​សុខ​ភាព​ច្រើន​យ៉ាង​ធៀប​ទៅ​នឹង​បណ្តា​បុរស​វ័យ​​ដូច​គ្នា​ដែល​មិន​មាន​ក្បាល​ពោះ​ធំ​ ប៉ុន្តែ​អ័រ​ម៉ូន​ស្តេរ៉ូ​អីុដ​ testoster​one​​ របស់​​ពួក​​គេ​​មាន​​កម្រិត​​ទាប ​។

ការសិក្សា​ថ្មី​មួយ​បាន​អះ​អាង​ថា បុរស​វ័យ​ចំ​ណាស់​ដែល​ដុះ​ក្បាល​ពោះ​ប្រ​ឈម​នឹង​បញ្ហា​សុខ​ភាព​ច្រើន​យ៉ាង​ធៀប​ទៅ​នឹង​បណ្តា​បុរស​វ័យ​​ដូច​គ្នា​ដែល​មិន​មាន​ក្បាល​ពោះ​ធំ​ ប៉ុន្តែ​អ័រ​ម៉ូន​ស្តេរ៉ូ​អីុដ​ testoster​one​​ របស់​​ពួក​​គេ​​មាន​​កម្រិត​​ទាប ​។

ក្រុម​​អ្នក​​ស្រាវ​​ជ្រាវ​​បាន​​ដឹង​​ជា​​យូរ​​មក​​ហើយ​​ថា ​ភាព​​​ធាត់​​លើស​​ទម្ងន់​​ជាប់​​ពាក់​​ព័ន្ធ​​​​ទៅ​​នឹង​​ការ​​ធ្វើ​​ឱ្យ​​ថយ​​​ចុះ​កម្រិត​អ័រ​ម៉ូន​ស្តេរ៉ូ​អុីដtestosterone​ក្នុ​ង​ចំណោម​បុរស ។ ប៉ុន្តែ​ តាមលោក​ស្រី​វេជ្ជ​បណ្ឌិ​ត​​ Marianne Andersen ដែល​ជា​អ្នក​ដឹក​នាំ​ការ​សិក្សា​ស្រាវ​ជ្រាវ​មក​ពី​សាកល​វិទ្យា​ល័យ​សុខា​ភិ​បាល​ Odense University Hospital ​ប្រ​ទេស​ដា​ណឺ​ម៉ាក​បាន​ឱ្យ​ដឹង​ថា វា​មាន​ភាព​ច្បាស់​លាស់​តិច​តួច​ចំពោះ​ហេតុ​ផល​ដែល​កត្តា​ទាំង​នោះ​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​សុខ​ុមាល​ភាព​របស់​បុរស ។ មួយ​វិញ​ទៀត ចំពោះ​បុរស​ដែល​មាន​សុខ​ភាព​ល្អ​មាំមួន ការ​កើន​ឡើង​នៃ​ទំ​ហំ​ចង្កេះ​អាច​ជា​រឿង​សំ​ខាន់​ប៉ះ​ពាល់​ដល់​គុណ​ភាព​​ជី​វិត​ជាជាង​ការ​ថយ​ចុះ​កម្រិត​អ័រ​ម៉ូន testosterone​ ។

នៅ​ក្នុង​ការ​ពិ​សោធ​លើ​បុរស​ដា​ណឺ​ម៉ាក​៥៩៨​នាក់​វ័យ​ពី​៦០​ឆ្នាំ​ទៅ​៧៤​ឆ្នាំ​បាន​រកឃើញ​ថា ទំ​ហំ​ចង្កេះ​ប៉ះ​ពាល់​ដល់​គុណ​ភាព​ជី​វិត​ខ្លាំង​ជាង​កត្តា​ផ្សេង​ៗ​ទៀត ។ នៅ​ពេល​ដែល​ទំ​ហំ​ចង្កេះ​រីក​កាន់​តែ​ធំ សុខុ​មាល​ភាព​របស់​បុរស​កាន់​តែ​រួញ​ខ្លី​និង​ឈាន​ទៅ​​បាត់​​បង់​​បន្តិច​​ម្តងៗ​ ។​​ឯអ័រ​ម៉ូន​ស្តេរ៉ូ​អុី​​​ដ​​ ​testosterone​​វិញ​​ក៏​​ប៉ះ​​ពាល់​​ដល់​​គុណ​​ភាព​​ជី​វិត​​​​ផង​ដែរ​ តែ​ក្នុង​ចំនួ​ន​មួយ​តិច​តួច​បំ​ផុត ៕