ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​សាលារាជធានី​ភ្នំពេញកោះប្រជុំបន្ទាន់​ស្តីពីការរៀបចំ​សន្តិសុខ​សណ្តាប់ធ្នាប់

11 ឆ្នាំ មុន

រាជធានីភ្នំពេញ៖​ នៅសាលប្រជុំ​សាលារាជធានីភ្នំពេញ ​នាព្រឹកថ្ងៃទី១៨ ​កុម្ភៈ ២០១៤ ​មានបើកកិច្ចប្រជុំបន្ទាន់​មួយស្តីពីការសម្រួល​រៀបចំសន្តិសុខ​សណ្តាប់ធ្នាប់ ​ជាពិសេសសណ្តាប់ធ្នាប់​​នៅតាមផ្សារនានា​ក្នុងរាជធានី​ភ្នំពេញ ។

កិច្ចប្រជុំនេះ​បានធ្វើឡើងបន្ទាប់ពី​សម្តេចនាយករដ្ឋមន្រ្តី ​ហ៊ុន សែន ​កាលពីថ្ងៃទី១៧កុម្ភៈ​ម្សិលមិញ​បានលើកឡើងពី​បញ្ហាសន្តិសុខ​និងសណ្តាប់ធ្នាប់​ក្នុងរាជធានីភ្នំពេញ ​ដែលសូម្បីតែ​សណ្តាប់ធ្នាប់នៅ​តាម​ផ្សារ​ក៏សុំ​អន្តរាគមន៏ពី​សម្តេចដែរនោះ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានបញ្ជាក់ឲ្យដឹងដែរថា ​កិច្ចប្រជុំបន្ទាន់នេះផងដែរ​ ប្រព្រឹត្តទៅក្រោមអធិបតីភាព​លោក ប៉ា សុជាតិវង្ស ​​អភិបាលនៃ​គណៈអភិបាលរាជធានីភ្នំពេញ​ និងមានការ​ចូលរួម​ពី​អភិបាលរង​ ស្នងការនគរបាល​ មេបញ្ជាការប៉េអឹម​ មេបញ្ជាការយោធា ​អភិបាលខណ្ឌទំាង៩ ​និងអស់លោក ​លោកស្រីជា​ប្រធានមន្ទីរជំនាញ​និងមន្រ្តីពាក់ព័ន្ឋ​ក្រោមឱវាទ​​សាលារាជធានីភ្នំពេញ​ជាច្រើន​រូបទៀត ៕