ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណេក​មិន​គ្រប់​គ្រាន់​ជំ​រុញ​ការ​លូត​លាស់​ជំ​ងឺ​មហារីក​​

10 ឆ្នាំ មុន

ការ​ស្រាវ​ជ្រាវ​​ថ្មី​​មួយ​​បាន​បង្ហាញ​ថា​​ ទទួល​​ទាន​​ដំ​ណេក​​ពេល​​យប់​​មិន​បាន​គ្រប់​គ្រាន់​​អាច​​ជំរុញ​​ដល់​ល្បឿន​លូត​លាស់​របស់​​ជំងឺ​មហា​រីក ​ដោយការ​រាំងស្ទះ​ឬ​បង្អាក់​សមត្ថភាព​ប្រព័ន្ធ​ការ​ពារ​រាងកាយក្នុង​ការ​កំណត់​គោល​ដៅលើ​ដុំសាច់ដែល​ដុះ​ ។

ការ​ស្រាវ​ជ្រាវ​​ថ្មី​​មួយ​​បាន​បង្ហាញ​ថា​​ ទទួល​​ទាន​​ដំ​ណេក​​ពេល​​យប់​​មិន​បាន​គ្រប់​គ្រាន់​​អាច​​ជំរុញ​​ដល់​ល្បឿន​លូត​លាស់​របស់​​ជំងឺ​មហា​រីក ​ដោយការ​រាំងស្ទះ​ឬ​បង្អាក់​សមត្ថភាព​ប្រព័ន្ធ​ការ​ពារ​រាងកាយក្នុង​ការ​កំណត់​គោល​ដៅលើ​ដុំសាច់ដែល​ដុះ​ ។

នេះ​​ជា​​ការសិក្សា​បោះពុម្ពផ្សាយ​នៅក្នុង​ព្រឹត្តិបត្រ​ស្រាវ​ជ្រាវជំងឺ​មហា​រីក​​លើកដំបូង ​ហើយ​ដែល​បាន​​ពិនិត្យ​​មើល​​ពី​​ការ​​ជាប់​​ពាក់​​ព័ន្ធ​​គ្នា​រវាង​ដំណេក​និង​​​ការលូតលាស់នៃដុំសាច់ក៏​ដូចជា​ការ​​រាតត្បាត​របស់​វា ​។

អ្នកដឹក​នាំ​ការ​សិក្សា​ស្រាវជ្រាវ​ វេជ្ជ​បណ្ឌិត​David Gozal ប្រធាន​ផ្នែកជំងឺកុមារ​នៅ​សាក​លវិទ្យាល័​យ​សុ​ខា​​ភិ​​បាល​​ Univ​ersi​ty of Chicago Comer​បាន​​និ​យាយ​​ថា ៖«វាមិន​មែន​ជា​ដុំ​សាច់​នោះទេ វាគឺ​ជាប្រព័ន្ធការ​ពារ​រាង​កាយ​​។ ដេក​មិន​គ្រប់គ្រាន់​បាន​ផ្លាស់ប្តូរ​ដំណើរ​​ដែល​ប្រព័ន្ធការ​ពារ​រាង​កាយ​ប្រ​ឆាំង​នឹង​ជំងឺមហារីក​ហើយ​បណ្តាលឱ្យ​ជំងឺ​​មានកម្លាំង​​កាន់​តែ​​​ខ្លាំងក្លា​​ឡើង​»​ ។

លោកវេជ្ជ​បណ្ឌិត​បាន​បន្ថែម​ថា ទោះជា​យ៉ាង​​ណា ​ការសិក្សានេះ​ក៏​បាន​​រកឃើញនូវ​យន្ត​ការមួយ​ដែលធ្វើ​សកម្មភាព​​ក្នុង​នាម​ជា​ស្ពាន​ចម្លង​​ម៉ូលេគុល​ដើម្បីគ្រប់គ្រងឱ្យ​មាន​របៀប​រៀប​រយ​នូវ​វិធី​ដែល​ប្រព័ន្ធ​ការ​​ពារ​​រាង​​កាយ​​ឆ្លើយ​​តប​ទៅនឹង​​ដំណេក​​មិន​​គ្រប់​គ្រាន់ ​​។ ​

បើ​​ទោះ​​ជា​​ការ​រក​ឃើញ​លើក​​នេះ​​​ផ្អែក​លើ​​ទិន្ន​ន័យ​​របស់​​សត្វ​កណ្តុរ​​​ប៉ុន្តែ​​លោក​វេជ្ជ​បណ្ឌិត​​​Gozal​​អះ​អាង​​ថា​​ វា​មិន​ខុស​ប្លែក​ច្រើន​ទេ​បើ​ប្រៀប​ធៀប​ទៅនឹង​​មនុស្ស​ និង​ថា​វា​​ជា​​សារ​​សុខ​​ភាព​​សំ​ខាន់​មួយ​​ដែល​​មហា​ជន​​ទូទៅ​​គួរ​​តែ​​យក​​ចិត្ត​​ទុកដាក់​​​ ​។​​ លោក​បន្ថែម​​ថា៖«​​​ការ​សិក្សា​​នេះ​​បាន​ផ្តល់​​នូវ​​ការ​ពន្យល់​​សម​​ស្រប​​​ទៅនឹង​​ជីវ​​សាស្រ្ត​​នៃ​ការ​​ជាប់​ពាក់​​​ព័ន្ធ​គ្នា​រវាង​ជំ​ងឺ​រាតត្បាត​តួ​​យ៉ាង​ដូចជា ​មហា​រីក​និង​​​ដំណេក​មិន​គ្រប់គ្រាន់ ​។ វា​ជា​សារ​មួយ​​ដែល​ប្រាប់​មនុស្ស​ទូ​ទៅ​ឱ្យ​បាន​ដឹង​ពី​សារសំ​ខាន់​នៃ​ការ​ថែរក្សា គុណភាព​ និង បរិមាណ​នៃ​ដំណេក​​ »៕