ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួល​ទាន​​អង្ករ​​សរី​រាង្គមានអត្ថ​ប្រយោជន៍​​ច្រើន​ចំពោះ​សុខភាព​​​ជាង​អង្ករ​ធម្មតា​​​ជំរុញ​​​​លើក​ទឹ​ក​ចិត្ត​​​​ដល់​ប្រជា​កសិករ​​អ្នក​ផលិតគប្បី​​ងាក​មក​បរិ​ភោគ​​​អង្ករ​សរីរាង្គ​​​ឆ្ងាញ់​មិន​មាន​ជាតិ​ពុល

10 ឆ្នាំ មុន

ដោយ​សារ​​តែ​​​អង្ករ​សរី​រាង្គ​​​​​​ជា​ប្រភេទ​​អង្ករ​ដែល​​ផលិតឡើង​​​មិន​​ប្រើ​ប្រាស់​​​​​សារធាតុ​គីមី​​​ និង​​ថ្នាំពុល ដូច្នេះ​​អង្ករ​សរី​រាង្គ​​​​វា​​ផ្ដល់​នូវ​​អត្ថ​​ប្រយោ​ជន៍​​​ជា​​ច្រើន​​​​ចម្រើន​ដល់​សុខ​ភាព​​​អ្នក​ទទួល​​ទាន ។ ​លោក​ប​ណ្ឌិត​​​​​យ៉ង​ សាំង​កុមារ​​ ​ប្រធាន​​​​​​អង្គ​ការ​សេដាក់​​​​បាន​ធ្វើការ​ពន្យល់ដូច​ខាងក្រោម​ ៖

ដោយ​សារ​​តែ​​​អង្ករ​សរី​រាង្គ​​​​​​ជា​ប្រភេទ​​អង្ករ​ដែល​​ផលិតឡើង​​​មិន​​ប្រើ​ប្រាស់​​​​​សារធាតុ​គីមី​​​ និង​​ថ្នាំពុល ដូច្នេះ​​អង្ករ​សរី​រាង្គ​​​​វា​​ផ្ដល់​នូវ​​អត្ថ​​ប្រយោ​ជន៍​​​ជា​​ច្រើន​​​​ចម្រើន​ដល់​សុខ​ភាព​​​អ្នក​ទទួល​​ទាន ។ ​លោក​ប​ណ្ឌិត​​​​​យ៉ង​ សាំង​កុមារ​​ ​ប្រធាន​​​​​​អង្គ​ការ​សេដាក់​​​​បាន​ធ្វើការ​ពន្យល់ដូច​ខាងក្រោម​ ៖

១-​​អត្ថ​ប្រយោជន៍​ចំ​​ពោះ​សុខភាព​​ ៖​ ទាំង​​អ្នក​ផលិត​និង​​អ្នក​​ប្រើ​ប្រាស់​​នឹង​មិន​ទទួល​រង​នូវ​​​​ឥទ្ធ​ិ​​ពល​​របស់​​​ថ្នាំ​គីមី​ឡើយ​ ព្រោះ​អង្ករ​​​សរី​រាង្គ​​​​មិន​មាន​សារធាតុ​គីមី ។

២-​​ការ​ផ្គត់​ផ្គង់​សារ​ធាតុ​ចិញ្ចឹម​​៖ ​ដោយ​​សារ​អង្ករ​សរី​រាង្គ​​​ផ្ដោត​​​លើ​ការ​ផលិត​​ដោយ​ប្រើ​ជី​ធម្ម​ជាតិ​​​ទាំង​ស្រុង​​ដូច្នេះ​វា​​អាច​ផ្គត់​ផ្គង់​​​សា​រ​ធាតុ​ចិញ្ចឹម​​​ដល់​អ្នក​ប្រើ​ប្រាស់​​ ឬ​ប​រិ​ភោគ​​​បា​ន​ច្រើន​​ជាង​អង្ករ​ធម្ម​តា​ ។

៣-ជីជាតិ​ដី ៖ ​​ការ​ផលិត​តាម​សរី​រាង្គ​​​ដោយ​ប្រើ​ប្រាស់​​ជី​ធម្មជាតិ​​វា​នាំ​ឱ្យ​​ដីមាន​​​ជី​ជាតិ​យូរ​​អង្វែង​ដែល​អាច​ធានា​បាន​នូវ​​​និរន្តរ​ភាព​​សន្ដិសុខ​​ស្បៀង​ ។​

