ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​គ្រូ អ្នកគ្រូ​​ជាង​១០០​នាក់​​ នាំគ្នា​ផ្តិ​ត​មេដៃ​ដាក់​ញត្តិ​​ដើម្បី​សុំ​ការ​​បោះ​ឆ្នោត​​ជ្រើស​នាយក​​ថ្មី​​នៅ​វិទ្យា​ល័យ​​១០មករា ១៩៧៩​

11 ឆ្នាំ មុន

ខេត្តសៀមរាប ៖ លោកគ្រូ​ អ្នកគ្រូ​ជាង​១០០​នាក់​នៃ​វិទ្យា​ល័យ​១០​មករា​ ១៩៧៩​ បាននាំគ្នា​ផ្តិតមេដៃ​ដាក់​ញ្ញតិទៅ​ឲ្យ​ប្រធាន​មន្ទីរ​អប់រំ​ខេត្ត ដើម្បីរកដំណោះស្រាយ​ឲ្យពួកគាត់​ ដែលចង់បាន​ការបោះឆ្នោត​ជ្រើស​រើស​នាយក​ថ្មី​ និង​ឲ្យនាយក​រង​ទាំង​៤​រូប​​ដែល​មាន​ឈ្មោះ​នៅ​ក្នុង​សាលា​វិទ្យាល័យ១០មករានេះ​​ មកធ្វើជាបេក្ខ​ជន​ក្នុងការបោះ​ឆ្នោត​រកនាយក​ថ្មី​ កុំឲ្យមានការ​តែងតាំង​ពី​អ្នក​​ខាងក្រៅ​ ឬយក

ខេត្តសៀមរាប ៖ លោកគ្រូ​ អ្នកគ្រូ​ជាង​១០០​នាក់​នៃ​វិទ្យា​ល័យ​១០​មករា​ ១៩៧៩​ បាននាំគ្នា​ផ្តិតមេដៃ​ដាក់​ញ្ញតិទៅ​ឲ្យ​ប្រធាន​មន្ទីរ​អប់រំ​ខេត្ត ដើម្បីរកដំណោះស្រាយ​ឲ្យពួកគាត់​ ដែលចង់បាន​ការបោះឆ្នោត​ជ្រើស​រើស​នាយក​ថ្មី​ និង​ឲ្យនាយក​រង​ទាំង​៤​រូប​​ដែល​មាន​ឈ្មោះ​នៅ​ក្នុង​សាលា​វិទ្យាល័យ១០មករានេះ​​ មកធ្វើជាបេក្ខ​ជន​ក្នុងការបោះ​ឆ្នោត​រកនាយក​ថ្មី​ កុំឲ្យមានការ​តែងតាំង​ពី​អ្នក​​ខាងក្រៅ​ ឬយក​មនុស្ស​​ពីក្នុងសាលានោះ​មក​​តែងតាំង​ឲ្យសោះ ដែល​ពួកគាត់មិន​ឯកភាព​ឡើយ ។

តាម​ប្រភព​ពី​លោកគ្រូ​អ្នកគ្រូ​បានបង្ហើប​​ឱ្យ​ដឹង​ថា ​កាលពីលោក​នាយក​កែវ​ សូរ ដែលបានទទួលមរណ​ភាព​កាលពីថ្ងៃទី​១៣ ​កុម្ភ:​​២០១៣កន្លងទៅ រហូតមកដល់ពេលនេះ​ ​នៅមិនទាន់មាន​នាយកថ្មីនៅ​ឡើយ​ទេ​ បើនាយកស្តីទីវិញ​ក៏នឹង​ត្រូវ​ចូលនិវត្តន៏​នៅ​​​ថ្ងៃទី​​២០​ កុម្ភ: ​២០១៤ ខាងមុខនេះ​​ដែរ ដូច្នេះ​ពួក​គាត់​​ជាង១០០នាក់​ ក៏បានផ្តុំគ្នាផ្តិត​មេដៃដាក់​ញ្ញតិទៅឲ្យប្រធាន​មន្ទីរ​អប់រំ​ខេត្ត ដើម្បីរកនាយក​ថ្មី​ឲ្យបានក្នុងពេលឆាប់ៗ​នេះ តែសូម​ឲ្យ​គោរពតាម​លក្ខខណ្ឌ​ដូចខាងក្រោម​ ៖ ១-​សុំធ្វើការ​បោះឆ្នោត​ជ្រើសរើស​រកនាយក​ថ្មី​ ២-បេក្ខ​ជន​​ឈរ​ឈ្មោះ​ត្រូវឲ្យ​មាននាយក​រង​ទាំង​៤​រូប ៣-មិនឲ្យ​មានការ​តែងតាំង​មនុស្ស​ពីខាងក្រៅ ឬលើក​លោក​គ្រូ អ្នកគ្រូ​ក្នុង​វិទ្យា​ល័យ​១០មករា ១៩៧៩ នេះ មកធ្វើជា​នាយក​ឡើយ។