លោក​សេង មង្គលថា «ខ្លួនឯង គឺ​ជា​អ្នក​ខូច​ខាត​ទាំងស្រុង​ដែល​ត្រូវ​កញ្ញា​ដួង ម៉ា​និច…»


រាជធានី​ភ្នំពេញ​៖ តារា​សម្តែង​ដួង ម៉ា​និច្ច ដែល​កំពុង​ល្បី​រឿង​សាង​ស្នេហ៍​ជាមួយ​តារា​ប្រុស​វ័យក្មេង​មានការ​ចាប់អារម្មណ៍​ពេញ​សង្គម​ហ្វេ​សបុ​៊​ក​នោះ ត្រូវ​គេ​តម្រូវ​ឲ្យ​ប្តូរ​រសជាតិ​ថ្មី​ក្នុង​ការ​សម្ដែង​ជាមួយ​លោក​សេង មង្គល ។ តារា​ទាំង​២​នាក់​សុ​ទ្ឋ​តែ​មាន​ស្នាដៃ​ច្រើន​ដូច​គ្នា តែ​នេះ​ជា​ការ​ប៉ះ​គ្នា​លើក​ទី​១ ។

សេង មង្គល និង​ដួង ម៉ា​និច្ច រួម​គ្នា​សម្ដែង​ជា​តួឯក​ក្នុង​រឿង​ភាគ​ថ្មី​មាន​ចំណងជើង​ថា «​អន្ទាក់ស្នេហ៍​» ។ ក្រៅ​ពី​តួឯក​ទាំង​ពីរ​នេះ មាន​តារា​ល្បី​ៗ​ជា​ច្រើន​នាក់​ផ្សេង​ទៀត​រួម​គ្នា​ដើម្បី​សាច់​រឿង​នេះ​ល្អមើល ។

មូលហេតុ​ដែល​ដាក់​កញ្ញា​ដួង ម៉ា​និ​ច​ជា​តួឯក​ស្រី​នោះ ដោយសារ​តែ​នាង​មាន​សមត្ថភាព ហើយ​រឿង​ភាគ មុន​ៗ ដែល​នាង​ជា​តួឯក​ដែរ​នោះ​ទទួល​ការ​គាំទ្រ​ពី​ទស្សនិកជន ។ ម្យ៉ាង​នាង​កំពុង​តែ​ផ្ទុះ​រឿង​សាង​ស្នេហា​ផ្អែមល្ហែម​ជាមួយ​តារា​វ័យក្មេង​លោក​បុត្រ ។

ក្នុង​ពិធី​ក្រុង​ពលី​លោក​សេង មង្គល ជា តួឯក​ប្រុស​បាន​ឲ្យ​ដឹង​ថា នេះ​គឺជា​ខ្សែភាពយន្ត ភាគ​លើក​ដំបូង​ដែល​លោក​បាន​ចាប់​ដៃគូ ជាមួយ​កញ្ញា​ដួង ម៉ា​និ​ច ក្រោយ​ពី​ចូល​ប្រឡូក សិល្បៈ​អស់​រយៈពេល​១០​ឆ្នាំ​មកនេះ ។ ប៉ុន្តែ អ្វី​ដែល​ធ្វើ​ឲ្យ​កំលោះ​សង្ហា​រូប​នេះ​ភ្ញាក់ផ្អើល​នោះ ក្នុង​រឿង​«​អន្ទាក់ស្នេហ៍​» លោក​ត្រូវ​តួឯក​ស្រី ចាប់រំលោភ​គ្មាន​ប្រណី​ដៃ​ឡើយ ។

ដូច្នេះ​ក្នុង រឿង​នេះ លោក​មាន អារម្មណ៍​ថា ខ្លួនឯង គឺ ជា​អ្នក​ខូចខាត​ទាំងស្រុង​ដែល​តួឯក​ស្រី​កញ្ញា​ដួង ម៉ា​និ​ច រំលោភ​បំពាន​រាង​កាយ ។ «​មិន​ថ្វី​ទេ ទោះបី​យើង​ជា​បុរស​មានការ​ខូចខាត​ខ្លះ​ក្ដី តែ​ខ្ញុំ សប្បាយចិត្ត ព្រោះ​តួឯក​ស្រី​ដែល​សម្ដែង ជាមួយ​ខ្ញុំ គឺជា​កញ្ញា​ដួង ម៉ា​និ​ច ដូច្នេះ​លះបង់ បន្ដិច​ក៏​គ្មាន​បញ្ហា​ដែរ​» ។ លោក​សេង មង្គល និយាយ​បែប​លេងសើច ។

បុរស​ខ្ពស់​សង្ហា​សេង មង្គល បាន​ឆ្លងកាត់​ខ្សែភាពយន្ត​ច្រើន​រឿង​ណាស់​ពិសេស​រឿង​ភាគ​បញ្ចាំង​នៅ​តាម​កញ្ចក់​ទូរទស្សន៍ ល្បី​ៗ ។ លោក​មង្គល ក្លាយជា​តារា​ប្រុស​ត្រូវប៉ាន់​ក្នុង​រឿង​ភាគ​នា​ពេល​បច្ចុប្បន្ន ។ លោក​ទើបតែ​ចាប់​ដៃគូ​សម្តែង​ជាមួយ​ពិធី​ការិនី​ហ៊ិន ច័ន្ទ​និ​រ​ត្ន័ រឿង​«​ទាសី​បេះដូង​»​ដោយ​ទទួល​បានការ​លេចធ្លោ​មិនធម្មតា ។

រីឯ​ដួង ម៉ា​និច្ច វិញ​ជាតា​រា​ស្រី​ពេញ​និយម​មួយ​ដួង អាច​សម្តែង​ជា​តួអង្គ​ច្រើន​ប្រភេទ មិន​ថា​កាច​ឆ្នាស​ស្លូត កម្សត់ បុរាណ សម័យ​នោះ​ទេ​។ បើ​និយាយ​ពី​តួ​បែប​សិច​ស៊ី យេ​ៗ​វិញ​ក៏​ឃើញ​ថា​នាង​មាន​ភាព​ក្លាហាន​ហ៊ាន​សម្តែង​មិន​ខ្លាច​ទេ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