ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រលាក​តម្រង​នោម​បង្ក​ឱ្យ​អន្តរាយ​ដល់​ក្រលៀន​ដ៏​សែន​គ្រោះថ្នាក់​​សម្រាប់ជីវិត​វិធី​ព្យាបាល​​​គឺការ​លាង​ឈាម​ជម្រះដោ​យ​ម៉ាស៊ីន​​ទើប​អាច​​ឱ្យ​ជីវិត​រស់​រវើក

10 ឆ្នាំ មុន

ការ​លេង​កីឡា​គឺជា​ផល​​ល្អ​​សម្រាប់​​បេះ​​​ដូង ការ​មិន​ជក់​បារី​ ​ល​្អ​​ប្រពៃ​​សម្រាប់​​​សួត​​ ​​​ចំណែក​​ក្រលៀន​​ ​មាន​កាតព្វ​កិច្ច​​សំ​ខា​ន់​ណា​ស់​​​​ដែរ ប៉ុន្តែ​​គេ​មិន​​សូវ​​លើក​​យក​​មក​​និយាយ​ទេ ​​។ ក្រលៀន​​​​មាន​ទ្រង់​​ទ្រាយ​ដូច​គ្រា​ប់​​សណ្តែក ​ដែល​ស្ថិត​​​នៅ​ក្រោយ​ខ្នង​​​នៃ​ឆ្អឹង​​​ជំនីរ​ក្បែរ​​ចង្កេះ​ ហេតុ​ដូ​ច្នេះ​​អ្នក​ដែល​​ឧស្សាហ៍​​ឈឺ​​​ចុក​រោយ​​ចង្កេះ​ ជួនកាល​ក៏​អាច​មាន​ក្រួស​ក្នុង​​តម្រងនោម​ជា​ប់​​​​នឹង​ក្រលៀន​​​នោះ​ដែរ​ ។

ការ​លេង​កីឡា​គឺជា​ផល​​ល្អ​​សម្រាប់​​បេះ​​​ដូង  ការ​មិន​ជក់​បារី​ ​ល​្អ​​ប្រពៃ​​សម្រាប់​​​សួត​​ ​​​ចំណែក​​ក្រលៀន​​ ​មាន​កាតព្វ​កិច្ច​​សំ​ខា​ន់​ណា​ស់​​​​ដែរ ប៉ុន្តែ​​គេ​មិន​​សូវ​​លើក​​យក​​មក​​និយាយ​ទេ ​​។ ក្រលៀន​​​​មាន​ទ្រង់​​ទ្រាយ​ដូច​គ្រា​ប់​​សណ្តែក ​ដែល​ស្ថិត​​​នៅ​ក្រោយ​ខ្នង​​​នៃ​ឆ្អឹង​​​ជំនីរ​ក្បែរ​​ចង្កេះ​ ហេតុ​ដូ​ច្នេះ​​អ្នក​ដែល​​ឧស្សាហ៍​​ឈឺ​​​ចុក​រោយ​​ចង្កេះ​ ជួនកាល​ក៏​អាច​មាន​ក្រួស​ក្នុង​​តម្រងនោម​ជា​ប់​​​​នឹង​ក្រលៀន​​​នោះ​ដែរ​ ។

ដើម្បី​ពិនិត្យ​មើល​ក្រលៀន​យើង​មា​នប​ញ្ហា​ ឬ គ្មាន​​ នោះ គេ​អាច​យក​ទឹកនោម​ជាមួយ ចម្រៀក​ឈើ (Bandette​) ទៅ​ធ្វើការ​វិភាគ មួយ​ វត្តមាន Albumine ​ឈាម​អា​ចប​ង្ហា​ញឱ្យ​ដឹង​​ភាព​​អន់​ខ្សោយ​​នៃ​ក្រលៀន ឬក្រពះ​នោម ​។ ​សម្រាប់​​​ការ​អះ​​អាង​ឱ្យ​ច្បា​ស់​​ត្រូវ​ធ្វើការវិភាគ​​​ដោយ​ពិនិត្យ​មើល​​កម្រិត​​ក្នុង​ឈាម Créatinine គឺ​​​លទ្ធផល​អាច​ឱ្យ​ដឹង​រូបភាពពីមុខ​ងារ​រប​ស់​ក្រលៀន​-​រ​ង្វា​ស់​នេះ​​អាច​ស្ទើរតែ​ធ្វើ​គណិត​​វិទ្យា ​Laclearance ​ជា​សាក្សី​ី​មួយ​​​​បញ្ជាក់​យ៉ាង​ច្បា​ស់​​ពី​ល្បឿន​​នៃ​តម្រង​ដោយ​គិតពី​អាយុ​ ភេទ ​និង​​ទ​ម្ង​ន់ ។ អត្រា​ធម្មតាក្រលៀន​ត្រ​ងចំណុះ​​១០០​មី​ល្លី​លី​ត្រ ស​ម្រា​ប់​​មួយ​នាទី (១០០​ml/​1mn) គេ​ក៏​អាច​វា​ស​់​កម្រិត​​ I’urée ដែរ​ ។ ​ក្នុង​ការ​​​ធ្វើ​វិភាគ​ឱ្យ​ទៀង​​ទាត់​នោះ គឺ​ភាគ​ច្រើន​​​ករណីអ្នក​កើត​ជំងឺ​ទឹកនោម​​​ផ្អែម​ អ្នកមាន​ជំងឺ​សរសៃឈាម​បេះ​ដូង ​និង​អ្នកមាន​អាយុ​ពី​៥០​ឆ្នាំ​ឡើង​ទៅ​ ។ ​

