ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួល​ទាន​គ្រឿង​ស្រ​វឹង​ជា​ប្រ​ចាំ​​​បង្កើន​​ហា​និភ័យ​មហារីក​ស្បែក​ 55ភាគ​រយ​

10 ឆ្នាំ មុន

ការ​ទទួល​ទាន​ស្រា​ជា​ប្រ​​ចាំ​និង​ទៀង​ទាត់​អាច​បង្កើន​ហា​និភ័យ​កើត​មាន​ជំ​ងឺ​មហារីក​ស្បែក​ដ៏​គ្រោះ​ថ្នាក់​មួយ​ប្រ​ភេទ​ឈ្មោះ Melanoma ដល់​ទៅ​៥៥​ភាគ​រយ ។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​អះ​អាង​ថា អ្នក​ផឹក​ជា​មធ្យមពោល​គឺ​ច្រើនជាង​១កែវ​ក្នុង​មួយ​ថ្ងៃ​ បង្កើន​ហានិភ័យ​កើត​មហារីក​ស្បែក melanoma ដល់​២០​ភាគ​រយ ខណៈ​អ្នក​ផឹក​​ចាប់​ពី​៤​កែវ​ឡើង​ទៅ​ក្នុង​មួយ​ថ្ងៃ ការ​ប្រ​ឈម​ឡើង​ដល់​៥៥​ភាគ​រយ ។

គ្រឿង​ស្រ​វឹង​គឺ​ជា​កត្តា​ប្រឈម​មួយ​ក្នុង​ចំណោម​កត្តា​ប្រ​ឈម​សំ​ខាន់​ៗ​និង​មាន​សក្តា​នុ​ពល​​ដែល​នាំ​ឱ្យ​កើត​ជំ​ងឺ​មហារីក​ ។ ប្រ​ហែល​ជា​ ៣,៦​ភាគ​រយ​នៃ​អ្នក​កើត​ជំ​ងឺ​មហារីក​គ្រប់​ប្រ​ភេទ(​បុរស  ៥,២​ភាគ​រយ​និង​ស្ត្រី​ ១,៧​ភាគ​រយ​)​ទូ​ទាំង​​​ពិភព​លោក​គឺ​បង្ក​ឡើង​ដោយ​ការ​ប្រើ​ប្រាស់​គ្រឿង​ស្រ​វឹង ។

ទោះ​ជា​យ៉ាង​នេះ​ក្តី មនុស្ស​ជាច្រើន​ហាក់មិន​ជឿ​ឬ​មិន​ចង់​ជឿ​ថា គ្រឿង​ស្រ​វឹង​អាច​នាំ​ឱ្យ​ខូច​សុខ​ភាព​របស់​ពួក​គេ​នោះ​ទេ ។ ផ្ទុយ​មក​វិញ ពួក​គេ​យល់​ថា ការ​ប្រើ​ប្រាស់​គ្រឿង​ស្រ​វឹង​នឹង​នាំ​ឱ្យ​សុខ​ភាព​កាន់​តែ​ល្អ​ប្រ​សើរ​ទៅ​វិញ ។ មូល​ហេតុ​ ពី​ព្រោះ​ មក​ទល់​នឹង​ពេល​នេះ នៅ​តែ​មាន​អ្នក​វិទ្យា​សាស្ត្រ​មួយ​ចំ​នួន​អះ​អាង​ថា គ្រឿង​ស្រ​វឹង​មិន​ប៉ះ​ពាល់​ដល់​សុខ​ភាព​ទេ ល្គឹក​ណា​គេ​ប្រើ​ប្រាស់​វា​ក្នុង​កម្រិត​មួយ​សម​ល្មម ។ ជាក់​ស្តែង​ ការ​រក​ឃើញ​មួយ​ដោយ​អ្នក​វិទ្យា​សាស្ត្រ​សាកល​វិទ្យា​ល័យ​កា​លី​ហ្វ័រ​ញ៉ា​ សហរដ្ឋ​​អា​មេរិក​និង​ដែល​បាន​ចុះ​ផ្សាយ​ក្នុង​ព្រឹត្តិ​បត្រ​ Vaccineកាល​ពី​ពេល​ថ្មី​ៗ​បាន​បង្ហាញ​ថា ការ​ប្រើ​ប្រាស់គ្រឿ​ង​ស្រ​វឹង​ក្នុង​កម្រិត​មធ្យម​(ប្រហែល​ជា​១​កែវ)​​ជួយ​ជំ​រុញ​ដល់​ប្រ​ព័ន្ធ​ការ​ពារ​រាង​កាយឱ្យ​កាន់​តែ​រឹង​មាំ ​ជា​ពិ​សេស​គឺ​ជំរុញ​សមត្ថ​ភាព​រាង​កាយ​ក្នុង​ការ​ប្រ​ឆាំង​នឹង​ជំ​ងឺ​ឆ្លង​ផ្សេង​ៗ ។

លោក​ស្រី Ilhem Messaoudi អ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​បាន​ថ្លែង​ថា ៖« នេះ​ជា​​ការ​សិក្សា​លើក​ទី​១​ដែល​បង្ហាញ​ថា ប្រើ​ប្រាស់​គ្រឿង​ស្រ​វឹង​ជួយ​ជំ​រុញ​ដល់​ការ​ឆ្លើយ​តប​របស់​ប្រ​ព័ន្ធ​ការ​ពារ​រាង​​កាយ​​ទៅ​​នឹង​​ថ្នាំ​​បង្កា​រ​រោគ ​»៕