ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើ​ទឹក​ខ្ពុរ​មាត់​ជា​ប្រ​ចាំ​​ប្រឈម​​ហា​និភ័យ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​និង​គាំង​បេះ​ដូង​​​

10 ឆ្នាំ មុន

អ្នក​វិទ្យា​សាស្ត្រ​អង់​គ្លេស​បាន​ព្រ​មាន​ថា ការ​ប្រើ​ប្រាស់​ទឹក​ខ្ពុរ​មាត់​ជា​ប្រ​​ចាំ​អាច​នាំ​មហន្តរាយ​ដល់​សុខ​ភាព​ដោយ​បង្កើន​ហានិភ័យ​កើត​មាន​ជំ​ងឺ​​គាំង​បេះ​ដូង​និង​ដាច់​សរសៃ​​ឈាម​ខួរ​​ក្បាល ។ ​​នេះ​ក៏​ព្រោះ​ ទឹក​ខ្ពុរ​មាត់​បាន​សម្លា.ប់​បា​ក់​តេរី​ល្អ​ដែល​មាន​នា​ទី​ជួយ​សម្រួល​សរសៃឈាម ហើយ​ទី​បំ​ផុត​​បណ្តាល​​ឱ្យ​សម្ពាធ​ឈាម​​ឡើងខ្ពស់​ ។

អ្នក​វិទ្យា​សាស្ត្រ​អង់​គ្លេស​បាន​ព្រ​មាន​ថា ការ​ប្រើ​ប្រាស់​ទឹក​ខ្ពុរ​មាត់​ជា​ប្រ​​ចាំ​អាច​នាំ​មហន្តរាយ​ដល់​សុខ​ភាព​ដោយ​បង្កើន​ហានិភ័យ​កើត​មាន​ជំ​ងឺ​​គាំង​បេះ​ដូង​និង​ដាច់​សរសៃ​​ឈាម​ខួរ​​ក្បាល ។ ​​នេះ​ក៏​ព្រោះ​ ទឹក​ខ្ពុរ​មាត់​បាន​សម្លាប់​បា​ក់​តេរី​ល្អ​ដែល​មាន​នា​ទី​ជួយ​សម្រួល​សរសៃឈាម ហើយ​ទី​បំ​ផុត​​បណ្តាល​​ឱ្យ​សម្ពាធ​ឈាម​​ឡើងខ្ពស់​ ។

​ការពិ​សោធ​លើ​អ្នក​ស្ម័គ្រ​ចិត្ត​បាន​បង្ហា​ញ​ថា ទឹក​ខ្ពុរ​មាត់​ខ្លះ​ដែល​ផ្ទុក​ទៅ​ដោយ​សារ​ធាតុ​ប្រ​ឆាំង​នឹង​​អតិសុខុម​ប្រាណ​មាន​កម្លាំង​ខ្លាំង​លើសលប់ ​បាន​ធ្វើ​ឱ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ​បន្ទាប់​​ពី​ការ​ប្រើ​ប្រាស់​រួច ។

អ្នក​​ដឹក​​នាំ​​ការ​​សិក្សា​ ​សាស្ត្រា​ចារ្យ​​ Amrita​ ​ Ahluwali​a មក​​ពី​​សាកល​​វិទ្យា​ល័យ Queen M​ary​ Uni​versity of Londonបាន​ថ្លែងថា លោក​ស្រី​មិន​ពេញ​ចិត្ត​នឹង​ការ​រីក​រាល​នៃ​ការ​ប្រើ​ទឹក​ខ្ពុរ​មាត់​ដែល​ផ្ទុក​ដោយ​សារ​ធាតុ​ប្រ​ឆាំង​អតិសុខុម​ប្រាណ​ខ្លាំង​នោះ​ទេ ។ លោក​ស្រី​បន្ត​ថា ៖«ការ​សម្លាប់​​អតិ​សុខុម​ប្រាណ​ទាំង​នេះ​បន្តិច​ម្តង​ៗ​ពី​មួយ​ថ្ងៃ​​ទៅ​មួយ​ថ្ងៃ​គឺ​ជា​គ្រោះ​មហន្តរាយ​មួយ​ ។ នៅ​ពេល​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ វា​នឹង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សុខ​ភាព​ធ្ងន់​ធ្ងរ​ក្នុង​នោះ​ មាន​ដូច​ជា នាំ​ឱ្យ​កើត​ជំ​ងឺ​គាំង​បេះ​ដូង​ និង​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ជា​ដើម ។ គ្មាន​ការ​យក​ចិត្ត​ទុក​ដាក់​ឱ្យ​បាន​គ្រប់​គ្រាន់​​ជំ​ងឺ​ទាំង​នេះ​នឹង​សម្លាប់​អ្នក​បាន​ដោយ​ងាយ​ស្រួល »​។​ សាស្ត្រា​ចារ្យ​រូប​នេះ​បាន​បន្ថែម​ថា ៖«យើង​មិន​ចង់​ឱ្យ​អ្នក​មាន​បញ្ហា​អញ្ចាញ​និង​ជំ​ងឺ​មាត់​ធ្មេញ​​​បញ្ឈប់​​ការ​​ប្រើ​​ប្រាស់​​ទឹក​​ខ្ពុរ​​មាត់​​នោះ​ទេ ​ប៉ុន្តែ​ យើង​ចង់​​សួរ​ទៅ​អ្នក​ផ្សេង​ទៀត​ថា ហេតុ​អ្វី​បាន​ជា​ពួក​គេ​ចង់​ប្រើ​ប្រាស់ »​ ។

យ៉ាង​ណា​ក៏​ដោយ លទ្ធផល​នៃ​ការ​សិក្សា​លើក​នេះ​នៅ​មិន​ទាន់​បាន​ទទួល​ស្គាល់​ទាំង​ស្រុង​ពី​សំ​ណាក់​​ទន្ត​ពេទ្យ​មួយ​ចំ​នួន​នៅ​ប្រ​ទេស​អង់​គ្លេស​នោះ​ទេ ។​ ពួក​គេ​បញ្ជាក់​ថា ​វា​ជា​សិក្សា​ទ្រង់​​ទ្រាយ​តូច​នៅ​ឡើយ​ហើយ​ថា គេ​គួរ​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ​បន្ថែម​​ទៀត​ពាក់​ព័ន្ធ​នឹង​ប្រ​ធាន​បទ​នេះ ៕