ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​​​កិច្ច​ប្រជុំ​​ស្តី​​ពី​វិធាន​​ការ​លុប​បំបាត់​​ស្ត្រី​រក​​ស៊ី​ផ្លូវ​ភេទ​​នៅ​​វត្ត​ភ្នំ​

11 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ នៅ​សាលា​ប្រជុំ​ខណ្ឌ​ដូន​ពេញ​ មាន​រៀបចំ​បើក​​កិច្ច​ប្រជុំស្តីពី​អំពី​វិធាន​ការ​​លុប​បំបាត់​​ឱ្យ​​បាន​​ចំពោះ​ស្ត្រី​រក​ស៊ី​ផ្លូវភេទ​​នៅ​រមណីយដ្ឋាន​​វត្តភ្នំ​ កាលពី​ព្រឹក​ថ្ងៃទី​១៩ កុម្ភៈ ២០១៤ នេះ ក្រោម​ការ​អញ្ជើញ​ចូល​រួម​ពី​លោក​សុខ សម្បត្តិ អភិបាល​​ខណ្ឌ​ដូន
​ពេញ ។​ ​​​

លោក​អភិបាល​ខណ្ឌដូនពេញ​បាន​ថ្លែង​ថា សង្កាត់​ទាំង​១១ ត្រូវរួម​កម្លំាងគ្នា​ ដើម្បីធ្វើការ​កែទម្រង់​ឲ្យបាន​ល្អ ក៏ដូចជាផ្តល់​សេវា​ល្អ​ជូន​ប្រជា​ពលរដ្ឋ រួមទំាងការ​រក្សា​សណ្តាប់​ធ្នាប់ជាដើ​ម​ ហើយ​ដើម្បី​ការ​ដឹក​នាំ​ល្អ ឆ្ពោះទៅរក​កំណែ​ទម្រង់​ស៊ី​ជម្រៅ​ និងអនុវត្ត​យុទ្ធសាស្រ្ត​ចតុ​កោណដំណាក់​កាល​ទី​៣​របស់​រាជរដ្ឋាភិបាល​កម្ពុជា ។

ចំណែកបញ្ហា​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​ក្នុងសង្កាត់ទាំង១១​ ត្រូវចូលរួមសហការ​គ្នាបង្កើន​សន្តិសុខ​សុវត្ថិភាព​ដល់ប្រជា​ពល​រដ្ឋ និងចុះល្បាត​ជាប្រចាំរ​​ហូត​ដល់ភូមិ និងវាយតម្លៃទីតាំង​ស្មុគ្រស្មាញ​ ដែលមាន​ការជួញដូរ និងប្រើ​ប្រាស់គ្រឿង​ញៀន​ ជា​ពិសេស​ត្រួត​ពិនិត្យករណីឆក់​សម្ភារ​របស់ជន​បរទេស​តាមផ្លូវ​សាធារណៈ​ដែល​កើតមាន​កន្លងមក ។

ដោយឡែក​បញ្ហា​សណ្តាប់ធ្នាប់តាម​បណ្តោយវិថី​សំខាន់ៗ​ត្រូវត្រួតពិនិត្យ​ និងចាត់វិធាន​ការលុប​បំបាត់ការ​យក​ចិញ្ចើមផ្លូវតាំង​សម្ភារ​លក់​ដូរ និងចំណតរថ​យន្តផងដែរ ។  ចំណែក​ភាស៊ីតាមផ្សារ​វិញ លោកសុខសម្បត្តិ បានណែនាំដល់ប្រធាន​ផ្សារជួយ​ត្រួត​ពិនិត្យ ការ​យក​ភាស៊ីរបស់​អ្នកម៉ៅ​ការ​ណា ដែល​យកភាស៊ីមិន​ត្រឹមត្រូវតាម​សៀវភៅ​បន្ទុក និងត្រូវ​រកឲ្យឃើញ​អ្នកម៉ៅការចុង​ក្រោយ ដើម្បីបង្ខំ​ឲ្យ​យក​តម្លៃ​តាម​សៀវភៅបន្ទុក ។​​