តើ​ត្រូវ​ពិសា​ទឹក​ច្រើន​ដូច​គេ​រំ​ឭ​ក​ប្រាប់​យើង​ឬទេ ?
គឺ​ខាន​ពុំបាន​​យើង​អាច​ពិសា​ទឹក​ច្រើនក្នុង​ករណី​រលាក​តម្រងនោម ឬ​​មាន​ក្រួស​តម្រង នោម​ ។ ក្រៅពី​​ស្ថាន​​​ភាព​ទាំង​ពីរ​នេះ​​ ការ​ពិសា ទឹក​​ដែល​គេ​ចង់​បាន​​គ្រប់​គ្រាន់​ ដូច​ជា​មាតា​ខ្លះ​​ជំរុញ​ឱ្យ​ក្មេង​ពិសា​ទឹក​​​នោះ​ ពុំ​មែន​ឥត​ប្រយោជន៍ ទេ ​។ ​​​ប៉ុន្តែ​​​ត្រូវ​​ប្រុង​ប្រ​យ​័​ត្ន​ ប្រសិនជា​យើង​ស្រេក​ទឹកជា​ប្រចាំគឺ​ជួន​កាល​​ជា​រោគ​សញ្ញា​អ្នក​កើត​ជំងឺ​ទឹកនោម​​​ផ្អេម​ជា​​បឋម ឬ​​​តាម​ធម្មតា​អាហារ​សម្បូរ​​សារជាតិ​ប្រៃ ​​ធ្វើ​ឱ្យ​ខះក​​​ពិសា​ទឹក​ច្រើន​ហួសប្រមាណ គឺ​​បង្ក​​ផល​អា​ក្រក់​សម្រាប់​​ក្រលៀនទៅ​វិញ​ទេ យក​ល្អ​​​ការ​ពិសាទឹក​​សម្រាប់​​មួយ​ថ្ងៃ​​​នោះ គឺ​យើង​ពិសា​ទឹក​​ចន្លោះ​​ពី​១​លី​ត្រ​ទៅ​១​លី​ត្រ​កន្លះ​បាន​​ហើយ​។

ឈាម​ចូល​ទៅ​ក្នុង​ក្រលៀន​តាម​សរសៃឈាម​បន្ទា​ប់​​មក​ឆ្លង​កា​ត់​​ក្នុង​សរសៃឈាម​តូច​ ​។ក្រលៀន​ទទួល​​មុខ​​ងារ​​សម្រាប់​​​ជីវិត​​​ជា​​រៀង​​រា​ល់​​​ថ្ងៃត្រង​​១៨០​លី​ត្រ​ឈាម ​​ដើម្បី​បំ​បាត់​​ជាតិពុល​ កាក​សំណល់ និង​ទឹកអំបិល ដែល​លើ​ស​ (Sodium, Potassium, Phos phore ) ។ រក្សា​​ចំនួន​ជា​ចាំ​​បាច់​​​​ លើ​​ទឹក​១​លី​ត្រ​ទៅ​១​លី​ត្រ​កន្លះ​​​​ឆ្លង​កាត់​ក្នុង​ទឹក​​​នោម​ ។

