ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​​សង្ស័យ​ជំងឺសរសៃប្រសាទរើឡើង លោត​សម្លា.ប់​ខ្លួនពី​លើស្ពាន​គីហ្សុយណា​​

11 ឆ្នាំ មុន

ខេត្ត​កំពង់ចាម ៖ ស្ត្រី​ម្នាក់​បាន​លោត​សម្លា.ប់​ខ្លួន​ពី​លើ​ស្ពាន​គី​ហ្សុយណា ស្លា.ប់ដូច​បំណង​ ដោយ​បន្សល់​ទុក​​ស្បែក​ជើង​​មួយគូ​នៅ​លើ​ស្ពាន​ និង​បង្ក​ឱ្យមានការ​ភ្ញាក់​ផ្អើល កា​ល​ពី​វេលា​ម៉ោង​​៦និង​៣០​នាទី​ព្រឹក​ថ្ងៃទី​​១៨ កុម្ភៈ ហើយ​នៅ​​វេលា​ម៉ោង​​៩ព្រឹក​​ សព​ត្រូវបាន​ក្រុម​គ្រួសារ​ជួល​​ទូកនេសាទ​ខ្មែរ​-អ៊ិស្លាម មុជ​រាវ​រក​ឃើញយក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃ​ណី ។

ខេត្ត​កំពង់ចាម ៖ ស្ត្រី​ម្នាក់​បាន​លោត​សម្លាប់​ខ្លួន​ពី​លើ​ស្ពាន​គី​ហ្សុយណា ស្លាប់ដូច​បំណង​ ដោយ​បន្សល់​ទុក​​ស្បែក​ជើង​​មួយគូ​នៅ​លើ​ស្ពាន​ និង​បង្ក​ឱ្យមានការ​ភ្ញាក់​ផ្អើល កា​ល​ពី​វេលា​ម៉ោង​​៦និង​៣០​នាទី​ព្រឹក​ថ្ងៃទី​​១៨ កុម្ភៈ ហើយ​នៅ​​វេលា​ម៉ោង​​៩ព្រឹក​​ សព​ត្រូវបាន​ក្រុម​គ្រួសារ​ជួល​​ទូកនេសាទ​ខ្មែរ​-អ៊ិស្លាម មុជ​រាវ​រក​ឃើញយក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃ​ណី ។

ស្ត្រី​គិត​ខ្លីត្រូវបាន​គេស្គាល់​ឈ្មោះ តន់ ស្រី អាយុ​៤៦​ឆ្នាំ ស្នាក់​នៅ​ភូមិ​ទួល​វិហារ ឃុំ​ជី​រោទ៍ ស្រុក​ត្បូង​ឃ្មុំ និង​មាន​​ស្រុក​កំណើត​ភូមិ​​ដូន​ម៉ៅ​ក្រោម​​ ឃុំ​ទន្លេបិទ ស្រុក​ត្បូង​ឃ្មុំ​ ។

បើតាមក្រុម​គ្រួសារ​សព​បាន​ឱ្យដឹង​ថា កាល​ពី​ថ្ងៃម្សិល​មិញ​​ ស្ត្រី​រងគ្រោះ​មាន​ទឹក​មុខ​ស្រងូត​ស្រងាត់ ហើយ​​បាន​ជិះ​ម៉ូតូ​ឌុប​ចេញ​ពី​ផ្ទះ​​បាត់ ដោយ​មិនដឹង​ទៅទី​​​ណា​​ ។ លុះ​បាត់​មិន​ឃើញ​ត្រឡប់​ផ្ទះ​​មក​វិញ​ ក្រុម​គ្រួសារ​បាន​នាំគ្នា​ដើរ​​រក​​ តែ​រក​មិន​ឃើញ​​នោះ​ទេ ទើប​​នៅ​ព្រឹក​ថ្ងៃកើត​ហេតុ ផ្អើលថា​មាន​មនុស្ស​លោត​ទឹក​សម្លាប់​ខ្លួន​លើ​ស្ពាន​គីហ្សុយ​ណា​​ ក៏​នាំគ្នា​មក​មើល​​ស្គាល់​ស្បែក​ជើង​ស្ត្រី​រង​គ្រោះ​ ក៏​បាន​ជួល​ទូក​នេសាទ​ខ្មែរ​-អ៊ិស្លាម មុជ​រាវ​រក​តែម្តង ។ ប្រភព​បន្តថា ស្ត្រី​រងគ្រោះ​​កើត​មាន​​ជំងឺ​សរសៃប្រសាទយូរ​មកហើយ​​ ៕​​