ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​២០២០​ក្រសួងយុត្តិធម៌​ដាក់​ដំណើរការ​សាលាឧទ្ធរណ៍​តំបន់​រួម និង​តុលាការ​ជំនាញ​ពី​បន្ថែម

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងយុត្តិធម៌​នឹង​ដាក់​ដំណើរការ​សាលាឧទ្ធរណ៍​តំបន់​នៅ​ក្នុង​ខេត្ត​ចំនួន​៣ និង​តុលាការ​ជំនាញ​បន្ថែម​ទៀត នៅ​ឆ្នាំ​២០២០ នេះ​បើ​តាម​ការ​ឲ្យ​ពី​អ្នកនាំពាក្យ​ក្រសួង យុត្តិធម៌​លោក​ជិន ម៉ា​លី​ន ។ លោក​ជិន…

រាជធានី​ភ្នំពេញ ៖ ក្រសួងយុត្តិធម៌​នឹង​ដាក់​ដំណើរការ​សាលាឧទ្ធរណ៍​តំបន់​នៅ​ក្នុង​ខេត្ត​ចំនួន​៣ និង​តុលាការ​ជំនាញ​បន្ថែម​ទៀត នៅ​ឆ្នាំ​២០២០ នេះ​បើ​តាម​ការ​ឲ្យ​ពី​អ្នកនាំពាក្យ​ក្រសួង យុត្តិធម៌​លោក​ជិន ម៉ា​លី​ន ។ លោក​ជិន ម៉ា​លី​ន បាន​លើក​ឡើង​ថា ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​ពី «​សមិទ្ធផល​១​ឆ្នាំ ក្រោយ​ការ​បោះ​ឆ្នោត​» នា​ព្រឹក​ថ្ងៃ​ទី​០១ សីហា​នេះ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​យ៉ាង​ដូច្នេះ​ថា បច្ចុប្បន្ន​នេះ​កម្ពុជា​មាន​តែ​សាលាឧទ្ធរណ៍​តែ​មួយ​នោះ​ទេ គឺ​សាលាឧទ្ធរណ៍​ភ្នំពេញ​ដែល​ដោះស្រាយ​គ្រប់​សំណុំរឿង​ដែល​បាន​បញ្ជូន​ពី​គ្រប់​សាលាដំបូង​រាជធានី​ទាំងអស់ ។

លោក​បាន​បញ្ជាក់​ថា ៖«​អី​ញ្ចឹ​ង​រយៈពេល​១​ឆ្នាំ​នេះ យើង​បាន​សាងសង់​សាលាឧទ្ធរណ៍​តំបន់​នេះ​បាន​ចំនួន​៣​ខេត្ត គឺ​នៅ​ខេត្ត​ត្បូងឃ្មុំ ខេត្តបាត់ដំបង់ និង​ខេត្ត​ព្រះ​សីហ​នុ ហើយ​ដំណើរការ​សាងសង់​នេះ​បាន​៨០​ភាគរយ​ហើយ និង​រំពឹង​ថា ដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ​ក្រោយ​នេះ​(២០២០)» ។ ជាមួយ​គ្នា​នោះ​ដែរ លោក ជិន ម៉ា​លី​ន ក៏​បាន​ឲ្យ​ដឹង​ថា ទាក់ទង និង​អង្គការ​រៀបចំ​ចាត់តាំង​តុលាការ​ផង​ដែរ គឺ​ការ​ដាក់​ឲ្យ​ដំណើរ​តុលាការ​ជំនាញ​ដែល​ច្បាប់​បាន បង្កើត​មាន​៤ គឺ​១-​តុលាការ​ព្រហ្មទណ្ឌ ២-​តុលាការ​រដ្ឋប្បវេណី ៣-​តុលាការ​ពាណិជ្ជកម្ម និង​៤- តុលាការ​ការងារ ។ ប៉ុន្តែ​មក​ដល់​បច្ចុប្បន្ន​នេះ តុលាការ​ដែល​ដំណើរការ​មាន​តែ​២ គឺ តុលាការ​ព្រហ្មទណ្ឌ និង​តុលាការ​រដ្ឋប្បវេណី ចំណែក​តុលាការ​២​ទៀត កំពុង​ស្ថិត​ក្នុង​ដំណើរ​សិក្សាកា​រៀបចំ​ធន​ធា​មនុស្ស និង​ការ​រៀបចំ​ក្រប​ខណ្ឌ​ច្បាប់ គតិយុត្តិ​ធម៌ ដើម្បី​ដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នោត​ក្រោយ​នៃ​តុលាការ​ទាំង​ពីរ​នេះ (​តុលាការ​ពាណិជ​កម្ម និង​តុលា​ការងារ​) ។