-​រ​ក្សា​ឱ្យ​ត្រឹមត្រូវ​​ដោយ​ពិនិត្យទំហំ​ឈាម​ដែល​បញ្ចេញ hormone មួយគឺ larénine ។
-រក្សា​​ប្រាកដ​​សារជាតិ Protéine ជា​ពិសេស​Albumine ។
-​ផលិត ​érythropoiétine , hormone ​លើក​​តម្កើន​​បង្កើត​គ្រាប់​ឈាម​​ក្រហម​​តា​ម​ខួរ​​ឆ្អឹង​ ។​
-​សកម្មភាព Vitamine D អាច​ជួយ​ការ ស្រូប​ជាតិ Calcium ​តាម​ពោះ​វៀន​ ហើយ​ការ ភ្ជា​ប់ របស់​​​វា​ទៅ​លើ​ឆ្អឹង ​​។

តើ​ជំងឺ​អ្វី​ខ្លះ​នាំ​មក​ភាព​អន្តរាយ​ដល់​​ក្រលៀន ?
ការ​បង្ក​​​រោគ​ជួនកាល​​​​មក​ពី​រោគរលាក​តម្រង​នោម អាច​​ធ្វើ​​ឱ្យ​មាន​​បញ្ហា​​​ផ្លូវ​​​ទឹកនោម ហើយ​ត​​ទល់​​ក្រលៀន ​នាំ​​ឱ្យ​មាន​​ ​pyélonéphrite មួយ​ជា​​និច្ចកាល​នាំ​មក​រោគក្តៅខ្លួន​ គ្រុន​ រំជើប​រំជួល ។ រូបភាព​ទាំង​​​នេះ​​ Polykystose ហើយ​ជំងឺ​ទាំង​នេះ​ ​ដើម​កំណើតមក​ពី​ truble immuni- taire ​​អាច​ធ្វើ​ឱ្យ​មាន​ភាព​អន្តរាយ​ដល់​ក្រលៀន​​ ​។ ប៉ុន្តែ​​​មូលហេតុ​ដែល​ជួប​ប្រ​ទះ​​ជា ញឹកញយភាព​អន់​ថយ​ចុះ​ខ្សោយ​​ក្រលៀន ​មកពី​​ជំងឺ​​ប៉ះ​ពាល់​​សរសៃឈាម​ដូច​ជា ជំងឺ​ទឹកនោម​ផ្អែម​ ​និង​​ជំងឺ​សម្ពាធ​ឈាម​ខ្ព​ស់ ។

កាលណា​ក្រលៀន​ម្ខាង​មិន​ដំណើរការ រីឯក្រ លៀន​ ម្ខាង​ទៀត​បន្ត​បំពេញ​មុខងារ​រប​ស់​វា​ដោយ​ប្រើ​ពេលវេលា​វែង ​បាន​​ត្រឹមតែ​២០%​បុ៉ណ្ណោះ ។ ដូច្នេះ​​ គេ​អាច​រស់​នៅ​ធម្មតា ​ប៉ុន្តែ​​សែន​​គ្រោះថ្នាក់​ប្រសិនបើ​ក្រលៀន​ទាំង​ពីរ​មិន​ដំណើរ​ការ​​ ។

តើ​ការពារ​ដូច​ម្តេច​នៅ​ពេល​មាន​ភាព​អន់​​​​ថយ​ខ្សោយ​ក្រលៀន​​នោះ ?
-​ភាព​អន់​ថយ​ខ្សោយ​ក្រលៀន​​រាំុ​រ៉ៃ​​​នោះ​​មក​ពី​ភាព​មាន​ឈាម​តិច​ស្លេកស្លាំង​ជួប​ការ​ខ្វះ​​ជាតិ​ដែក ​ហើយ​ខ្វះ érythropoiétine (EPO) ​​ជា​ចាំ​បាច់​​​ការ​ផលិត​គ្រា​ប់​ឈាមក្រហម (globules rouges) ។ ការ​ព្យាបា​ល​ដោយ​ចាក់​បញ្ចូល hormone(EPO)  ក្នុងមួយ​ខែ​ម្តង​ដែល​អ្នកជំងឺ​ស្រួល​រស់​នៅ ប៉ុន្តែ​ការត្រង​បំបែក​រប​ស់​ក្រលៀន​ក្រោម​១០​មី​ល្លី​លីត្រ ក្នុង​មួយ​នាទី​ប្រមូលផ្តុំ​មក​កាក​សំណ​ល់​ បណ្តាល ឱ្យ​មាន​សារជាតិ​ពុល​ក្នុង​សរី​រាង្គ​​ទាំង​ឡាយ​ ។ សេចក្តីសម្រេច​តែ​មួយការ​លាង​ឈាមគឺ​ការជ​ម្រះ​​ដោយ​ម៉ា​ស៊ី​ន​ ​​​គឺ​អាច​ធ្វើ​ឱ្យ​​អ្នកមានជីវិត​រស់​រវើក​ ៕