ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​កម្រិត​ធ្ងន់​ខេត្ត​សៀមរាបឃាត់ខ្លួនជន​សង្ស័យ​រំលោ.ភ​សេព​សន្ថវៈលើ​អនីតិ​ជន​​

11 ឆ្នាំ មុន

ខេត្ត​សៀម​រាប​ ៖ ជន​សង្ស័យ​ម្នាក់​ត្រូវ​នគរ​បាល​ព្រហ្ម​ទណ្ឌ​កម្រិ​ត​ធ្ងន់​ខេត្ត​ឃាត់​ខ្លួន​កាល​ពី​វេលាម៉ោង​៨​យប់ ថ្ងៃ​ទី​១៧ កុម្ភៈ ២០១៤​ ក្នុង​ក្រុម​ទី​២​ ភូមិ​ថ្នល់​ សង្កាត់​ស្រង៉ែ ក្រុង​សៀម​រាប​ ពីបទ​រំលោ.ភ​សេព​សន្ថវៈលើ​អនីតិ​ជន​ ។

ខេត្ត​សៀម​រាប​ ៖ ជន​សង្ស័យ​ម្នាក់​ត្រូវ​នគរ​បាល​ព្រហ្ម​ទណ្ឌ​កម្រិ​ត​ធ្ងន់​ខេត្ត​ឃាត់​ខ្លួន​កាល​ពី​វេលាម៉ោង​៨​យប់ ថ្ងៃ​ទី​១៧ កុម្ភៈ ២០១៤​ ក្នុង​ក្រុម​ទី​២​ ភូមិ​ថ្នល់​ សង្កាត់​ស្រង៉ែ ក្រុង​សៀម​រាប​ ពីបទ​រំលោភ​សេព​សន្ថវៈលើ​អនីតិ​ជន​ ។

លោក​វរ​សេនីយ៍​ទោ ដួង សុខា បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​ថា ក្រោយ​ពី​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ដាក់​ពាក្យ​បណ្តឹង​នៅ​អធិការ​ក្រុង​ថា ជន​សង្ស័យ​បាន​ចាប់រំលោភ​កូន​ស្រី​របស់​គាត់​កាល​ពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​៨ កុម្ភៈ ២០១៤ ខណៈ​គាត់​កំពុង​ធ្វើ​ម្ហូប​នៅ​មុខ​ផ្ទះ​ សមត្ថ​កិច្ច​ជំនាញ​បាន​ចុះ​ទៅ​អន្តរា​គមន៍​រហូត​ឈាន​ដល់​ឃាត់ខ្លួនជន​សង្ស័យ​ម្នាក់​ឈ្មោះ​ថន ផល្លា ហៅ​ប្លោក ភេទ​ប្រុស អាយុ​២២ឆ្នាំ ជា​កូន​ជាង​ផ្សារ​ដែករបស់​ឪពុក​ក្មេង​ស្រី​រង​គ្រោះ​ រស់​នៅ​ភូមិ​ថ្នល់ សង្កាត់​ស្រង៉ែ ក្រុង​សៀម​រាប​ ។

បន្ទាប់​ពី​ឃាត់ខ្លួន​ ជនសង្ស័យ​ត្រូវ​សមត្ថ​កិច្ច​នាំ​ទៅអធិការ​ក្រុង​ដើម្បី​សួរនាំ​រួច​បញ្ជូន​ទៅ​ការិយាល័យ​នគរ​បាល​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ដើម្បី​ចាត់​ការ​បន្ត​។