ជាមួយ​គ្នា​នោះ​ដែរ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ក៏​បាន​ឲ្យ​ដឹង​ថា ក្រសួង​នឹង​បង្កើត​សាលាដំបូង​នៅ​ខេត្ត​កែប​មួយទៀត ដែល​បច្ចុប្បន្ន​មាន​តែ​តុលាការ​ដំបូង​តែ​២៤ ។ ហើយ​នៅ​ពេល​បច្ចុប្បន្ន​នេះ​ខេត្ត​កែប​បាន​ប្រើប្រាស់​តុលាការ​រួម​គ្នា​ជាមួយ​តុលាការ​ខេត្តកំពត ។ លោក​បញ្ជាក់​ថា ៖«​អី​ញ្ចឹ​ង​ទេ​អាច​ដំណើរការ​នៅ​ឆ្នាំ​ក្រោយ ប្រ​សិន​អ្វី​ៗ ធ្វើ​តាម​ការ​គ្រោងទុក​របស់​យើង រួម​មាន​គម្រោង​ហិរញ្ញវត្ថុ​ធនធានមនុស្ស និង​បទដ្ឋាន​គតិយុត្តិ​ធម៌ យើង​អាច​បើក​ការ​សាងសង់​តុលាការ​ដំបូង​ខេត្ត​កែប​នៅ​ឆ្នាំ​ក្រោយ​» ។

លោក​ជិន ម៉ា​លី​ន ក៏​បាន​លើក​ពី​មូលហេតុ​ដែល​បង្កើត​ស្ថាប័ន​តុលាការ ព្រមទាំង​តុលាការ​ជំនាញ​នេះ គឺជា​គោលការណ៍​ការ​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌ គឺ​ដើម្បី​ឲ្យ​ប្រជា​ពល​ដ្ឋ​ទទួល​បាន​យុត្តិធម៌​នៅ​ក្នុង​សង្គម​តាម​រយៈ​ការ​លើកតម្កើង​ការ​ទទួល​បាន​យុត្តិធម៌ ។ ការ​ទទួល​បាន​យុត្តិធម៌ គឺ​ធ្វើ​យ៉ាងណា​ឲ្យ​ប្រជា​ពល រដ្ឋ​ទទួល​បាន​សេវា​យុត្តិធម៌​មាន​ភាព​ងាយស្រួល ។ លោក​បន្ថែម​ថា ក្នុង​រយៈពេល​១​ឆ្នាំ នៃ​អាណត្តិ​រាជរដ្ឋាភិបាល​ក្រសួងយុត្តិធម៌​បាន​សម្រេច​លទ្ធផល​មួយ​ចំនួន ដែល​សំខាន់​ក្នុង​ប្រវត្តិសាស្ត្រ​នោះ គឺ​ក្រសួងយុត្តិធម៌​បាន​បង្កើត​អង្គភាព​រដ្ឋបាល​តុលាការ ។ លោក​បញ្ជាក់​ថា ៖«​អី​ញ្ចឹ​ង​យើង​បង្កើត​អង្គភាពរ​ដ្ឋា​បាល​តុលាការ​នេះ នៅ​គ្រប់​សាលាដំបូង​និង​តុលាការ​គ្រប់​ជាន់ថ្នាក់ (​សាលាឧទ្ធរណ៍ និង​តុលាការ​កំពូល​) ។

​អង្គភាព​តុលាការ គឺជា ច្រក​ចេញចូល​តែ​មួយ សម្រាប់​សាធារណៈជន​ធ្វើការ​ទាក់ទង និង​តុលាការ​ក៏​ដូច​ជា អ្នក​នាំ ពាក្យ​របស់​តុលាការ​ផង​ដែរ ។ ក្នុង​រយៈ​១​ឆ្នាំ​នេះ យើង​បាន​ធ្វើ​ទំនើប​កម្ម​ដោយ​បាន​បំពាក់​ប ច្ចេកទេស​កុំព្យូទ័រ ដើម្បី​គ្រប់គ្រង​ដំ​ណុំ​រឿង ។ អី​ញ្ចឹ​ង​មក​ដល់​ពេល​នេះ​តុលាការ​សាលាដំបូង​មាន​២៤ ហើយ​២១​សាលា​បំ​ដូង ហើយ​បាន​បំពាក់​ឧបករណ៍​បច្ចេកទេស​គ្រប់គ្រង​សំណុំរឿង​តាម​ប្រព័ន្ធ​កុំព្យូទ័រ និង​បង្កើត​ការ​គ្រប់គ្រង​ទិន្នន័យ​តាម​រយៈ​ប្រព័ន្ធ​កុំព្យូទ័រ ហើយ​ឆ្នាំ​បន្ត​បន្តា​ប់​នឹង​ដាក់​ឲ្យ​ដំណើរ​នៅ​សាលាដំបូង​ទាំងអស់​» ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