ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ធូរ​អាការៈ​គ្រុន​ក្តៅ​ពី​កុមារ​​ដោយ​លេបថ្នាំ​ប៉ារ៉ា​សេតា​ម៉ុល និង​​ទទួល​ទាន​​ទឹក​ឱ្យ​បាន​ច្រើន​កម្តៅ​ខ្លួន​​លើស​ពី​រយៈ​ពេល​3ថ្ងៃ​​ប្រញាប់​នាំកុមារ​ទៅ​ជួប​គ្រូ​ពេទ្យ​​ក្រែង​បង្ក​ជា​ជំងឺ​ផ្សេង​

10 ឆ្នាំ មុន

ពេល​កុមារ​​​ក្តៅ​​ខ្លួនឡើង​​​ខ្ពស់​ ​ជា​​​សញ្ញា​ប្រាប់​ថា ​​​កំពុង​តែ​មានការ​ជ្រៀត​ជ្រែក​របស់​ពពួក​មេ​រោគ​​​គប្បី​​​យក​ចិត្ត​ទុក​ដាក់​ថែ​ទាំ​​ដោយ​​ការ​ឱ្យ​​ទទួល​​ទាន​ថ្នាំ​ប្រភេទ​ប៉ារ៉ា​​សេ​តាម៉ុល ​​​​ទទួល​ទាន​ទឹក ​និងការសម្រាកគ្រាប់​គ្រាន់​ ​អាច​ធ្វើ​​ឱ្យ​កុមារ​​មាន​អាការៈ​ធូរ​ស្រាល​ ​។ ​​​​​​គ្រុន​ក្តៅ ភាគ​ច្រើនកើត​មាន​តែ​២​ទៅ​៣​ថ្ងៃប៉ុណ្ណោះ ​។ ​ប៉ុន្តែ​​ជួន​កាល​វា​​អាច​កើតមាន​​ក្នុងរយៈ​ពេល​យូរ​បង្ក​ទៅ​ជា​​ជំងឺ​​ផ្សេងៗ​​ ​។

ពេល​កុមារ​​​ក្តៅ​​ខ្លួនឡើង​​​ខ្ពស់​ ​ជា​​​សញ្ញា​ប្រាប់​ថា ​​​កំពុង​តែ​មានការ​ជ្រៀត​ជ្រែក​របស់​ពពួក​មេ​រោគ​​​គប្បី​​​យក​ចិត្ត​ទុក​ដាក់​ថែ​ទាំ​​ដោយ​​ការ​ឱ្យ​​ទទួល​​ទាន​ថ្នាំ​ប្រភេទ​ប៉ារ៉ា​​សេ​តាម៉ុល ​​​​ទទួល​ទាន​ទឹក ​និងការសម្រាកគ្រាប់​គ្រាន់​ ​អាច​ធ្វើ​​ឱ្យ​កុមារ​​មាន​អាការៈ​ធូរ​ស្រាល​ ​។ ​​​​​​គ្រុន​ក្តៅ ភាគ​ច្រើនកើត​មាន​តែ​២​ទៅ​៣​ថ្ងៃប៉ុណ្ណោះ ​។ ​ប៉ុន្តែ​​ជួន​កាល​វា​​អាច​កើតមាន​​ក្នុងរយៈ​ពេល​យូរ​បង្ក​ទៅ​ជា​​ជំងឺ​​ផ្សេងៗ​​ ​។

