ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែក​អស់​ឆ្នាំងបាយ​…

4 ឆ្នាំ មុន
  • ភ្នំពេញ

បើ​និយាយ​ពី​រឿង​សិប្បកម្ម​កែ​ច្នៃ​ឈើ​…​ប្រាកដជា​សុទ្ធតែ​ជា​ឈើ​ប្រណីត​…​កែ​ច្នៃ​ឱ្យ​ក្លាយជា​សង្ហារិម​…​តុទូ​សា​ឡុ​ង​តូច​ធំ​ឈើ​ទាំង​ដុល​…​សុទ្ធតែ​ចេញពី​សិប្បកម្ម​ទាំងអស់​ហ្នឹងហើយ ។ ពេល​កែ​ច្នៃ​បាន​ចេញ​ជា​ផលិតផល​សម្រេច​ហើយ​…​ការ​ដឹក​ជញ្ជូន​ទៅ​កាន់​ទីផ្សារ​បាន​ដោយ​រលូន​…​ទោះបី​ផលិតផល​សម្រេច​នោះ​…​បាន​មក​ពី​អំពើ​ខុសច្បាប់​…​ពី​ក្នុង​ព្រៃ​សម្បត្តិ​ធម្មជាតិ​របស់​រដ្ឋ​យ៉ាងណា​ក៏ដោយ ។ ប៉ុណ្ណឹង​ហើយ​អត់​ខុសច្បាប់ទៀត​…​ព្រោះ​មានឈ្មោះ​ថា «​ផលិតផល​សម្រេច​»…​ទោះបី​ឈើ​លួច​ពី​រដ្ឋ​ក៏​ដោយ ។ នៅ​អាណាចក្រ​ដែនដី​ព្រៃឈើ​ខេត្តស្ទឹងត្រែង​…​ថ្មី​ៗ​នេះ​អាជ្ញាធរ​នៃ​កងរាជអាវុធហត្ថ​ដែល​ប្រើ​កណ្តាប់ដៃ​ដែក​…​បាន​រក​ឃើញ​មាន​សិប្បកម្ម «​ស៊ី​ឈើ​» បែប​នេះ​ជិត​២០០​ទីតាំង​…​ជា​សិប្បកម្ម​កែ​ច្នៃ​ឈើ​ប្រណីត​រាប់​ឆ្នាំ​មក​ហើយ​…​អត់​មានច្បាប់…

បើ​និយាយ​ពី​រឿង​សិប្បកម្ម​កែ​ច្នៃ​ឈើ​…​ប្រាកដជា​សុទ្ធតែ​ជា​ឈើ​ប្រណីត​…​កែ​ច្នៃ​ឱ្យ​ក្លាយជា​សង្ហារិម​…​តុទូ​សា​ឡុ​ង​តូច​ធំ​ឈើ​ទាំង​ដុល​…​សុទ្ធតែ​ចេញពី​សិប្បកម្ម​ទាំងអស់​ហ្នឹងហើយ ។

ពេល​កែ​ច្នៃ​បាន​ចេញ​ជា​ផលិតផល​សម្រេច​ហើយ​…​ការ​ដឹក​ជញ្ជូន​ទៅ​កាន់​ទីផ្សារ​បាន​ដោយ​រលូន​…​ទោះបី​ផលិតផល​សម្រេច​នោះ​…​បាន​មក​ពី​អំពើ​ខុសច្បាប់​…​ពី​ក្នុង​ព្រៃ​សម្បត្តិ​ធម្មជាតិ​របស់​រដ្ឋ​យ៉ាងណា​ក៏ដោយ ។ ប៉ុណ្ណឹង​ហើយ​អត់​ខុសច្បាប់ទៀត​…​ព្រោះ​មានឈ្មោះ​ថា «​ផលិតផល​សម្រេច​»…​ទោះបី​ឈើ​លួច​ពី​រដ្ឋ​ក៏​ដោយ ។

