ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ច​ប្រជុំ​សាមញ្ញ​លើក​ទី៥៧​ របស់​ក្រុម​ប្រឹក្សា​ខេត្ត​កំពង់​ធំ​

11 ឆ្នាំ មុន

ខេត្ត​កំពង់​ធំ ៖​ នៅ​សាល​ប្រជុំ​ខេត្ត​កំពង់​ធំ ​(អគារ​B)​ កាល​ពី​រសៀល​ថ្ងៃទី០​៦ ​កុម្ភៈ ២​០១៤ ​មាន​រៀបចំ​កិច្ច​ប្រជុំ​សាមញ្ញ​លើក​ទី៥៧​ រប​ស់ក្រុម​ប្រឹក្សា​ខេត្ត ​ក្រោម​អធិបតី​ភាព​ ឯក​ឧត្តម​ ណាំ ​ទុំ ​ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត ​ឯក​ឧត្តម​ អ៊ុត ​សំអន ​អភិ​បាល​ នៃ​គណៈ​អភិបា​ល​ខេត្ត​ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​មន្ត្រី​រាជ​ការ​ក្រោម​ឱវាទ​សរុប​ចំនួន ​៥៨​រូប។​

ខេត្ត​កំពង់​ធំ ៖​ នៅ​សាល​ប្រជុំ​ខេត្ត​កំពង់​ធំ ​(អគារ​B)​ កាល​ពី​រសៀល​ថ្ងៃទី០​៦ ​កុម្ភៈ ២​០១៤ ​មាន​រៀបចំ​កិច្ច​ប្រជុំ​សាមញ្ញ​លើក​ទី៥៧​ រប​ស់ក្រុម​ប្រឹក្សា​ខេត្ត ​ក្រោម​អធិបតី​ភាព​ ឯក​ឧត្តម​ ណាំ ​ទុំ ​ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត ​ឯក​ឧត្តម​ អ៊ុត ​សំអន ​អភិ​បាល​ នៃ​គណៈ​អភិបា​ល​ខេត្ត​ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​មន្ត្រី​រាជ​ការ​ក្រោម​ឱវាទ​សរុប​ចំនួន ​៥៨​រូប។​

លោក ​ឡង ​គីសឹង ​នាយក​រដ្ឋ​បាល​សាលា​ខេ​ត្ត ​បាន​អាន​កំណត់​ហេតុ​ស្តី​អំពី​កិច្ច​ប្រជុំ​សាមញ្ញ​លើកទី​៥៦ ​របស់​ក្រុម​ប្រឹក្សា​ខេត្ត​ចប់​រួចម​ក ​ឯក​ឧត្តម​ ហួន ​វ៉ាន់និត អ​ភិ​បាល​រង​ខេត្ត​ បាន​អាន​របាយ​ការណ៍​ស្តីអំ​ពី​លទ្ធ​ផល​ការ​ងារ​ ប្រចាំ​ខែ​ធ្នូ ​ឆ្នាំ​២០១៣ ​របស់​រដ្ឋបា​ល​ខេត្ត​កំពង់​ធំ ​ដែល​សម្រេ​ចបា​ន​ជូន​គណៈអ​ធិប​តី ​និង​អង្គ​ពិធី ​ជាទី​សណ្តាប់។​

ឯក​ឧត្តម​ ណាំ ​ទុំ ​បាន​អញ្ជើញ​មាន​ប្រសាសន៍​ថា ​កិច្ច​ប្រជុំសា​មញ្ញ​លើកទី​៥៧ ​របស់​ក្រុម​ប្រឹក្សា​ខេត្ត ​នៅ​វេលា​រសៀល​ថ្ងៃ​នេះ ​គឺ​មាន​របៀប​វីរៈ​ ចំនួន​២ ​ដែល​ត្រូវ​លើក​មក​និយាយ ​និង​ពិភាក្សា​គ្នា​ រួម​មាន ​ទី១. ​ពិនិត្យ ​និង​អនុ​ម័ត​លើ​កំណត់​ហេតុ ​នៃ​កិច្ច​ប្រជុំ​សាមញ្ញ​លើកទី​៥៦ ​របស់​ក្រុម​ប្រឹក្សា​ខេត្ត ​និង​ទី២. ​ពិនិត្យ​ និង​អនុម័ត​លើ​របាយ​ការណ៍​ប្រចាំ​ខែ​មករា​ ឆ្នាំ​២០១៤​ របស់​រដ្ឋបា​ល​សាលា​ខេត្ត​កំពង់​ធំ​ ដែល​សម្រេច​បាន។​

