ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ដប​ស្រា​រលំ​ដួល​សោះ ក៏​វាយ​គ្នា​ផ្អើល​ពេញ​ម៉ាត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា យុវជន​២​ក្រុម​ផឹកស៊ី​ក្នុង​ម៉ាត​ខឹង​រលំ​ដប​ស្រា​ដួល រករឿង​ដេញ​គប់​វាយ​គ្នា​បែក​កញ្ចក់​ក្នុង​ម៉ាត​ភ័យ​រត់គេច​ខ្លួន​បាត់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១២ ខែសីហា​នេះ នៅ​ចំណុច​ស្តុ​ប​ផ្លូវជាតិ​លេខ​៤ កែង​ផ្លូវ​ទំនប់​កប់​ស្រូវ នៅ​ក្នុង​ម៉ាត​កាហ្វេ​ឌឹ​ឃូ​ល​ផ្លេ​ស…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា យុវជន​២​ក្រុម​ផឹកស៊ី​ក្នុង​ម៉ាត​ខឹង​រលំ​ដប​ស្រា​ដួល រករឿង​ដេញ​គប់​វាយ​គ្នា​បែក​កញ្ចក់​ក្នុង​ម៉ាត​ភ័យ​រត់គេច​ខ្លួន​បាត់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១២ ខែសីហា​នេះ នៅ​ចំណុច​ស្តុ​ប​ផ្លូវជាតិ​លេខ​៤ កែង​ផ្លូវ​ទំនប់​កប់​ស្រូវ នៅ​ក្នុង​ម៉ាត​កាហ្វេ​ឌឹ​ឃូ​ល​ផ្លេ​ស ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ​មាន
ភ្ញៀវ​បាន​ចូល​ផឹកស៊ី និង​ហូប​អាហារ​ផ្សេង​ៗ ។ ដោយឡែក​យុវជន​២​ក្រុម​បាន​ផឹកស្រា​ដប ហើយ​ភាគី​ម្ខាង​បាន​រលំ​ដប​ស្រា​ដួល ស្រាប់តែ​ភាគី​ម្ខាង​ទៀត​បាន​រករឿង និង​ដេញ​វាយ​យុវជន​មួយ​ក្រុម​អោយ​ចេញ​ក្រៅ​ម៉ាត​កាហ្វេ​នោះ បន្ទាប់​មក​ភាគី​ទាំង​សង្ខាង​បាន​ខឹង​គ្នា និង​ឌឺដង​ដាក់​គ្នា​ខឹង​រៀងខ្លួន​ហើយ​បាន​យក​ដប​ស្រា​គប់​គ្នា​ទៅ​វិញ​ទៅ​មក តែ​មិន​អោយ​រង​របួសធ្ងន់​ដល់​ក្រុម​នរណា​ម្នាក់​ឡើយ តែ​បង្ក​អោយ​បែក​កញ្ចក់​ម៉ាត​កាហ្វេ​ខាងលើ រង​ការ​ខូចខាត​បែក​កញ្ចក់​ខ្ទេច​អស់​មួយ​ផ្ទាំង​ធំ​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ខណៈ​ពេល​ភ្លាម​ៗ​នោះ​ជន​បង្ក​ទាំង​សង្ខាង​ខាងលើ​បាន
បណ្តោះ​គ្នា​នឹង​យក​ម៉ូតូ​ចេញ​គេចខ្លួន​បាត់​អស់ សូ​ម្បី​តែ​សន្តិសុខ​ក៏​ឃាត់​មិន​បាន​ម្នាក់​ដែរ ។ តែ​ឃាត់​បាន​យុវជន​២​នាក់ និង​ម៉ូតូ​២​គ្រឿង​ដែរ តែ​សមត្ថកិច្ច​បាន​ឆែក​តាម​កាមេរ៉ា​សុវត្ថិភាព ឃើញ​មិន​មាន​ពាក់ព័ន្ធ​បានអោយ​ត្រឡប់​ទៅ​វិញ​ភ្លាម​ៗ​ផង​ដែរ ។ ក្រោយ​ពេល​កើតហេតុ ម្ចាស់​ម៉ាត​កំពុង​អោយ​សមត្ថកិច្ច​ឆែកឆេរ​តាម​កាមេរ៉ា​ស៊ើបអង្កេត​រក​ជន​បង្ក​ខាងលើ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕​កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