នៅ​អាណាចក្រ​ដែនដី​ព្រៃឈើ​ខេត្តស្ទឹងត្រែង​…​ថ្មី​ៗ​នេះ​អាជ្ញាធរ​នៃ​កងរាជអាវុធហត្ថ​ដែល​ប្រើ​កណ្តាប់ដៃ​ដែក​…​បាន​រក​ឃើញ​មាន​សិប្បកម្ម «​ស៊ី​ឈើ​» បែប​នេះ​ជិត​២០០​ទីតាំង​…​ជា​សិប្បកម្ម​កែ​ច្នៃ​ឈើ​ប្រណីត​រាប់​ឆ្នាំ​មក​ហើយ​…​អត់​មានច្បាប់ «​មួ​យស​សៃ​ម​មិះ​» ណា​ឡើយ​…​គួរ​ឱ្យ​ស្អប់ខ្ពើម​បំផុត​អាជ្ញាធរ​ទីនោះ ។

សួរ​ថា ឈើ​ប្រណីត​ដែល​គេ​យក​មក​កែ​ច្នៃ​…​ចេញ​ជា​សង្ហា​រឹម​…​ចេញ​ជា​គ្រែ​តុទូ​កៅអី​ទាំង​ដុល​ៗ​នេះ​…​ទិញ​ពី​ណា​មក ? អាច​ឆ្លើយ​បាន​ថា​ទិញ​ពី​ចោរ​ដែល​លួច​កាប់​ក្នុង​ព្រៃ​…​ចំណូល​បាន​ទៅ​លើ​អ្នក​លួច​កាប់​ដឹក​ដល់​រោង​សិប្បកម្ម​…​និង​បាន​ទៅ​លើ​អ្នក​កែ​ច្នៃ វា​អាច​បាន​ទៅ​មន្ត្រី​ជំនាញ​ខ្លះ​មាន​អំណាច​…​ឬ​ជា​ឆ្នាំងបាយ​ពួក​គេ​…​គ្មាន​បាន​ចំណូល​រដ្ឋ​មួ​យស​សៃ​ណា​ឡើយ ។

អីចឹង​ហើយ​…​ព្រៃស្រោង​សល់​តិចតួច​…​ក្លាយជា​ព្រៃ​រិច​រិល​…​ព្រោះ​ក្រៅពី​កាប់​ដឹក​ទៅ​ស្រុក​យួន​…​ក៏​មាន​កាប់​ដឹក​ចូល​រោង​សិប្បកម្ម​ប្រមាណ​ជិត​២០០​កន្លែង​នេះ​ដែរ​…​ប្រមូលគ្នា​រួមដៃគ្នា​បំផ្លាញ​គ្មាន​សល់ ។
ឱ ! លោក​ម្ចាស់​ស្រុក ម្ចាស់​ខេត្ត​…​ម្ចាស់​ជំនាញ​ទាំងឡាយ​អើយ​…​ហេតុ​អី​អត់​ដឹង «​ខ្មូត​» ឬ «​សិប្បកម្ម​អត់​ច្បាប់​» មាន​ដល់​ទៅ​ជិត​២០០​កន្លែង​បែប​នេះ ?

ប្រសិនបើ​កុំ​មាន​កណ្តាប់ដៃ​ដែក​…​ប្រ​សិន​កុំ​មាន​នាយ​ឧត្តមសេនីយ៍​សៅ សុខា ដ៏​រឹង​មាំ​ទេ​…​ប្រាកដជា «​ដេក​លក់​» រក​មិនឃើញ​ឡើយ ។ជិត​២០០​ទីតាំង​កែ​ច្នៃ​ឈើ​អត់​ច្បាប់​…​ពេល​នេះ​បែកឆ្នាំង​បាយ​ហើយ​…​សង្ស័យ «​បែកឆ្នាំង​បាយ​» មែនទែន​ហើយ​…​ចាំ​មើល​បែក​ឆ្នាំងបាយ​មន្ត្រី​ណាខ្លះ​ជួយ​ប្រាប់​ផង​…​េ​ហ ! េ​ហ !​

អត្ថបទសរសេរ ដោយ