ឯក​ឧត្តម​ប្រធាន​​អង្គ​ប្រជុំ ​មាន​ប្រសាសន៍​ថា ​ស្នើ​ឲ្យស​មាជិ​ក​ក្រុម​ប្រឹក្សា​ខេត្ត​ ពិនិត្យ​រួម​យោបល់​លើ​របាយ​ការណ៍​ រួម​មាន​ ១. ​បទ​ល្មើសកា​ប់​ឈើ​ធ្វើ​អាជីវ​កម្ម ​និង​ទន្ទ្រាន​យក​ដី ​ត្រូវ​បាន​ថយ​ចុះ ​តែ​ការ​ងារ​នេះ ​ត្រូវ​គ្រប់​គ្រង​ឲ្យ​បាន​ហ្មត់​ចត់​បន្ថែម​ទៀត ២​. ​បទ​ល្មើស​ដឹក​ជញ្ជូន​ឈើ​គ្រញូង​ខុស​ច្បាប់​ឆ្លង​កាត់​ភូមិ​សាស្រ្ត​ខេត្ត ​នៅ​មាន​លប​លួច​ធ្វើ​សកម្ម​ភាព​ម្តង​ម្កាល​នៅ​ឡើយ ​៣. ​បញ្ហា​ឆែក​ឆេរ​បង្ក្រាប​បទ​ល្មើស​របស់​សមត្ថ​កិច្ច​នៅ​តែ​មាន​ ធ្វើ​ឲ្យមា​នភា​ព​អនា​ធិប​តេយ្យ​រវាង​សមត្ថ​កិច្ច​មូល​ដ្ឋាន ​និង​សមត្ថ​កិច្ច​ថ្នាក់​លើ​ ដែល​ខេត្ត​ពិបាក​ក្នុង​ការ​គ្រប់​គ្រង ​ជា​ហេតុ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សតិ​អារម្មណ៍​របស់​ប្រជា​ពល​រដ្ឋ​។

៤. ​ធ្វើ​បញ្ជីស​ង្ខេប ​ដើម្បី​ចុះ​ខ្លឹម​សារ​ផ្សេងៗ​ ដែល​ចូល​មក​រដ្ឋ​បាល​ខេត្ត ​៥.​ សុំ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​បង្ក​បង្កើន​ផល​ស្រូវ​ប្រដេញ​ទឹ​កនៅ​រដូវ​ប្រាំង​នេះ ​ត្រូវ​ទំនាក់​ទំនង​គ្នា​ឲ្យ​បាន​ល្អ​រវាង​ឃុំ-ស​ង្កាត់ ​និង​ក្រុង-​ស្រុក ​ដែល​នៅ​តំបន់​បង្ក​បង្កើន​ផល​ស្រូវ ​និង ​ទី៦.​ ចំពោះ​ផែន​ការ​សកម្ម​ភាព​ប្រចាំ​ឆ្នាំ​របស់​រដ្ឋ​បាល​ខេត្ត​ ដែល​ត្រូវ​ឆ្លង​ក្នុង​របៀប​វារៈទី​៣ ​ត្រូវ​សុំ​លើក​ទៅ​ដាក់​ក្នុង​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​ខេត្ត​នៅ​លើក​ក្រោយ ​ដើម្បី​ឲ្យ​មន្ទីរ​ អង្គ​ភាព ​ទាំងអ​ស់​ពិនិត្យ​ឡើងវិ​ញ​សិន​ បើ​នៅ​ខ្វះ​ចន្លោះ​អ្វី​សុំ​ឲ្យ​សហការ​ជា​មួយ​ក្រុម​លេខា​ធិការ​ដាក់​បន្ថែម​ឲ្យ​គ្រប់​សកម្ម​ភាព​ ដែល​ត្រូវ​អនុវត្ត​បន្ត។​

ចុង​ក្រោយ ​ឯក​ឧត្តម​ប្រធាន​​សំណូមព​រ​សុំ​ឲ្យ​ពង្រឹង​គោល​នយោបា​យភូ​មិ-​ឃុំ មា​នសុ​វត្ថិ​ភាព​ទាំង ​៩​ចំណុច ​របស់​ក្រសួង​មហា​ផ្ទៃ​ បន្ថែម​ទៀត ដើ​ម្បី​ទប់​ស្កាត់​ឲ្យ​បាន​នូវ​ភាព​អសកម្ម​ផ្សេងៗ ​ដែល​បម្រុង​នឹង​កើត​មាន​ បង្ក​ឲ្យ​មាន​ភាព​អសន្តិ​សុខដ​ល់​សង្គម​ជាតិ៕ ​