រាជធានីភ្នំពេញ ៖ ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញ ក៏ដូចជាធ្វើដំណើរកាន់ តែចំណាយរយៈពេលតិចនៅក្នុងឆ្នំា២០២០ខាងមុខនេះ កម្ពុជាគ្រោងនឹងសាងសង់ផ្លូវដែលមានល្បឿនលឿនចំនូន២ខ្សែ ដែលមួយខ្សែចេញពីភ្នំពេញទៅទីក្រុងហូជីមិញ និងមួយខ្សែទៀតចេញពីភ្នំពេញ ទៅកំពង់សោម ដែលជាគម្រោងសាងសង់ដោយប្រទេសពីរផ្សេងគ្នា ។
នេះបើតាមការអះអាងរបស់លោកត្រាំ អ៊ីវ រដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូន ក្នុងពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានបន្ទាប់ពីបើកសិក្ខាសាលាស្តីពី «ការធ្វើឲ្យប្រសើរឡើងនូវការដឹកជញ្ជូនតាមផ្លូវទឹក និងភស្តុភារកម្មរវាងកម្ពុជា និងវៀតណាម» នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ ។
លោកបានឲ្យដឹងទៀតថា ផ្លូវដែលមានល្បឿនលឿននោះ ក្រោមគម្រោងសាងសង់របស់ប្រទេសជប៉ុន និងសាធារណរដ្ឋប្រជាមានិតចិន ដើម្បីកុំឲ្យមានការប្រទាក់គ្នា ។ យើងឲ្យប្រទេសជប៉ុនធ្វើពីភ្នំពេញ ទៅកាន់ទីក្រុងហូជីមិញ ចំណែកសាធារណរដ្ឋប្រជាមានិតចិនវិញពីភ្នំពេញ ទៅកាន់ក្រុងព្រះស៊ីហនុ ប៉ុន្តែបញ្ហានេះ ជាដំណាក់កាលដំបូងព្រោះថា រាល់ការស្នើសុំទំាងនេះ ត្រូវបញ្ជូនទៅរាជរដ្ឋាភិបាល និងធ្វើទំនាក់ទំនងជាមួយប្រទេសវៀតណាម ដើម្បីទំនាក់ទំនងជាមួយកម្ពុជាយើង ព្រោះថាយើងធ្វើបានត្រឹមតែបាវិត ហើយវៀតណាមធ្វើពីទីក្រុងហូជីមិញមកទល់ និងកម្ពុជាយើង ។
ចែករំលែកព័តមាននេះ