ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រា Vodka ក្លាយ​ជា​បុព្វ​ហេតុ​ចម្បង​នៃ​កំណើន​អត្រា​ស្លា.ប់​បុរស​រុស្ស៊ី

10 ឆ្នាំ មុន

​របាយ​ការ​ណ៍​ស្រាវ​ជ្រាវ​មួយចុះ​ផ្សាយ​ក្នុង​ព្រឹត្តិ​បត្រ​ Lancet ​បាន​បង្ហាញ​ថា កំណើន​នៃ​អត្រា​ ស្លា.ប់​ទាំង​វ័យ​ក្មេង​នៅ​ប្រ​ទេស​រុស្ស៊ី​បង្ក​ឡើង​ជា ចម្បង​ដោយ​សារការ​ផឹក​ស្រា​ច្រើន​ហួស​ប្រ​មាណ ជា​ពិ​សេស​គឺ​ស្រាល្បី ​ឈ្មោះ​របស់​ប្រ​ទេស​នេះឈ្មោះ Vodka ។ ២៥ភាគ​រយនៃ​បុរស​រុស្ស៊ី​​ដែល​បាន​ស្លា.ប់​មុន​អា​យុ​៥៥​ឆ្នាំ​គឺ​បង្ក​ដោយ​គ្រឿង​ស្រ​វឹង ។ គ្រឿង​ស្រ​វឹង​បាន​បណ្តាល​ឱ្យ​បុរស​ទាំង​នោះ​កើត​ជំ​ងឺ​ថ្លើម​

​របាយ​ការ​ណ៍​ស្រាវ​ជ្រាវ​មួយចុះ​ផ្សាយ​ក្នុង​ព្រឹត្តិ​បត្រ​ Lancet ​បាន​បង្ហាញ​ថា កំណើន​នៃ​អត្រា​ ស្លាប់​ទាំង​វ័យ​ក្មេង​នៅ​ប្រ​ទេស​រុស្ស៊ី​បង្ក​ឡើង​ជា ចម្បង​ដោយ​សារការ​ផឹក​ស្រា​ច្រើន​ហួស​ប្រ​មាណ ជា​ពិ​សេស​គឺ​ស្រាល្បី ​ឈ្មោះ​របស់​ប្រ​ទេស​នេះឈ្មោះ  Vodka ។ ២៥ភាគ​រយនៃ​បុរស​រុស្ស៊ី​​ដែល​បាន​ស្លាប់​មុន​អា​យុ​៥៥​ឆ្នាំ​គឺ​បង្ក​ដោយ​គ្រឿង​ស្រ​វឹង ។ គ្រឿង​ស្រ​វឹង​បាន​បណ្តាល​ឱ្យ​បុរស​ទាំង​នោះ​កើត​ជំ​ងឺ​ថ្លើម​ គ្រោះ​ថ្នាក់​ចរាចរណ៍​  ស្រ​វឹង​កាប់​ចាក់​គ្នាឬក៏​​ពុល​ស្រា​ស្លាប់​តែ​ម្តង ។

នៅ​ក្នុង​ការ​អង្កេត​តាម​ដាន​លើ​បុរស​១៥​ម៉ឺននិង​១ពាន់​នាក់​​ក្នុង​ទី​ក្រុង​៣​របស់​ប្រ​ទេស​រុស្ស៊ីរយៈ​ពេល​១០​ឆ្នាំ ក្រុម​អ្នក​ស្រាវ​ជ្រាវ​មក​ពី​មជ្ឈ​មណ្ឌល​​ជំ​ងឺ​មហារីក​រុស្ស៊ី​ សាកល​វិទ្យា​ល័យ Oxford ចក្រ​ភព​អង់​គ្លេស​និង​ភ្នាក់​ងារ​អន្តរជាតិ​ស្រាវ​ជ្រាវ​ពី​ជំ​ងឺ​មហារីក​ ប្រ​ទេស​បា​រាំងបាន​ពិនិត្យ​ឃើញ​ថា ៨ពាន់​នាក់​ដែល​បាន​ស្លាប់​អំឡុង​ចន្លោះ​ពេល​អង្កេតតាម​ដាន​គឺ​បង្ក​ដោយ​ការ​សេពគ្រឿង​ស្រ​វឹង ។ នៅ​ក្នុង​៤ម៉ឺន​៩​ពាន់​គ្រួ​សារ​ដែល​បាន​ឆ្លើយ​សំ​ណួរ​របស់​ក្រុម​អ្នក​ស្រាវ​ជ្រាវ​សុទ្ធ​តែ​បាន​បញ្ជាក់​ថា អ្នក​ជា​ទី​ស្រ​ឡាញ់​របស់​ខ្លួន​ដែល​បាន​ស្លាប់​គឺ​សុទ្ធ​តែ​ជា​អ្នក​មាន​ទម្លាប់​ផឹក​ស្រា ។

