ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីវរ​បាត់ ! អា​មេ​រិ​ក​លេង​ក្បាច់​ចុង​ក្រោយ​អនុម័ត​ច្បាប់​ប្រើ​ធម៌​ក្តៅ​លើ​លោក ត្រាំ

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ អភិបាល​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា​លោក​ GAVIN NEWSOM កាលពី​ថ្ងៃ​ទី​៣០​កក្កដា បាន​ប្រកាស​ច្បាប់​មួយ​ដែល​រារាំង​លោក ​ដូ​ណា​ល់ ​ត្រាំ​ មិន​ឲ្យ​មានឈ្មោះក្នុង​បណ្ដា​សន្លឹក​ឆ្នោត​នៃ​រដ្ឋ​នោះ…

សហរដ្ឋអាមេរិក ៖ អភិបាល​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា​លោក​ GAVIN NEWSOM កាលពី​ថ្ងៃ​ទី​៣០​កក្កដា បាន​ប្រកាស​ច្បាប់​មួយ​ដែល​រារាំង​លោក ​ដូ​ណា​ល់ ​ត្រាំ​ មិន​ឲ្យ​មានឈ្មោះក្នុង​បណ្ដា​សន្លឹក​ឆ្នោត​នៃ​រដ្ឋ​នោះ សម្រាប់​ការ​បោះ​ឆ្នោត​សម្រាំង​នៃ​គណបក្ស​របស់​លោក សម្រាប់​ការ​បោះ​ប្រធានាធិបតី ប្រសិនបើ​លោក​មិន​ព្រម​ចេញផ្សាយ​ការ​ប្រកាស​ពន្ធ​របស់​លោក​ទេ​នោះ​ ។

ច្បាប់​នោះ​ដែល​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃ​ទី​៣០ ​កក្កដា ​ទៅមិន​ចែង​ចំ​ឈ្មោះ​លោក​ប្រធានាធិបតី​ ត្រាំ ដែល​លើកលែង​មានរឿង​អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល នឹង​មិន​ឈរឈ្មោះ​ដើម្បី​បន្ត​អាណត្តិ​ទី​២ ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០២០​​ឡើយ ​។ ទោះបី​យ៉ាងណា​ការ​បោះ​ឆ្នោត​សម្រាំង​នៃ​គណបក្ស​សាធារណ​រដ្ឋ ក្នុង​ដំណាក់កាល​នេះ​មាន​លទ្ធភាព​តិច​ណាស់ ព្រោះ​សមាជិក​សភា​ភាគច្រើន​នៃ​គណបក្ស​នោះ​នៅ​គាំទ្រ​លោក ​ត្រាំ​ ។

លោក​ ត្រាំ ​រហូត​មក​ទល់​ពេល​នេះ​នៅ​តែ​បដិសេធ​ពុំ​ព្រម​លាតត្រដាង​ការ​បង់ពន្ធ​របស់​លោក​ដូចដែល​គ្រប់​ប្រធានាធិបតី​មុន​ៗ​លោកបាន​ធ្វើ​ចាប់តាំងពី​៤០​ឆ្នាំ​មក​ហើយ ខណៈ​ពួក​អ្នក​ប្រជាធិបតេយ្យ តែង​ស្វែងរក​តាម​គ្រប់​មធ្យោបាយចាប់បង្ខំ​លោក​ឲ្យ​ប្រកាស​ពី​ការ​បង់ពន្ធ​ ។

ច្បាប់​នោះ​របស់​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា​ចែង​ថា រាល់​បេក្ខជន​ប្រធានាធិបតី ត្រូវ​តែ​ប្រកាស​ការ​បង់ពន្ធ​៥​ឆ្នាំ​របស់​ខ្លួន ដើម្បី​អាច​ចូលរួម​ក្នុង​ការ​បោះ​ឆ្នោត សម្រាប់​ជ្រើសរើស​បេក្ខជន​សម្រាំង​នៃ​គណបក្ស​មួយ​នៅ​កាលី​ហ្វ័​រ​នី​ញ៉ា ជា​រដ្ឋ​មាន​ប្រជាជន​ច្រើន​ជាងគេ​ ។ ច្បាប់​នោះ​ត្រូវ​បាន​សភា​រដ្ឋ​អនុម័ត​កាលពី​ខែ​មុន​៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