ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​​ប្រើ​ផើង​ផ្កា​គ្រប​ក្បាល​ចូល​ប្លន់​ប្រាក់​ក្នុង​ហាង​ទំនើប​

10 ឆ្នាំ មុន

សារ​ព័ត៌​មាន​បរ​ទេស​ កាល​ពី​ថ្ងៃ​ទី​១២​ កុម្ភៈ ២០១៤ ផ្សាយ​ថា ចោរ​ម្នាក់​ប្រើ​ផើង​​ផ្កា​គ្រប់​ក្បាល​របស់​ខ្លួន​ និង​មាន​រណា​រ​អគ្គិ​សនី​ជា​អាវុធ​ចូល​ប្លន់​ហាង​ទំនើប​មួយ​ក្នុង​ក្រុង​អិុប​ស្វិក​ រដ្ឋ​គ្វីន​លែន​ ប្រទេស​អូ​ស្ត្រា​លី​ ។

ចោរ​នោះ​បាន​យក​រណារ​អគ្គិ​សនី​គំរាម​បុគ្គ​លិក​ក្នុង​​ហាង​យក​ប្រាក់​ និង​យក​ទឹក​ក្រូច​ដាក់​ហោ​ប៉ៅ ។ នៅ​មុន​ពេល​ចាក​ចេញ​ចោរ​

សារ​ព័ត៌​មាន​បរ​ទេស​ កាល​ពី​ថ្ងៃ​ទី​១២​ កុម្ភៈ ២០១៤ ផ្សាយ​ថា ចោរ​ម្នាក់​ប្រើ​ផើង​​ផ្កា​គ្រប់​ក្បាល​របស់​ខ្លួន​ និង​មាន​រណា​រ​អគ្គិ​សនី​ជា​អាវុធ​ចូល​ប្លន់​ហាង​ទំនើប​មួយ​ក្នុង​ក្រុង​អិុប​ស្វិក​ រដ្ឋ​គ្វីន​លែន​ ប្រទេស​អូ​ស្ត្រា​លី​ ។

ចោរ​នោះ​បាន​យក​រណារ​អគ្គិ​សនី​គំរាម​បុគ្គ​លិក​ក្នុង​​ហាង​យក​ប្រាក់​ និង​យក​ទឹក​ក្រូច​ដាក់​ហោ​ប៉ៅ ។ នៅ​មុន​ពេល​ចាក​ចេញ​ចោរ​បង្ហាញ​កំប៉េះ​គូទ​ដល់​អតិ​ថិ​ជន​នៅ​ក្នុង​ហាង​ទៀត​ផង​ ។

ក្រោយ​ពី​បាន​ទទួល​បណ្តឹង​ពី​បុគ្គ​លិក​ក្នុង​ហាង​ ប៉ូលិស​បាន​តាម​រក​ហើយ​ឃើញ​ជន​សង្ស័យ​កំពុង​ដើរ​នៅ​លើ​ដង​ផ្លូវ​ ។ ចោរ​នោះ​សារ​ភាព​ថា គេ​បាន​លួច​រណារ​អគ្គិ​សនី​យក​ទៅ​លាក់​ទុក​នៅ​គុម្ព​ឈើ​ជិត​ហាង​នោះ​ ។

ប៉ូ​លិស​បាន​បញ្ជូន​ចោរ​នោះ​​ទៅ​តុលាការ​ដើម្បី​កាត់​ទោស ។ ចោរ​ម្នាក់​នោះ​ហាក់​ដូច​ជា​មនុស្ស​មិន​គ្រប់​ទឹក​គឺ​យក​ផើង​ផ្កា​គ្រប​ក្បាល​ និង​ពេល​ប្លន់​បាន​ហើយ​មិន​ប្រញាប់​គេច​ចេញ​ ដូច​ចោរ​ទូ​ទៅ​ទេ គឺ​នៅ​បង្ហាញ​គូទ​ដូច​ជា​តួ​កំប្លែង​ដល់​អតិ​ថិ​ជន​នៅ​ក្នុង​ហាង​ទៀត​ផង៕