សាស្ត្រា​ចារ្យ​ Sir Richard Petoមក​ពី​សាកល​វិទ្យា​ល័យ Oxford មាន​ប្រ​សាសន៍​ថា ៖«អត្រា​ស្លាប់​របស់​បុរស​រុស្ស៊ី​បាន​ប្រែប្រួល​ខ្លាំង​រយៈ​ពេល​៣០​ឆ្នាំ​ចុង​ក្រោយ​នេះ​ខណៈ​ ការ​រឹត​បន្តឹង​លើ​ការ​ប្រើ​ប្រាស់​គ្រឿង​ស្រ​វឹង​ និង​​លំ​នឹង​សង្គម​នៅ​ក្រោម​ការ​ដឹក​នាំ​របស់​​ប្រធានាធិបតី​ ហ្គ័រ​បា​ឆេវ យែល​ស៊ីន និង​ពូ​ទីន​ មាន​ការ​ប្រែប្រួល ។ បញ្ហា​ចម្បង​ដែល​ញ៉ាំង​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​ ជា​ពិ​សេស​​កំណើន​អត្រា​អ្នក​ស្លាប់​មុន​អា​យុ​៥៥​ឆ្នាំ​គឺ​បណ្តាល​មក​ពី​ការ​ផឹក​ស្រា Vodka ច្រើន​ពេក»។

កាល​ឆ្នាំ​១៩៨៥​ មេដឹក​នាំ​សហភាព​សូ​វៀត​ចុង​ក្រោយ​គេគឺលោក មីគែល ហ្គ័រ​បា​ឆេវ​បាន​បញ្ជា​ឱ្យ​កាត់​បន្ថយ​ការ​ផលិត​ស្រា Vodka និង​បាន​ហាម​ការ​លក់​ដូរ​ស្រា​នេះ​មុន​បាយ​ថ្ងៃ​ត្រង់​ទៀតផង​ ។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​ថា នៅ​ពេល​មាន​ការ​ដាក់​កម្រិត​បែបនេះ​  ការ​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង​បាន​ធ្លាក់​ចុះ​ប្រ​មាណ​​ជា ១/៤​ ហើយ​អត្រា​ស្លាប់​ក៏​ធ្លាក់​ចុះ​ដូច​គ្នា​ដែរ ។ នៅ​ពេល​របប​កុម្មុ​យនីស​បាន​ដួល​រលំ​ទៅ ជន​ជាតិ​រុស្ស៊ី​​បាន​ចាប់​ផឹក​ស្រា​កាន់​តែ​ច្រើន​ជាង​មុន​ ហើយ​អត្រា​ស្លាប់​ក៏​កើនខ្ពស់​​ផង​ដែរ ។

លោក​សាស្ត្រាចារ្យ​ Sir Richard​បាន​បន្ត​ថា ៖«ក្នុង​របប​លោក​ប្រធាននាធិបតី​បូរីស​ យែល​ស៊ីន​ អត្រា​ស្លាប់​បុរស​វ័យ​ក្មេង​កើន​ទ្វេ​ដង​ ។      នោះ​ជា​​​ពេល​ដែល​សង្គម​មាន​ការ​ផ្លាស់​ប្តូរ​ហើយ​ស្រា​​​​​​​​​​​​​​​ Vodka ក៏​កាន់​តែ​សម្បូរ​បែប »។

ស្ថិតិ​កាល​ឆ្នាំ២០១១  បង្ហាញ​ថា ក្នុង​មួយ​ឆ្នាំៗ បុរស​រុស្ស៊ី​ក្នុង​ម្នាក់​ផឹក​គ្រឿង​ស្រវឹង​ជា​មធ្យម​ចំណុះ​ប្រ​ហែល​ជា ១៣លីត្រដោយ​ក្នុង​នោះ​៨​លីត្រ​គឺ​ស្រា Vodka ។

លោ  ក​សា ស្ត្រា​ចារ្យ    David Zaridzeមក​ពី​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​ជំ​ងឺ​មហារីក​រុស្ស៊ី​បាន​និយាយ​ថា ៖«ជា​ធម្មតា​ជន​ជាតិ​រុស្ស៊ី​ផឹក​ស្រា​ច្រើន​ណាស់ ។  ពួក​គេ​ថា ផឹក ច្រើន គឺ​ដើម្បី​ទប់​នឹង​អា​កាស​ធាតុ​ត្រ​ជាក់​ ។ ប៉ុន្តែ​ នេះ​គ្រាន់​តែ​ជា​ការ​ដោះ​សាមួយ​ប៉ុណ្ណោះ ។ នេះ​ជា​បែបបទ​រស់​នៅ​ដែល​ចាំ​បាច់​ត្រូវ​ផ្លាស់​ប្តូរ​ចោល» ៕