រាជធានីភ្នំពេញ ៖ យុវជន០២នាក់រងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូក្នុងល្បឿនលឿនហើយគេចជង្ហុក ជ្រុលបុកបង្គោលភ្លើងពេញទំហឹង កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី០៦ កុម្ភៈ ២០១៤ នៅខាងមុខវិទ្យាល័យហ៊ុនសែនជម្ពូវ័ន្ត ភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះម្នាក់ឈ្មោះ ប៉ែន សារុន ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅម្តុំសំណង់១២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក និងម្នាក់ទៀតឈ្មោះ ម៉េង ប៊ុនហេង ភេទប្រុស អាយុ១៧ឆ្នាំ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ យុវជនខាងលើជិះម៉ូតូម៉ាកឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរី២០០៥ ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ បានបើកគេចជង្ហុកក៏ជ្រុលទៅបុកបង្គោលភ្លើងពេញទំហឹង បណ្តាលឱ្យដួលរងរបួសធ្ងន់ ។
ក្រោយពីកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តរបស់អង្គភាព៧១១កងពលតូច ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ ៕
ចែករំលែកព័តមាននេះ