ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នី​ឡា មិន​ចង់​ចាំ​ដល់​ឆ្នាំ​២០២១​ទេ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តារា​កំប្លែង​វ័យក្មេង​ទើបតែ​ពេញក្រមុំ​កញ្ញា​នី​ឡា ក្រៅពី​សម្រស់​កាន់តែ​ផូរផង់ ជីវិត​សិល្បៈ​កាន់តែ​ល្បី ជីវិត​ស្នេហា​របស់​នាង​ក៏​កក្រើក​ជាទី​ចាប់អារម្មណ៍​របស់​មហាជន​ដែរ ។ បច្ចុប្បន្ន​នី​ឡា សាង​ស្នេហ៍​ជាមួយ​កំលោះ​វ័យក្មេង​ប្រហាក់ប្រហែល​នាង​ក្នុង​លក្ខណៈ​ប្រាកដប្រជា ដឹង​ឮ​ដល់​ចាស់ទុំ​ទាំង​សងខាង ។…

រាជធានី​ភ្នំពេញ​៖ តារា​កំប្លែង​វ័យក្មេង​ទើបតែ​ពេញក្រមុំ​កញ្ញា​នី​ឡា ក្រៅពី​សម្រស់​កាន់តែ​ផូរផង់ ជីវិត​សិល្បៈ​កាន់តែ​ល្បី ជីវិត​ស្នេហា​របស់​នាង​ក៏​កក្រើក​ជាទី​ចាប់អារម្មណ៍​របស់​មហាជន​ដែរ ។

បច្ចុប្បន្ន​នី​ឡា សាង​ស្នេហ៍​ជាមួយ​កំលោះ​វ័យក្មេង​ប្រហាក់ប្រហែល​នាង​ក្នុង​លក្ខណៈ​ប្រាកដប្រជា ដឹង​ឮ​ដល់​ចាស់ទុំ​ទាំង​សងខាង ។ ស្នេហា​នេះ​អាច​នឹង​ឈាន​ដល់​ចូល​រោងការ​ក្រាប​សំពះ​ផ្ទឹម ។ គូស្នេហ៍​ថ្មី​នេះ ក្រោយ​ពី​នី​ឡា និង​អតីត​គូ​ដណ្តឹង​ជា​កូនប្រុស​ថៅកែ​ល្ខោនបាសាក់​ភី សុ​គ​ន្ឋី គឺ​លោក​ផ​ន រង្សី បាន​ចែកផ្លូវ​គ្នា ។ ចប់​ស្នេហ៍​ជាមួយ​នី​ឡា មក លោក​រង្សី បាន​ទៅ​ភ្ជាប់ពាក្យ​ជាមួយ​កូនក្រមុំ​អ្នក​ខេត្តតាកែវ ដូច​គ្នា ។ ចំណែក​នី​ឡា រកបាន​គូស្នេហ៍​ថ្មី​ជា​កូន​អតីតមន្ដ្រី​ធំ​ម្នាក់ ។

នី​ឡា កន្លង​មក​ធ្លាប់​បាន​ប្រកាស​ថា នាង និង​គូស្នេហ៍ នឹង​រៀប​ការ​នៅ​ឆ្នាំ​២០២១ ប៉ុន្ដែ​ពេល​នេះ​បាន​ប្ដូរ​ចិត្ត​ថា​ចង់​រៀប​ការ​នៅ​ឆ្នាំ​២០២០​វិញ ។

អ្នកលេង​បណ្តាញ​សង្គម​មួយ​ចំនួន​វិភាគ​ថា​គូស្នេហ៍​ថ្មី​របស់​នី​ឡា មើលទៅ​ស្រឡាញ់​នាង​ណាស់ ហើយ​ទំនង​មិន​ងាយ​ទាស់ទែង​ខ្វែង​ចិត្ត​គ្នា​ឡើយ ស្រប​ពេល​ដែល​កូនស្រី​លោកតា​វិ​ុ​ច​ទ័​រ​រូប​នេះ​ក៏​មើលទៅ​ផ្អែម​ល្ហែម​នឹង​គូស្នេហ៍​ណាស់​ដែរ ។ ដូច្នេះ​ហើយ​ទើប​នី​ឡា មិន​ចង់​ពន្យារពេល​រៀប​ការ ។ បើ​តាម​គម្រោង​នី​ឡា ត្រូវ​រៀបចំ​ពិធី​មង្គលការ​នៅ​ឆ្នាំ​២០២១ តែ​នាង​ប្ដូរ​មក​ឆ្នាំ​២០២០ វិញ​ក្រោយ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ ។

អ្នកគាំទ្រ​និយាយ​ទៀត​ថា នី​ឡា ចង់​ចូល​រោងការ​ឆ្នាំ​ក្រោយ​នេះ ទំនង​រំភើបចិត្ត​ឃើញ​តារា​ច្រើន​គូ​ចូល​រោងការ​យ៉ាង​អធិកអធម ហើយ​នាង​ចង់​សាង​សុភមង្គល​គ្រួសារ​មួយ ។​ម្យ៉ាង​អាច​ជា​ពេលវេលា​មាន​រាសី​ល្អ​របស់​នាង​នា​ឆ្នាំ​ក្រោយ​នេះ ។

នី​ឡា ឃើញ​តែ​ចូលរួម​កំប្លែង ដោយ​ផ្នែក​ភាពយន្ត​នាង​ផ្អាក​មួយអន្លើ​សិន​មិន​ស្រវា​ដូច​ពេល​ពី​មុន​ឡើយ បន្ទាប់​ពីរ​បរ​ផ្នែក​លក់​ផលិតផល​សម្រស់​របស់​នាង​ទទួល​បាន​ជោគជ័យ មានការ​គាំទ្រ​ច្រើន ។ ម្យ៉ាងទៀត​នាង​មាន​ម្ចាស់​ចិត្ត​ទើប​មិន​ចង់​ឲ្យ​បុរស​ណា​ប៉ះ​ដៃជើង​នាំ​តែ​រំខាន​ចិត្ត ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