ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះ​មិនមែន​ជាគេហទំព័រ​​របស់​កោះ​សន្តិ​ភាព​​នោះ​​ទេ​..!

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ គេហទំព័រកោះសន្តិភាព​​​ដែលតែងតែ​​​ផ្សព្វផ្សាយនូវ​ព័ត៌មានពិត ​និង​ពេញនិយមបំផុត​​នៅ​​កម្ពុជា សូម​ជ​ូន​ដំណឹង​​​​ដល់​មិត្តអ្នក​អាន​ទាំងអស់​ឱ្យបានជ្រាបថា ​មានជនខិលខូចបានបង្កើត​​វ៉េបសាយមួយ​​ដែល​ដូច​​នឹង​វ៉េបសាយ​កោះសន្តិភាព ដោយ​​ផ្សាយនូវព័ត៌​មានពី​ការ​លក់​ផលិត​ផល(ទូរស័ព្ទដៃ) ​ដែលពួកគេ​ចង់ឱ្យ​​​មិត្ត​​អ្នកអាន​​ទាំងអស់​​ចុច​ទៅ​លើលីង​​(Link)នោះ ។ ជាក់ស្តែង…

រាជធានីភ្នំពេញ ៖ គេហទំព័រកោះសន្តិភាព​​​ដែលតែងតែ​​​ផ្សព្វផ្សាយនូវ​ព័ត៌មានពិត ​និង​ពេញនិយមបំផុត​​នៅ​​កម្ពុជា សូម​ជ​ូន​ដំណឹង​​​​ដល់​មិត្តអ្នក​អាន​ទាំងអស់​ឱ្យបានជ្រាបថា ​មានជនខិលខូចបានបង្កើត​​វ៉េបសាយមួយ​​ដែល​ដូច​​នឹង​វ៉េបសាយ​កោះសន្តិភាព ដោយ​​ផ្សាយនូវព័ត៌​មានពី​ការ​លក់​ផលិត​ផល(ទូរស័ព្ទដៃ) ​ដែលពួកគេ​ចង់ឱ្យ​​​មិត្ត​​អ្នកអាន​​ទាំងអស់​​ចុច​ទៅ​លើលីង​​(Link)នោះ ។

ជាក់ស្តែង ប៉ុន្មាន​ថ្ងៃនេះ​ ​គេទំព័រ​​កោះ​សន្តិ​ភាពដែល​ក្លែងក្លាយនោះ ​បាន​ផ្សាយ​ព័ត៌មាន​លើ​ផលិតផល Apple ដែលមិនមែន​ជារបស់កោះសន្តិភាពនោះទេ ។ ប្រសិនបើមិត្តអ្នកអាន​​ចុចចូល​ link លើវ៉េប សាយនោះ គឺ​អាចបង្ក​ផលប៉ះពាល់ហើយ​​​ ។ ដូច្នេះ ​សូមមិត្តអ្នកអានទាំងអស់ កុំភាន់ច្រឡំន​ិងចាញ់​បោក លើវ៉េបសាយក្លែងក្លាយនេះឱ្យសោះ ។

​ជាការពិត គេហទំព័រកោះ​សន្តិភាព​ក៏បាន​ដឹង​និងកំពុងតាម​ស្វែងរក​ប្រភព​អ្នក​ ដែលបានបង្កើត​វ៉េប​សាយ​បន្លំនេះហើយ​ ដើម្បីចាត់ការតាមច្បាប់ ។ កោះសន្តិភាព ​សូមថ្លែងអំណរអរគុណ​ ចំពោះ​មិត្តអ្នក​អាន​ទាំង​អស់​​ ដែលមាន​ភាពជឿជាក់​និងគាំទ្រសារព័ត៌មាន​កោះសន្តិភាព​ ដោយបាន​​​​​ជួយ​ប្រាប់ដំណឹងនេះ​​មក​ក្រុម​ការ​ងារយើងខ្ញុំ​វិញផងដែរ ។ ​(សម្រួលដោយ៖ ស្រីណា)