ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច ឃាត់​ចាប់​ឈើ​ប្រណីត​៤៣​ដុំ​ប្រគល់​ជូន​ខាងបរិស្ថាន តែ​មន្ត្រី​បរិ​ស្ថាន​​ខេត្ត​មណ្ឌល​គិរី​ហាក់​ពុំ​មាន​ចំណាត់​ការ​

11 ឆ្នាំ មុន

ខេត្ត​មណ្ឌលគិរី ៖ ប្រជា​សហ​គមន៍​ជនជាតិ​ដើមភាគ​តិច​នៅភូមិ​ឡៅការ​បាន​ឱ្យ​ដឹង​ថា​ ខណៈក្រុម​ល្បាត​ភូមិ​មាន​គ្នា​១៩នាក់​ដើរ​ល្បាត​ក្នុង​ព្រៃ​សហ​គមន៍​សម្រាប់​អាស្រ័យ​ផល​របស់​ពួក​គាត់ កាលពីថ្ងៃទី១៥ កុម្ភៈ ២០១៤ ក៏​ប្រទះ​ឃើញ​រថ​យន្តបង្កង់​​១​គ្រឿង ដឹក​ឈើ​ប្រណីត​ជា​ច្រើន​​កំណាត់​​ចេញ​ពី​​ក្នុង​​ព្រៃ ​ពួកគាត់​ក៏បាន​ឃាត់​រថ​យន្ត​នោះ និង​រាយ​ការណ៍​ជូន​​មន្ត្រី​​ប​រិ​ស្ថាន​ ប៉ុន្តែ​មន្ត្រី​ជំនាញ​ហាក់​បី​ដូច

ខេត្ត​មណ្ឌលគិរី ៖ ប្រជា​សហ​គមន៍​ជនជាតិ​ដើមភាគ​តិច​នៅភូមិ​ឡៅការ​បាន​ឱ្យ​ដឹង​ថា​ ខណៈក្រុម​ល្បាត​ភូមិ​មាន​គ្នា​១៩នាក់​ដើរ​ល្បាត​ក្នុង​ព្រៃ​សហ​គមន៍​សម្រាប់​អាស្រ័យ​ផល​របស់​ពួក​គាត់ កាលពីថ្ងៃទី១៥  កុម្ភៈ ២០១៤ ក៏​ប្រទះ​ឃើញ​រថ​យន្តបង្កង់​​១​គ្រឿង ដឹក​ឈើ​ប្រណីត​ជា​ច្រើន​​កំណាត់​​ចេញ​ពី​​ក្នុង​​ព្រៃ ​ពួកគាត់​ក៏បាន​ឃាត់​រថ​យន្ត​នោះ និង​រាយ​ការណ៍​ជូន​​មន្ត្រី​​ប​រិ​ស្ថាន​ ប៉ុន្តែ​មន្ត្រី​ជំនាញ​ហាក់​បី​ដូច​ជា​មាន​ចេតនា​មិន​ព្រម​ចេញ​ចំណាត់ការ​សោះ បន្ទាប់ពី​ពួកគាត់​បាន​ឃាត់​រថ​យន្តដឹក​ឈើខុស​ច្បាប់​ប្រគល់​ទៅឱ្យ​ហើយ​នោះ ។

ប្រជា​សហគមន៍​​​ជន​ជាតិ​ដើម​ភាគ​តិច​បាន​ចោទ​ប្រកាន់​​ថា ប្រធាន​ទីស្នាក់​​ការ​បរិស្ថាន​​មិនបាន​បញ្ជូន​​រថ​យន្ត​ដឹកឈើខុស​ច្បាប់​មក​កាន់​មន្ទីរ​បរិស្ថាន​ខេត្តទេ ដោយមន្ត្រី​បរិស្ថាន​ស្នាក់ការ​ឡៅការនិយាយ​ថា មាន​គេរត់ការ​ដោះស្រាយ​យក​ចេញ​បាត់ហើយ ទើបពួកគាត់ជា​ប្រជា​សហគមន៍ក្នុង​ភូមិឡៅ​ការ សង្កាត់​សុខ​ដុម ក្រុងសែន​មនោ​រម្យ​លើកគ្នា​ទៅតវ៉ានៅ​ស្នាក់ការ​បរិស្ថានឡៅការ​ ក្នុងគោល​បំណង ចង់​ឱ្យ​ប្រធាន​ស្នាក់ការ​បរិស្ថានខាងលើ បញ្ជូនរថ​យន្ត​ដឹកឈើ​ខុសច្បាប់នេះ ទៅមន្ទីរ​បរិស្ថាន​ខេត្តដោះស្រា​យ​តាម​ច្បាប់ ​រហូតដល់​ម៉ោង៨​យប់ថ្ងៃទី១៦ ​កុម្ភៈ ទើប​ប្រធានស្នាក់ការ​បញ្ជូនមក​ដល់មន្ទីរបរិស្ថាន​ខេត្តចាត់ការ​បន្ត។ 

បើ​តាម​លោក​អៀង​ ញឹក​ ប្រធានទីស្នាក់​ការបរិស្ថាន​ឡៅកា​បានឱ្យ​ដឹងថា ឈើ​ប្រណីត​ទាំងនោះ​មាន​ចំនួន៤៣​ដុំ ក្នុងនោះ ប្រភេទ​ធ្នង់​៤១​ដុំ និង​បេង២​ដុំ​ធំៗ តែមិន​ទាន់បានវាស់វែង​នៅ​ឡើយ ។  ជុំវិញ​ករណីនេះ ​កោះ​សន្តិ​ភាព​មិនអាច​ធ្វើការ​ទំនាក់​ទំនង​សុំការ​បំភ្លឺបាននៅឡើយ​ទេ ពី​លោក​ឈិត​ សុផល ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌល​គិរី ។