ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គេចវេះមិន​ទទួល​ទាន​អា​ហារ​ពេល​ព្រឹក​នាំ​ឱ្យ​យុវវ័យ​ប្រ​ឈម​នឹង​បញ្ហា​សុខ​ភាព​

10 ឆ្នាំ មុន

របាយ​​​ការ​ណ៍​​នៃ​ការរក​ឃើញ​ថ្មី​មួយ​បាន​បង្ហាញ​ថា ទម្លាប់​មិន​ទទួល​ទាន​អា​ហារ​ពេល​ព្រឹក​ ឬ​ទទួល​ទាន​ដែរ​ ប៉ុន្តែ​តិច​តួច​​នឹង​នាំ​ឱ្យ​យុវវ័យ​ប្រ​ឈម​ខ្ពស់​នឹង​បញ្ហា​សុខ​ភាព​នានា​រយៈ​ពេល​២០ទៅ​៣០ឆ្នាំ​​ក្រោយ​ក្នុង​ជី​វិតរបស់​ពួក​គេ​ ។

របាយ​​​ការ​ណ៍​​នៃ​ការរក​ឃើញ​ថ្មី​មួយ​បាន​បង្ហាញ​ថា ទម្លាប់​មិន​ទទួល​ទាន​អា​ហារ​ពេល​ព្រឹក​ ឬ​ទទួល​ទាន​ដែរ​ ប៉ុន្តែ​តិច​តួច​​នឹង​នាំ​ឱ្យ​យុវវ័យ​ប្រ​ឈម​ខ្ពស់​នឹង​បញ្ហា​សុខ​ភាព​នានា​រយៈ​ពេល​២០ទៅ​៣០ឆ្នាំ​​ក្រោយ​ក្នុង​ជី​វិតរបស់​ពួក​គេ​ ។

​ក្រុម​អ្នក​ស្រា​វ​ជ្រាវ​របស់​ប្រ​ទេស​ស៊ុយ​អែត​បាន​រក​ឃើញ​ថា បុគ្គល​ដែល​ទទួល​ទាន​អា​ហារ​ពេល​ព្រឹក​តិចតួច​ឬ​ក៏​មិន​ទទួល​ទាន​សោះ​តែ​ម្តង​​​អំ​ឡុងពេល​ពួក​គេ​ស្ថិត​ក្នុង​​តរុណ​វ័យ​ នឹង​នាំ​​ឱ្យ​កើត​មាន​ជំ​ងឺ​លើស​ឈាម ទឹក​នោមផ្អែមប្រ​ភេទ​-២​  និង​ធាត់​ដុះ​ពោះ​រយៈ​ពេល​២៧​ឆ្នាំ​ក្រោយ ។ ​ការ​  ពិ​សោធ​លើ​សិស្ស​សាលា​មួយ​ចំ​នួន​ធំ​ពី​សំណាក់​​ក្រុម​អ្នក​ស្រាវ​ជ្រាវ​មក​ពី​សាកល​វិទ្យា​ល័យ​ ​Umee​University​ បាន​រ​ក​​​ឃើញ​​ថា អ្នក​ដែល​គេចវេះ​​មិន​ទទួល​ទាន​អា​ហារ​​ពេល​ព្រឹក​ ឬ​ទទួល​ទាន​ដែរ  ប៉ុន្តែ​តិច​តួច​ប្រ​ឈម​នឹង​លក្ខខណ្ឌ​វេជ្ជ​សាស្ត្រ​ Meta- bolic Sydrome​ដល់​​ទៅ​​៦៨​ភាគ​រយ​ធៀប​ទៅ​នឹង​ក្រុម​សិស្ស សាលា​ដែល​ទទួួល​ទាន​​អា​ហារ​ពេល​ព្រឹក​ឆ្អែត​ពេញពោះ ​​។ Metabolic Sydrome​  សំ​ដៅ​ទៅ​លើ​អ្នក​កើតមាន​ ​ជំ​ងឺ​​លើសឈា​ម​ទឹក​នោម​ផ្អែម​ប្រ​ភេទ​-២ និង​ធាត់លើស​ទម្ងន់​ក្នុង​ពេល​ព្រម​គ្នា ។

អ្នក​សរសេរ​របាយការ​ណ៍​ពី​ការ​រក​ឃើញ​ Maria​Wennberg​​បាននិយាយ​ថា ៖«​ការ​​សិក្សា​បន្ថែម​ទៀត​ចាំ​បាច់​ត្រូវ​ធ្វើ​នៅ​ពេល​ក្រោយ​ដើម្បី​ស្វែង​យល់​ឱ្យ​កាន់​តែ​ច្បាស់​នូវ​យន្ត​ការ​ទំ​នាក់​ទំនង​គ្នា​រវាង​ការ​មិន​ទទួល​ទាន​អា​ហារ​ពេល​ព្រឹក​​​និង​​​​​ ​Metabolic​Sydrome​​ ។​ ទោះ​​ជា​​យ៉ាង​​ណា  មិន​ខុស​​ពី​​ការ​រក​​ឃើញ​​មុន​​ៗ​នោះ​​​ទេ ​ការ​​រក​​ឃើញ​​របស់​យើង​លើក​នេះ​គឺ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថាអា​ហារ​​ពេល​ព្រឹក​អន់​ថយ​គឺ​ជះ​ឥទ្ធិ​ពល​អវិជ្ជ​មាន​ទៅ​​លើ​​ការ​​គ្រប់​គ្រង​កម្រិត​ស្ករ​ក្នុង​ឈាម ​»។

ដោ​យ​ឡែក ​ការ​​សិក្សា​​មុន​នេះ​​ធ្វើ​ឡើ​ង​ដោយ​​​អ្នក​​វិទ្យា​​សាស្ត្រ​​មក​​ពី​​សាកល​​វិទ្យា​ល័យ ​Tev Aviv​​​ប្រ​ទេ​ស​​អុី​ស្រា​អែល បាន​​បង្ហាញ​ថា ទទួល​ទាន​អា​ហារ​ពេល​ព្រឹក​ដែល​ សម្បូរ​ដោយ​កាឡូ​រី​ច្រើន​ជាង​អា​ហារ​២ពេល​ផ្សេង​ទៀត​អាច​កាត់​បន្ថយ​ការ​ធាត់​ដុះ​ពោះ​ និង​ជំ​ងឺ​ទឹក​នោម​ផ្អែម​ប្រ​ភេទ​-២ ។ នេះ​មានន័យ​ថា ទទួល​អា​ហារ​ពេល​ព្រឹក​ឆ្អែត ប៉ុន្តែ​បន្ថយការ​ទទួល​ទាន​​អា​ហារ​ថ្ងៃ​ត្រង់និង​ពេល​ល្ងាច​គឺ​អាច​បញ្ចុះ​ទម្ងន់​ខ្លួន​ជា​មធ្យមបាន​៨​គី​ឡូ​ក្រាម ៕