ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន​បញ្ហា​តូច​ៗ​ដែល​អាច​ក្លាយជា​ធំ​ក្នុង​អាជីវកម្ម​របស់​អ្នក

5 ឆ្នាំ មុន

ការ​ដឹង​ពី​បញ្ហា​ក្នុង​អាជីវកម្ម​របស់​អ្នក គឺជា​រឿង​ល្អ​មួយ ព្រោះ​ពេល​ដែល​អ្នករក​ឃើញ​វា​អ្នក​អាច​រក​ដំណោះស្រាយ​បាន ដែល​ជួយ​ឲ្យ​ក្រុមហ៊ុន​អ្នក​កាន់តែ​មាន​ប្រសិទ្ធិ​ភាព និង​រក​ប្រាក់​ចំណូល​បាន​កាន់តែ​ច្រើន ។ បញ្ហា​ពិត​កើត​មាន​ឡើង​ពេល​ដែល​អាជីវករ​មិន​ព្យាយាម​រក​ដំណោះស្រាយ ដើម្បី​ឆ្លងកាត់​បញ្ហា​តូច​ៗ ។ លោក…

ការ​ដឹង​ពី​បញ្ហា​ក្នុង​អាជីវកម្ម​របស់​អ្នក គឺជា​រឿង​ល្អ​មួយ ព្រោះ​ពេល​ដែល​អ្នករក​ឃើញ​វា​អ្នក​អាច​រក​ដំណោះស្រាយ​បាន ដែល​ជួយ​ឲ្យ​ក្រុមហ៊ុន​អ្នក​កាន់តែ​មាន​ប្រសិទ្ធិ​ភាព និង​រក​ប្រាក់​ចំណូល​បាន​កាន់តែ​ច្រើន ។ បញ្ហា​ពិត​កើត​មាន​ឡើង​ពេល​ដែល​អាជីវករ​មិន​ព្យាយាម​រក​ដំណោះស្រាយ ដើម្បី​ឆ្លងកាត់​បញ្ហា​តូច​ៗ ។

លោក Brian D. Evans ដែល​ជា​អ្នក​ផ្តល់​ទីប្រឹក្សា​ក្រុមហ៊ុន​ជា​ច្រើន បាន​ចែករំលែក​ពី​បញ្ហា​តូច​ៗ​មួយ​ចំនួន​ក្នុង​អាជីវកម្ម​ដែល​អាច​ក្លាយទៅជា​បញ្ហា​ធំ ប្រសិនបើ​អាជីវកម្ម​មើល​រំលង ។ ១. ខ្វះ​ការ​រៀបចំ​ផែនការ និង​យុទ្ធសាស្ត្រ ៖ យុទ្ធសាស្ត្រ​ប្រៀប​បានជា​ផែនទី ដែល​អ្នក​ត្រូវ​ដើរ​តាម​ក្នុង​រយៈពេល​ពី​មួយ​ទៅ​ពីរ​ឆ្នាំ​ខាង​មុខ ។ ពេល​ដែល​អ្នកមាន​យុទ្ធសាស្ត្រ​ច្បាស់លាស់​ហើយ​អ្នក​អាច​បង្កើត​ផែនការ​មួយ និង​អនុវត្ត​វា​បាន​មាន​ប្រសិទ្ធិ​ភាព​ជាង​មុន ឧទាហរណ៍​ដូច​ជា យុទ្ធសាស្ត្រ​ក្នុង​ការ​រក​បុគ្គលិក ឬ​បង្កើន​ការ​លក់​ជាដើម ។ ក្រុមហ៊ុន​បង្កើត​ថ្មី​ភាគច្រើន​បរាជ័យ​ព្រោះ ពួក​គេ​មិន​មាន​ផែនការ​ទាំងនេះ ដើម្បី​សម្រេច​គោលដៅ ។ ពួក​គេ​មិន​មាន​យុទ្ធសាស្ត្រ និង​ការ​លក់​ជាដើម ។

២. បុគ្គលិក​មិនល្អ ៖ ការ​ស្វែងរក​បុគ្គលិក គឺជា​ផ្នែក​ដ៏​សំខាន់​ដែល​អាច​ប៉ះពាល់​ដល់​ការ​ប្រកប​អាជីវកម្ម​របស់​អ្នក ។ ក្រុមហ៊ុន​មួយ​ចំនួន​សុខចិត្ត​យក​បុគ្គលិក​បែប Freelance ឬ ក្រៅ​ម៉ោង​ឲ្យ​តែ​ពួក​គេ​ទទួល​បាន​គុណភាព​ខ្ពស់ ។

សម្រាប់​ក្រុមហ៊ុន​ដែល​មាន​បុគ្គលិក​ពេញ​ម៉ោង​វិញ​ក៏​អាច​ជួបនឹង​បញ្ហា​ជា​ច្រើន​ដែរ ។ ដូច្នេះ​លោក Brian ផ្តល់​យោបល់​ឱ្យ​គិត​ពី​ប្រភេទ​មនុស្ស​ដែល​អ្នក​ត្រូវការ​ក្នុង​ពេល​បច្ចុប្បន្ន និង​ក្នុង​រយៈពេល​វែង​រាល់ពេល​ដែល​អ្នកធ្វើការ​សម្រេចចិត្ត​ជ្រើសរើស​បុគ្គលិក ។

៣. មិន​មានការ​ផ្តោត​សំខាន់​លើ​អ្វីមួយ ៖ អាជីវករ​ដែល​ទើបតែ​ជាប់​ផ្តើមដំបូង​ភាគច្រើន​ជួប​ការ​លំបាក​ក្នុង​ការ​ផ្តោត​ស្មារតី និង​ទិស​ដៅ​ក្រុមហ៊ុន​លើ​អ្វីមួយ​ឲ្យ​បាន​ពិតប្រាកដ ។ ពេល​ដែល​អ្នក​ចាប់ផ្តើម​ដំបូង​អ្នក​អាច​នឹង​គិត​ថា មានឱកាស​ច្រើន​ដែល​ក្រុមហ៊ុន​អ្នក​គួរតែ​ចាប់​យក​បើ​ទោះជា​ឱកាស​ទាំងនោះ​មិន​ទាក់ទង​គ្នា​ក៏​ដោយ និង​ធ្វើការ​ផ្លាស់​ប្តូរ​ទិស​ដៅ​ក្រុមហ៊ុន​តាម​ចិត្ត​ជាដើម ។
ប៉ុន្តែ​អ្នក​គួរ​ដឹង​ថា ការ​ផ្លាស់​ប្តូរ​ទិស​ដៅ​ក្រុមហ៊ុន​ម្តង ហើយ​ម្តងទៀត​អាច​បង្ក​ឲ្យ​បុគ្គលិក​បាត់បង់​ជំនឿ​ចិត្ត​លើ​ក្រុមហ៊ុន និង​ប៉ះពាល់​ដល់​ការងារ​របស់​បុគ្គលិក​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