ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​​​ចាប់រថយន្តដឹកឈើ​​​របស់មេបញ្ជាការរង​​សឹក​ស្រុកទឹកឈូ ​ដែលល្បីខាង​រ​កស៊ីឈើ

11 ឆ្នាំ មុន

ខេត្តកំពត៖​​ សមត្ថកិច្ចចម្រុះ​​ខេត្តរួមមាន​ខាងរ​ដ្ឋបាលព្រៃឈើ​​ ប៉េអឹម​ ​និង ប៉ូលិស​​ នៅម៉ោង១១យប់ថ្ងៃទី១៧​​ កុម្ភៈ ២០១៤​​ បានឃាត់ចាប់រថយន្ត​កូរ៉េ​ចំណុះ១,៥តោន ​​ដែលផ្ទុកឈើ​ធ្វើផ្ទះ​ នៅចំណុច​ឃុំស្ទឹងកែវ ​​ស្រុកទឹកឈូ ។

បើតាមអ្នកឆ្លើយឆ្លង​​ព័ត៌មាន​​កោះសន្តិភាព​​បានបញ្ជាក់ឲ្យដឹងទៀតថា​​ ឈើប្រណីតដែលសមត្ថកិ​ច្ច​រួមគ្នាឃាត់ចាប់ខាងលើនេះ​ ​ជារបស់មេបញ្ជាការរងសឹក​​ម្នាក់ដែលគេស្គាល់ថា​ឈ្មោះសុខ ចាន់ថា​ ហៅ ឆេង ជាអ្នក​ប្រកបរបររកស៊ីឈើដ៏ល្បី​ នៅស្រុកទឹកឈូ​ផ្ទាល់តែម្តង ។

សេចក្តីរាយការណ៏​បានបន្តថា ​នៅក្នុងហេតុការណ៏បង្រ្កាបនេះដែរ​ ក្រុមកម្មករនៅលើរថយន្តដឹក​បានទូរស័ព្ទទៅថៅកែរបស់ខ្លួន​ ក្រោយមក​គេឃើញ​យោធាមួយក្រុមជិះរថយន្ត​បម្រុងអន្តរាគមន៏ ​តែ​ដោយ​សារការចាប់នេះ​មានការចូលរួមពីព្រះរាជអាជ្ញាផង ស្រាប់តែក្រុមកម្មករនិងយោធាទំាងនោះ​រត់ចូលព្រៃអស់ ៕

នៅពេលនេះ​ ​សមត្ថកិច្ចកំពុងរាប់ចំនួនឈើ ​និងបានដឹកយកទៅរក្សា​ទុកនៅខណ្ឌរដ្ឋបាល​ព្រៃឈើខេត្ត ៕​