ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ឥណ្ឌា​ដុះ​កន្ទុយ អ្នក​ស្រុក​មាន​ជំនឿ​ថា​ជា​ហនុ​មាន​ចាប់​ជាតិ​

10 ឆ្នាំ មុន

បុរស​ឥណ្ឌា​ម្នាក់​រស់​នៅ​ទី​ក្រុង​ប៊េង​ហ្គោល​ខាង​លិច​ ត្រូវ​គេ​ផ្តល់​រហស្ស​នាម​ថា​ជា​ «ហនុ​មាន​ចាប់​ជាតិ​» ព្រោះ​ដុះ​កន្ទុយ​តាំង​ពី​ចាប់​កំណើត​មក​ ។

សារ​ព័ត៌​មាន​បរ​ទេស​ផ្សាយ​ថា លោក​សាន​ដ្រេ​ អូ​ឡា បច្ចុ​ប្បន្ន​មាន​កន្ទុយ​ជា​រោម​ប្រវែង​៣០​សង្ទី​ម៉ែត្រ​ ដុះ​ចេញ​ពី​ផ្នែក​

បុរស​ឥណ្ឌា​ម្នាក់​រស់​នៅ​ទី​ក្រុង​ប៊េង​ហ្គោល​ខាង​លិច​ ត្រូវ​គេ​ផ្តល់​រហស្ស​នាម​ថា​ជា​ «ហនុ​មាន​ចាប់​ជាតិ​» ព្រោះ​ដុះ​កន្ទុយ​តាំង​ពី​ចាប់​កំណើត​មក​ ។

សារ​ព័ត៌​មាន​បរ​ទេស​ផ្សាយ​ថា លោក​សាន​ដ្រេ​ អូ​ឡា បច្ចុ​ប្បន្ន​មាន​កន្ទុយ​ជា​រោម​ប្រវែង​៣០​សង្ទី​ម៉ែត្រ​ ដុះ​ចេញ​ពី​ផ្នែក​ខាង​ក្រោយ​ខ្នង​ ។ សាន​ដ្រេ​ អូ​ឡា មិន​កាត់​កន្ទុយ​នោះ​ចោល​ ព្រោះ​យល់​ថា​វា​ជា​រង្វាន់​ពី​ព្រះ​ជា​ម្ចាស់​ ចំណែក​អ្នក​ស្រុក​ទូ​ទៅ​មាន​ជំនឿ​ថា គេ​ជា​ហនុ​មាន​ចាប់​  ជាតិ ។

អ្នក​ស្រុក​មួយ​ចំនួន​មាន​ជំនឿ​ទៅ​លើ​សាន់​ដ្រេ​ អូ​ឡា យ៉ាង​ខ្លាំង​ ដោយ​បញ្ជាក់​ថា​ ពេល​កូន​របស់​ពួក​គេ​ឈឺ​ ព្យាបាល​ដោយ​លេប​ថ្នាំ​មិន​ជា​សះ​ស្បើយ​ទេ​ លុះ​នៅ​ទៅ​ជួប​លោក​សាន​ដ្រេ​​ អូឡា​ ក៏​បាន​ជា​សះ​ស្បើយ​ ។

សាន​ដ្រេ​ អូ​ឡា​ បញ្ជាក់​ថា ការ​រស់​នៅ​របស់​គេ​ប្រៀប​ដូច​ជា​ហុន​មាន​ ហើយ​កាល​ពី​នៅ​ក្មេង​ ត្រូវ​អ្នក​ស្រុក​ចាប់​ទាញ​កន្ទុយ​លេង​ជា​ញឹក​ញាប់​។ លើស​ពី​នេះ​ម្តាយ​ធ្លាប់​ចាប់​កាត់​កន្ទុយ​របស់​គេ​ចេញ​ ធ្វើ​ឱ្យ​រូប​គេ​គ្រុន​ក្តៅ​ និង​ស្ទើរ​ស្លាប់​ស្ទើរ​រស់​ នៅ​មុន​ពេល​កន្ទុយ​ដុះ​ជា​ថ្មី​ ។

សាន​ដ្រេ​ អូឡា​ មាន​ក្តី​ស្រមៃ​ចង់​សាង​សង់​វិហារ​មួយ​ ដើម្បី​ឱ្យ​សាសនិក​ជន​ក្រាប​សំពះ​រូប​គេ​ ដូច្នេះ​រូប​គេ​នឹង​ព្យាយាម​រក​ប្រាក់​ឱ្យ​បាន​ច្រើន​ ដើម្បី​​បំពេញ​ក្តី​ស្រមៃ​នោះ​ ៕