ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួល​ទាន​ភេសជ្ជៈផ្អែម​1កំប៉ុង​1ថ្ងៃ​បង្កើនឱកាស​ស្លា.ប់​ដោយជំ​ងឺ​បេះ​ដូងទ្វេដង

11 ឆ្នាំ មុន

ទឹកក្រូចមួយកំប៉ុងមានចំណុះ360មីល្លីលីត្រផ្ទុកជាតិស្ករប្រមាណជា8ស្លាបព្រាកាហ្វេធ្វើឱ្យអ្នកចូលចិត្តប្រឈមនឹងហានិភ័យ​អ្នក​ស្រាវ​ជ្រាវ​​បាន​ព្រ​មាន​ថា ទទួល​ទាន​អាហារ ដែល​ផ្ទុក​ទៅ​ដោយ​សារ​ធាតុ​ស្ករ​ច្រើន​អាច​បង្កើន​អត្រា​ស្លា.ប់​ពី​​ជំ​ងឺ​បេះ​ដូង​ទ្វេដង ។

ទឹកក្រូចមួយកំប៉ុងមានចំណុះ360មីល្លីលីត្រផ្ទុកជាតិស្ករប្រមាណជា8ស្លាបព្រាកាហ្វេធ្វើឱ្យអ្នកចូលចិត្តប្រឈមនឹងហានិភ័យ​អ្នក​ស្រាវ​ជ្រាវ​​បាន​ព្រ​មាន​ថា ទទួល​ទាន​អាហារ ដែល​ផ្ទុក​ទៅ​ដោយ​សារ​ធាតុ​ស្ករ​ច្រើន​អាច​បង្កើន​អត្រា​ស្លាប់​ពី​​ជំ​ងឺ​បេះ​ដូង​ទ្វេដង ។

​នៅ​ក្នុង​ការ​អង្កេត​តាម​ដាន​រយៈ​ពេល​៥​ឆ្នាំ​​ក្រុម​អ្នក​ស្រាវ​ជ្រាវ​របស់​សហ​រដ្ឋ​អា​មេរិក​បាន​រក​ឃើញ​ពី​ទំនាក់​ទំនង​ដ៏គួរ​ឱ្យ​ភ័យ​ព្រួយ​មួយ​រវាង​ការ​ប្រើ​ប្រាស់​ស្ករ​យ៉ាង​ច្រើន​លើស​លប់​មាន​នៅ​ក្នុង​ភេសជ្ជៈ​កំប៉ុង ទឹក​ក្រូចកំប៉ុង​ ទឹក​ផ្លែ​ឈើ​កំប៉ុង​ អា​ហារ​កែច្នៃ​ទៅ​នឹង​ការ​ស្លាប់​ហើយ​ជំ​ងឺ​បេះ​ដូង ។ ពួកអ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា អ្នក​ដែល​ផឹក​ភេសជ្ជៈ​ដូច​មាន​រៀប​រាប់​មក​ខាង​ដើម​មួយ​កំ​ប៉ុង​ក្នុង​មួយ​ថ្ងៃ​ជា​ប្រ​ចាំ​គឺ​គ្រប់​គ្រាន់​ដើម្បី​បង្កើន​អត្រា​ស្លាប់​ហើយ​ជំ​ងឺ​បេះ​ដូង​ដល់​ទៅ​១ភាគ​៣ ។ សម្រាប់​អ្នក​ដែល​ផឹក​ភេសជ្ជៈ​ទាំង​នេះ​ដល់​ទៅ​១/៤​នៃ​កាឡូ​រី​ប្រ​ចាំ​ថ្ងៃ​ដែល​បាន​មក​ពី​ស្ករ​ អត្រា​ស្លាប់​គឺ​កើន​ឡើង​ទ្វេដង ។

នៅ​ក្នុង​ទឹក​ក្រូច​ឬ​ទឹក​ផ្លែ​ឈើ​មួយ​កំប៉ុង​​ចំណុះ​ ៣៦០​មិល្លី​លីត្រ​ផ្ទុក​ស្ករ​ប្រ​មាណ​ជា ៨​ស្លាប​ព្រា​កា​ហ្វេ ​។ ​ដូច្នេះ​ប្រ​សិន​ជា​មនុស្ស​ម្នាក់​ផឹក​មួយ​កំប៉ុង​រៀង​រាល់​ថ្ងៃ​ គឺ​អាច​បង្កើន​ការ​ស្លាប់​ពី​ជំ​ងឺ​បេះ​ដូង​ដល់​២៩​ភាគ​រយធៀប​ទៅ​នឹង​អ្នក​ដែល​ផឹក​ត្រឹម​មួយ​កំប៉ុង​ឬតិច​ជាង​មួយ​កំប៉ុង​ក្នុង​មួយ​សប្តាហ៍ ។

យ៉ាង​ណា​ក៏​ដោយ មូល​ហេតុ​ជាក់​ច្បាស់​ណា​មួយ​អំពី​ផល​ប៉ះ​ពាល់​សុខ​ភាព​របស់​ស្ករ​មិន​ត្រូវ​បាន​ក្រុម​អ្នក​ស្រាវ​ជ្រាវ​លើក​យក​មក​បង្ហាញ​នោះ​ទេ ។ អ្វី​ដែល​ជា​ការ​ពន្យល់​តែ​មួយ​គត់​គឺ​ថា ការ​ប្រើ​ប្រាស់​ស្ករ​ច្រើន​នាំ​ឱ្យ​ធាត់​ឡើង​ទម្ងន់​ ធ្វើ​ឱ្យ​បេះ​ដូង​មាន​បញ្ហា​។ ក្រៅពី​នេះការ​ប្រើ​ប្រាស់​ស្ករ​ច្រើន​មាន​ផល​ប៉ះ​ពាល់​ដោយ​ឯករាជ្យ​​ទៅ​លើ​រាង​កាយ​ដែល​គេ​មិន​ទាន់​អាច​យល់​បាន​នៅ​ឡើយ ៕