​ជាធម្មតា​​​រាង​កាយ​​មនុស្ស​​មាន​សី​តុ​ណ្ហ​ភាព​​​​​៣៧​អង្សា ។ ​ក្នុងករណី​កម្តៅ​​ឡើង​រហូត​ដល់​៣៩​​អង្សា​ វា​ជា​អាការៈ​គ្រុន​ក្តៅ​ស្រាល ​​និងជា​សញ្ញា​ប្រាប់​ថា​ រាង​កាយ​​កំពុង​ប្រឆាំង​​នឹង​​​មេរោគ ​​។ ​បើ​កម្តៅ​រាង​កាយ​ឡើង​ខ្ពស់ជាង​នេះ​ វា​អាច​ធ្វើ​ឱ្យ​​កុមារ​​មាន​អាម្មរណ៍​មិន​ស្រួល​ក្នុ​ង​ខ្លួន ​ដែល​ពួក​គេ​អាច​មា​ន​អាការៈ​គ្រុន​រងា​ ឬគ្រុន​​ញាក់​​ ​និង​ជួន​កាល​មានការ​ចេញ​ញើស​ច្រើនអាច​ខ្សោះ​ជាតិ​ទឹក​​ ។ ​​វាមាន​សារ​សំខាន់​​ដែល​មាតា​បិតា​​ត្រូវ​​គ្រប់​គ្រង​សី​តុ​ណ្ហ​ភាព​​រាង​កាយ​របស់​កុមារ​​ឱ្យ​​បាន​ជាប់​លាប់ ​ពី​ព្រោះ​អាការៈ​គ្រុន​​ក្តៅ​ខ្លាំង​អាច​បង្ក​​ជា​បញ្ហាធ្ងន់ ។ ​បើ​សិន​​ជា​កម្តៅ​មិន​​ថយ​ចុះ​​​អា​ច​មាន​​ការ​ប្រកាច់​​ ឬ​​រលាក​ខួរក្បាល ​។ ​

​លោក​វេជ្ជ​បណ្ឌិត​លឹម ​ហ៊ុយ ​ប្រធាន​ផ្នែក​​វេជ្ជ​សាស្ត្រ​​នៃ​ក្រុម​ហ៊ុន​ឱសថ​​សាណូ​ហ្វី​បាន​មាន​ប្រសាសន៍​ថា ​នៅ​ពេ​ល​គ្រុន​​ក្តៅ​ខ្លាំង​ (៤០​អង្សា) ​មាតាបិតា​ត្រូវ​ព្យាយាម​បញ្ចុះ​កម្តៅ​​កូនជា​បន្ទាន់​តាម​​ដែល​អាច​ធ្វើ​ទៅបាន​ ​​ត្រូវ​​ឱ្យ​សម្រាក​នៅ​កន្លែង​ត្រជាក់ ​និងបន្ថយ​​កម្តៅ​​ដោយ​ប្រើ​ក្រណាត់​ជ្រលក់​​ទឹក​ដាក់​នៅលើ​ថ្ងាស ​និង​ដើម​ទ្រូង​​ ព្រម​ទាំង​ទទួល​ទាន​ថ្នាំ​​ដូចជាថ្នាំ ប៉ារ៉ា​សេតា​ម៉ុ​ល ​តាម​កម្រិត​អាយុ​អ្នក​ជំងឺ ។ ​កុមារ​មាន​អាការៈ​គ្រុន​ក្តៅ​​​អាច​មាន​ភាព​ធូរ​ស្រាល​​ក្នុង​អំឡុងពេល​បីថ្ងៃតាម​រយៈ​​ការ​ថែ​ទាំ​នៅ​ផ្ទះ​ដោយ​​យក​ចិត្ត​ទុកដាក់​លើ​ការទទួល​ទាន​ថ្នាំ​ ការ​ទទួល​ទាន​ទឹក​ជា​ប្រចាំ ​​និងការ​សម្រាក​​ឱ្យបាន​ច្រើន ។ ចំពោះ​​​ក្មេង​​​មា​នអាយុ​ក្រោម​​៣ខែ ​ត្រូវនាំ​​ទៅ​ជួប​​វេជ្ជ​បណ្ឌិត​​ជាបន្ទាន់​​បើ​​មាន​អាការៈ​គ្រុន​​ក្តៅ​ ​ព្រោះ​វា​អាច​បង្ក​ជា​ជំងឺ​ធ្ងន់​ធ្ងរ ។ ​ករណី​អាការៈ​អ្នក​ជំងឺ​​មិ​ន​មាន​​ភាព​ធូរ​ស្រាល​​​បែរ​​​ជា​​​ប្រកាច់​ ឬ​​សន្លប់​​អ្នក​ត្រូវ​​ប្រញាប់​នាំ​​អ្ន​ក​​ជំងឺ​​ទៅ​មន្ទីរ​ពេទ្យ​ជាបន្ទាន់ ​។ ​

