ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​កំពុង​រង​ឥទ្ធិពល​ខ្យល់មូសុង​និរតី​ខ្លាំង​ធ្វើ​ឲ្យ​ខេត្ត​មួយ​ចំនួន​មាន​ជំនន់​ទឹកភ្លៀង​យ៉ាង​ខ្លាំង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា កម្ពុជា​បាន​កំពុង​រង​ឥទ្ធិពល​ប្រព័ន្ធ​សម្ភា​ធ​ទាប និង​ខ្យល់មូសុង​និរតី​ខ្លាំង​ធ្វើ​ឲ្យ​ខេត្ត​មួយ​ចំនួន​រង​ជំនន់​ទឹកភ្លៀង ។ យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៩ សីហា​ថា​កម្ពុជា​បាន​រង​ឥទ្ធិពល​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា កម្ពុជា​បាន​កំពុង​រង​ឥទ្ធិពល​ប្រព័ន្ធ​សម្ភា​ធ​ទាប និង​ខ្យល់មូសុង​និរតី​ខ្លាំង​ធ្វើ​ឲ្យ​ខេត្ត​មួយ​ចំនួន​រង​ជំនន់​ទឹកភ្លៀង ។ យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៩ សីហា​ថា​កម្ពុជា​បាន​រង​ឥទ្ធិពល​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប និង​ខ្យល់មូសុង​និរតី​ខ្លាំង​ដែល​មាន​ឥទ្ធិពល​មក​លើ​ព្រះ រាជាណាចក្រ​កម្ពុជា (​ដូចដែល​ក្រសួង​បាន​ជូនដំណឹង​ជា​បន្តបន្ទាប់​មក​) ។

ពិសេស​យោង​តាម​សភាព​ជាក់ស្តែង យើង​ឃើញ​ថា មាន​តំបន់​មួយ​ចំនួន​បាន និង​កំពុង​បន្ត​ជួប​នូវ​កង្វះខាត​ទឹក​នៅឡើយ​ដូច​នៅ​ភាគ​ពាយព្យ​ប្រទេស​មាន​ដូច​ជា ខេត្តបន្ទាយមានជ័យ ប៉ៃលិន និង​ខេត្ត ឧត្តរមានជ័យ ។ តែ​ក៏​នៅ​មាន​ខេត្ត​មួយ​ចំនួន​ទៀត​ភ្លៀង​បាន​បន្ត​ធ្លាក់​ខ្លាំង​យ៉ាង​គំហុក​ដូច​ជា ៖ ខេត្ត​ព្រះ​សីហ​នុ ភ្លៀង​ធ្លាក់​គំហុក​ជាប់​ៗ​គ្នា ក្នុង​កម្រិត​ខ្លាំង​មាន​បរិមាណ​ជាង​រយ មី​លី​ម៉ែត្រ​ជាប់​ៗ​គ្នា​ស្ទើរ​រៀងរាល់ថ្ងៃ ចាប់តាំងពី​ថ្ងៃ​ទី​១ ខែសីហា​មក​ម្ល៉េះ ។

ប្រភព​បាន​បន្ត​ថា គិត​មក​ទល់​ថ្ងៃនេះ បរិមាណ​ភ្លៀង​សរុប​មាន​រហូត​ដល់​៨១៥ មី​លី​ម៉ែត្រ និង បន្ត​ធ្លាក់​ទៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត ។ នេះ​ជា​ហេតុ​បណ្តាល​ឲ្យ​មាន​ជំ​ន ន់​ទឹកភ្លៀង​ធ្ងន់ធ្ងរ​កើត មាន​ឡើង ។ ទន្ទឹម​នឹង​ស្ថានភាព​នេះ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ក៏​បាន បញ្ជូន​គ្រឿងចក្រ​ធុន​ធ្ងន់ រួម​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ជួយ​អន្តរាគមន៍​រំដោះ​ទឹក​ផង​ដែរ ។ ក្រសួង​បាន​បន្ត​ថា ខេត្ត​រតនគីរី​តាម​រយៈ​នៃ​ទន្លេស្រែពក​ដែល​ផ្ទៃ​រងទឹក​ភ្លៀង​ប្រមាណ​៦០ ភាគរយ ស្ថិត​ក្នុង​ទឹកដី​នៃ​ប្រទេស​វៀតណាម​ធ្វើ​ឲ្យ​ទឹក​ទន្លេស្រែពក​ឡើង​យ៉ាង​គំហុក បណ្តាល​ឲ្យ​មានការ​ប៉ះពាល់​ដល់​ស្រុក​ចំនួន​០២ គឺ​ស្រុក​កូន​មុំ និង​ស្រុក​លំ​ផាត់ ។

ដូចនេះ​ការ​លិចលង់​ដែល​បាន និង​កំពុង​កើត​មាន​មកនេះ គឺ​បណ្តាល​មក​ពី​បាតុភូត​ធម្មជាតិ ។ ចំពោះ​ស្ថានភាព​បែប​នេះ​មិនមែន​មាន​តែ​កម្ពុជា​យើង​នោះ​ទេ សូ​ម្បី​តែ​បណ្តា​ប្រទេស​ដែល​ហៅ​ថា​ជឿនលឿន និង​អភិវឌ្ឍន៍​ក៏​មិន​អាច​ជៀស​រួច​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