អ្នកមាន​អាយុ​ខ្ទង់​២០​ឆ្នាំ មក​ដឹង​ពី​គន្លឹះ ដើម្បី​ក្លាយជា​មនុស្ស​ជោគជ័យ !


មនុស្ស​មាន​និយម​ន័យ​នៃ​ភាព​ជោគជ័យ​ខុស​ៗ​គ្នា ។ មនុស្ស​មួយ​ចំនួន​គិត​ថា វា​ទាក់ទង​នឹង​ចំនួន​លុយ​ដែល​អ្នកមាន ខណៈ​ដែល​មនុស្ស​មួយ​ចំនួន​ទៀត​គិត​ថា វា​ទាក់ទង​នឹង​សេរីភាព​ដែល​ពួក​គេ​មាន​ជាដើម ។ តែ​អ្វី​ដែ​សំខាន់ គឺ​តើ​អ្នកមាន​សមត្ថភាព​ក្នុង​ការ​សម្រេច​បាន​អ្វី​ដែល​អ្នក​ចង់បាន ឬទេ? មិន​ថា វា​ជា​ការ​ឡើង​តំណែង ឬ​ការ​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​ឡើយ ។

ប៉ុន្តែ​ដោយសារ​តែ​ភាព​ជោគជ័យ​ពិបាក​នឹង​មើល​ឃើញនឹងភ្នែក​ទទេ មាន​មនុស្ស​តិច​ណាស់ ដែល​យក​ពេលវេលា ដើម្បី​បង្កើត​ផែនការ​ច្បាស់លាស់​មួយ ដែល​អាច​ជួយ​ឲ្យ​ពួក​គេ​ទទួល​បាន​ភាព​ជោគជ័យ ។ ប្រសិនបើ​អ្នក​មិន​ចង់​ស្ថិត​ក្នុង​ក្រុម​មនុស្ស​នេះ​ទេ ខាងក្រោម​នេះ គឺជា​អ្វី​ដែល​អ្នក​ដែល​មាន​អាយុ​ខ្ទង់​២០ គួរតែ​ធ្វើ ដើម្បី​ក្លាយទៅជា​មនុស្ស​ជោគជ័យ ៖

១. មើលថែ​សុខភាព​ផ្លូវចិត្ត​របស់​អ្នក ៖ ជីវិត​របស់​អ្នក​នឹង​កាន់តែ​រវល់​ទៅ​ៗ ដូច្នេះ​អ្នក​មិន​ត្រូវ​គិត​ថា អ្នក​នឹង​ចាប់ផ្តើម​មើលថែ​សុខភាព​ផ្លូវចិត្ត​របស់​អ្នក បន្ទាប់​ពី​អ្នក​បាន​ជោគជ័យ ឬ​នៅ​ពេល​អនាគត​ទេ ។ សុខភាព​ផ្លូវចិត្ត គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ជីវិត ហើយ​ប្រសិនបើ​អ្នក​មិន​មើលថែ​វា​ឲ្យ​បាន​ដិត​ដល់​ទេវា​នឹង​បង្ក​ការ​ប៉ះពាល់​ដល់​ការងារ និង​អាជីវកម្ម​របស់​អ្នក​ដែរ ។
អ្នក​គួរតែ​ទុក​ពេល​ប្រមាណ​ពី​៥ ទៅ​១០​នាទី​ជា​រៀងរាល់ថ្ងៃ ដើម្បី​មើលថែ​សុខភាព​របស់​ខ្លួន និង​ធ្វើ​ឲ្យ​វា​ក្លាយទៅជា​ទម្លាប់​ប្រចាំ​ថ្ងៃ​របស់​អ្នកផង​ដែរ ។

២. ចំណាយពេល​ជាមួយ​មនុស្ស​ដែល​មាន​អាយុ​ច្រើន​ជាង​អ្នក ៖ អ្នក​មិន​រៀនសូត្រ​ពី​មនុស្ស​ដែល​ស្ថិត​ក្នុង​ស្ថាន​ការ​ស្រ​ដៀង​គ្នា​នឹង​អ្នក​ទេ ។ អ្នក​គួរតែ​រៀន​នៅ​ជិត​មនុស្ស​ដែល​មានបទពិសោធន៍​ច្រើន​ជាង​អ្នក អ្នក​ដែល​ធ្លាប់​ឆ្លងកាត់​ស្ថាន​ការ​របស់​អ្នក និង​អ្នក​ដែល​ស្ថិត​ក្នុង​ដំណាក់កាល​មួយទៀត​នៃ​ជីវិត ។ ប្រសិនបើ​អ្នកមាន​អាយុ​ខ្ទង់​២០​ឆ្នាំ អ្នក​គួរតែ​ចំណាយពេល​ច្រើន​ជាង​មុន​ជាមួយ​អ្នក​ដែល​មាន​អាយុ​ខ្ទង់​៣០​ទៅ​៤០​ឆ្នាំ និង​៥០​ឆ្នាំ​ជាដើម ។ ពួក​គេ​ជា​មនុស្ស​ដែល​មាន​ចម្លើយ​ច្រើន មិនមែន​មិត្តភក្តិ​អ្នក​ដែល​មាន​អាយុ​២៥​ឆ្នាំ​ទេ ។

៣. បោះបង់​មិត្តភក្តិ​ដែល​មិន​ដើរទៅ​មុខ ៖ មនុស្ស​ដែល​នៅ​ជុំវិញ​អ្នក​ឆ្លុះ​បញ្ចាំង​ពី​អ្នក ។ នៅ​ដំណាក់កាល​ណាមួយ អ្នក​ត្រូវ​តែ​ដឹង​ពី​ទិស​ដៅ​ជីវិត​របស់​មនុស្ស​ជុំវិញ​ខ្លួន​អ្នក និង​ពេលវេលា​ដែល​អ្នក​ចង់​ចំណាយ​លើ​មនុស្ស​ទាំងនោះ ។ នេះ​មិន​មាន​មាន​ន័យ​ថា អ្នក​ត្រូវ​តែ​កាត់​ផ្តាច់ទំនាក់ទំនង​ជាមួយ​ពួក​គេ​ទាំងស្រុង​ទេ តែ​វា​មាន​ន័យ​ថា អ្នក​មិន​ចាំបាច់​ត្រូវ​វិនិយោគ​ពេល និង​កម្លាំង​លើ​ទំនាក់ទំនង​ទាំងនោះ​ដែរ ជា​ពិសេស​នៅ​ពេល​ដែល​វា​អាច​បង្ក​ការ​ប៉ះពាល់​ដល់​ជីវិត​របស់​អ្នក ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

កិច្ចការជំនួញ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