​​​កម្រិត​នៃការ​ប្រើ​ប្រាស់​​ថ្នាំ​ប៉ារ៉ា​សេតា​ម៉ុល​ត្រូវ​ធៀប​នឹង​ទម្ងន់ ​ដូច​ជា​ទម្រង់រាង​កាយ ​មាន​ទម្ងន់​​៦​ទៅ​៨​គីឡូក្រាម ​ឬ​អាយុ​​៣-៩​ខែ ​ប្រើ​​កម្រិត​ថ្នាំ​១០០​​មីល្លី​ក្រាម ​។ ទម្ងន់​៨​ទៅ​១២​គីឡូក្រាម​​អាយុ​​៦-២៤​ខែ ​ប្រើថ្នាំ​១៥០​មីល្លី​ក្រាម ​។ ១២​ទៅ​១៦​គីឡូ​ក្រាម​ អាយុ​​២-៥​ឆ្នាំ ​​ប្រើ​​កម្រិត​ថ្នាំ​​២០០​មីល្លី​ក្រាម ​​។ បើ​ទម្ងន់​​១៦-២៤​គីឡូ​ក្រាម​ អាយុ​៤-៩ឆ្នាំ ​ប្រើ​ថ្នាំ​៣០០​មីល្លី​ក្រាម ​។ ទម្ងន់​​២៥​ទៅ​៣០គីឡូ​ក្រាម ​អាយុ៩-១១​ឆ្នាំ ​ត្រូវប្រើ​ថ្នាំ​៣០០​មីល្លី​ក្រាម ​​។ ២៧-៤០គីឡូ​ក្រាម​​អាយុ​៨-១៣​ឆ្នាំ ​ប្រើ​ថ្នាំ​៥០០​មីល្លី​ក្រាម ​។ ​៤១​ទៅ​៥០​គីឡូក្រាម​​ ឬ​អាយុ​១២-១៥​ឆ្នាំ ​ប្រើ​ថ្នាំ​៥០០​មីល្លី​ក្រាម​​ ។ ទម្ងន់​​ចាប់ពី​៥០​ឡើង ឬ​សម្រាប់​មនុស្ស​ធំ​ ​​ត្រូវ​ប្រើ​ថ្នាំ ​៥០០​មីល្លី​ក្រាម -១.០០០​មីល្លី​ក្រាម ​ហើយ​សូម​ប្រើ​ប្រាស់​​ថ្នាំ​ដែល​ផ្តល់​​ដោយ​ក្រុម​ហ៊ុន​ឱសថ​​ដែល​​មានគុណភាព​​ខ្ពស់ ។

​ក្នុងករណី​​កុមារ​​ក្តៅខ្លាំង ​លើសពី​៤០​អង្សា​​ត្រូវ​បញ្ចុះ​កម្តៅ​​​ជា​​បន្ទាន់​​ដោយ​ដាក់​​អ្នក​ជំងឺ​នៅ​កន្លែង​ដែល​ត្រជាក់ ​រួច​ដោះ​សម្លៀក​​បំពាក់​​គាត់​ចេញ​ទាំង​អស់ ​និងត្រូវ​បក់​ឱ្យ​គាត់​ផង​ដែរ ​។

​ហើយ​ត្រូវ​យក​​ក្រណាត់​​ជ្រលក់​ទឹក​​ត្រជាក់​​ល្មម​​ទៅ​​​​ដាក់​លើ​ទ្រូង​និងថ្ងាស​​របស់​អ្នក​ជំងឺ ​​ហើយ​​​ប្តូរ​ក្រណាត់​ជាញឹក​ញាប់ ​ដើម្បីរក្សា​​វា​ឱ្យ​នៅ ត្រជាក់​ល្មម​ដដែល ។ ត្រូវ​​ធ្វើ​របៀប​នេះ ​រហូត​ដល់​​កម្តៅ​​ថយ​ចុះ​នៅក្រោម​​៣៨​អង្សា ។​ ​អ្ន​ក​ជំងឺ​​ទទួល​ទាន​ទឹក​ត្រជាក់​​​​ល្មម​​ឱ្យ​បាន​ច្រើន និង​​​លេប​​ថ្នាំបញ្ចុះ​​កម្តៅ​​ ​តែ​បើ​សិន​ជា​កម្តៅ​មិន​ថយ​ចុះ​​ក្នុង​ពេល​ពីរ​ឬ​​បី​​ថ្ងៃ​​​ត្រូវ​​​​នាំ​កុមារ​​ទៅជួប​គ្រូ​ពេទ្យ​​ជា​​បន្ទាន់ ៕