៤-​បរិស្ថាន​ជុំ​វិញ​៖ ​តាម​រយៈ​ការ​​មិន​ប្រើ​ប្រាស់​​​សារ​ធាតុ​គីមី​​ ពិសេស​​​​ជីគីមី​​ និងថ្នាំពុល​វា​នឹង​មិន​​ធ្វើ​ឱ្យ​ប៉ះពាល់​​ទៅ​ដល់​ទឹក​​និង​ជីវិត​​​សត្វ​ជា​ច្រើ​ន​​​​ផ្សេង​ទៀត​នោះ​​ដែរ ។​​​

ភាព​ខុស​គ្នា​​រវាង​អង្ករ​សរី​រាង្គ​ និង​អង្ករ​​ធម្ម​តា ​
​បើ​តាម​​ការ​ពន្យល់​​របស់​លោក​​​ប្រធាន​អង្គ​ការ​​សេដាក់​ឱ្យ​ដឹង​ថា ​អង្ករ​គេ​អាច​​​បែង​ចែក​​ជា​ពី​​រ​ប្រភេទ​​​​គឺ​អង្ករ​ធម្ម​តា​ និង​អង្ករ​សរី​រាង្គ​​​​​ដោយ​យោង​​ទៅ​លើ​កត្ដា​​​​វិនិច័្ឆយ​មួយ​​​ចំនួន​ដូច​ខាង​ក្រោម​​៖

១-​ទាក់ទង​នឹងការ​ផលិត​៖  ចំពោះ​អង្ករ​​​សរី​រាង្គ​​គឺយើង​​ឈរ​​លើ​គោល​ការណ៍​​​ធម្ម​ជាតិ​​ទាំ​ង​ស្រុង​​​​ដោយមិន​អាស្រ័យ​​លើ​សារ​ធាតុ​​​សំយោគ​​ដូច​ជា​ គីមី​​​ និង​ថ្នាំ​ពុល​​​ឡើយ​ដោយ​យើង​​ផ្ដោត​សំខាន់​​​​តែ​ទៅ​លើការ​បង្កើ​ន​ជី​ជាតិដី​​​តាម​រយៈ​ការ​ប្រើ​ប្រាស់​​​​ជីធម្មជាតិ​​​​ហើយ​​យើងផ្ដោត​​​​សំខាន់​​លើការ​ការ​ពារ​ដំណាំ​​​​​តាម​រយៈ​ការ​អនុវត្ត​នូវ​បច្ចេក​ទេស​​ជា​ច្រើន​ដែល​ផ្ដុំ​​ចូល​គ្នា​ដូច​​ជា​ថ្នាំ​ផ្សំ​​ពី​រុក្ខ​​​ជាតិ​ជា​ដើម​​​ ។ ល។ ​ដោយ​ឡែក​ការ​​ធ្វើ​តាម​កសិក​ម្ម​ធម្ម​តា (អង្ក​រធម្ម​តា​) ​​វា​ច្រើន​​​តែ ងាក​មក​ប្រើ​ប្រាស់​​ជីគីមី​​​ និង​ថ្នាំ​ពុល​​ក្នុងការ​ផលិត​ ។​​

២-ការ​កែ​ច្នៃវេច​ខ្ចប់​​​ ទុក​ដាក់ ៖ ​​ចំពោះ​អង្ករ​សរី​រាង្គ​​​គឺយើង​​​អត់​មាន​ប្រើ​ប្រាស់​នូវ​​​​ស​ារ​ធាតុ​គី​មី​​​​អ្វី​បន្ថែម​ ដើម្បី​ឱ្យ​វា​មាន​ក្លិន​​ក្រអូប ​ឬ​ទុក​បាន​យូរ​​នោះទេ ​​​ដោយ​​យើង​ទុក​​ដាក់​វា​ជាលក្ខណៈ​​ធម្ម​ជាតិ​តែម្ដង ។ ប៉ុន្តែ​​​ចំពោះ​អង្ក​រ​​​​ធម្ម​តា​គេ​​​អាច​ប្រើ​សារ​ធាតុ​​គី​មី​​​បន្ថែម​ដើម្បី​ការ​ពារ​កុំ​ឱ្យ​​​ខ្មូត​ស៊ី​​​​ឱ្យ​ទុក​បាន​យូរ និង​បន្ថែម​​នូវ​ជាតិ​ថ្នាំ​មួយ​ចំនួន​​​ដើម្បី​​​ឱ្យមាន​ក្លិន​ក្រអូប​​ជា​ដើម ។

ហេតុ​អ្វី​​ចាំបាច់​​ងាក​មក​បរិ​ភោគ​​​អង្ក​​រ​សរី​រាង្គ​​​ ?
​ឆ្លើយ​តប​នឹង​សំណួរ​នេះ​​​លោក​បណ្ឌិត​​យ៉ង សាំង​កុមារ ​បាន​​ពន្យល់ថា​ កាល​ពី​ដើម​​ឡើយ​កា​រ​ផលិត​​​​​អង្ករ​របស់​យើង​ជាទូទៅ​​គឺ​​មិន​សូវ​​​មាន​ប្រើ​ប្រាស់​សារ​ធាតុ​​​គី​មី​អ្វីនោះទេ ​ប៉ុន្តែ​ឥឡូវ​​នៅ​សម័យ​​ទំនើប​នេះ​​យើង​ឃើញ​​មាន​ការ​ប្រើ​ប្រាស់​​​នូវ​សារ​ធាតុ​​គី​មី​យ៉ាង​​ច្រើន​សម្បើម​ក្នុង​ការ​ផលិត​​ដូច្នេះ​​​​អ្នក​បរិ​ភោគ​​​គួរ​តែងាក​មក​បរិ​ភោគ​​​អង្ករ​សរី​រាង្គ​​ ​​​ទើប​ជា​ការ​ប្រសើ​រ​ ​ពី​ព្រោះ​​ការ​បរិ​ភោគ​​​​អង្ក​សរី​រាង្គ​វា​សំខាន់ទី​​១​ចំពោះសុខ​ភាព​​​ដោយ​សារបរិមាណ​​ជាតិ​ពុល​​​នៅ​ក្នុង​អង្ករ​​គ្មាន ​​ឬមាន​តិច​តួច​​បំ​ផុត​ ​​​​​ទី​​២ ទាក់​ទង​នឹង​​សារ​ធាតុ​​ចិញ្ចឹម​​ដែល​មាន​ក្នុង​អង្ក​សរី​រាង្គ​ដែល​មាន​ច្រើន​ជាង​អង្ករ​ធម្ម​តា ​និង​ទី​៣​​ រស​ជាតិ​របស់​អង្ករ​សរី​រាង្គ​​​​​​​​​​​​​​​​​ល្អ​ហើយ​ឆ្ងាញ់​​​ជាង​អង្ករ​ធម្ម​តា​ ។​ លើ​ស​ពីនេះ​​​​​អ្នក​បរិ​ភោគ​​​​បានចូល​រួម​ចំណែក​ដល់​​ប្រជាកសិករ​​​ដែល​គាត់​ខិត​ខំ​​ផលិត​​​ដោយ​គិតគូរ​ដល់បរិស្ថាន​​ និងសុខ​ភាព​​​ ។

​លោក​បញ្ជាក់​ថា ​​​អតិថិជន​​​ប្រៀប​បាន​ដូច​​ជា​​​​ស្ដេច​ដែល​​​ការ​គាំទ្រ​​របស់​គាត់​​ទៅ​លើ​អង្ករ​​​ស​រី​រាង្គ​​ក៏ដូចជា​​​ទៅ​លើ​ផលិត​ផល​សរី​រាង្គ​​​ផ្សេង​ៗ​ទៀត​​រួម​ចំណែក​​ឱ្យកសិ​កម្ម​​​កម្ពុជា​​​​ដើរ​ចំទិស​ដៅ​​​​​​ទាក់​ទង​​ទៅ​នឹង​​​​និរន្តរភាព​​​ធន​ធាន​ធម្មជាតិ​​​ ទាក់ទង​ទៅនឹង​​​​សុខ​ភាពអ្នក​ប្រើ​ប្រាស់​​​អ្នក​បរិ​ភោគ ​​​និង​អ្នក​ផលិត​​​ដែល​វា​​ជា​ធន​ធាន​ដ៏​សំខាន់​បំផុត​សម្រាប់​មនុស្ស​គ្រប់​រូប​ ៕