ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របាយ​ការណ៍​ហិរញ្ញ​ប្បទាន​​ទប់​ទល់​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​​នៅ​កម្ពុជា​​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញថ្ងៃ​ទី​៧​ កុម្ភៈ ឆ្នាំ​២០១៤​​​ ៖ អ្នក​ចូល​​រួម​ប្រហែល​៧០​នាក់ ជា​តំណាង​​រាជ​រដ្ឋា​ភិបាល​​មកពី​​ក្រសួង​បរិស្ថាន​​ ក្រុ​ម​ប្រឹក្សា​​ស្តារ​អភិវឌ្ឍ​​ន៍​វិស័យ​​កសិកម្ម​ន​ិង​ជន​បទ​ ក្រសួង​ពាក់​ព័ន្ធ​​ ដៃ​គូ​អភិ​វឌ្ឍ​ន៍​​ អង្គ​ការ​សង្គម​ស៊ី​វិល​​ អង្គ​ការ​​មិន​មែន​​រដ្ឋា​ភិ​​បាល​​ គ្រឹះ​ស្ថាន​​សិក្សា​ ​និង​តំណាង​ស​ហ​គមន៍​​ បាន​មក​ជួប​ជុំ​​គ្នា​នៅ​ថ្ងៃ​ទី​៧ កុម្ភៈ​ ដើ​ម្បី​ចូល​រួម​ក្នុង​សិក្ខា​សាលា​ផ្សព្វ​ផ្សាយ​​​​រយៈ​​ពេល​កន្លះ​​ថ្ងៃ​ស្តី​ពី​

រាជ​ធានី​ភ្នំពេញថ្ងៃ​ទី​៧​ កុម្ភៈ ឆ្នាំ​២០១៤​​​ ៖ អ្នក​ចូល​​រួម​ប្រហែល​៧០​នាក់ ជា​តំណាង​​រាជ​រដ្ឋា​ភិបាល​​មកពី​​ក្រសួង​បរិស្ថាន​​ ក្រុ​ម​ប្រឹក្សា​​ស្តារ​អភិវឌ្ឍ​​ន៍​វិស័យ​​កសិកម្ម​ន​ិង​ជន​បទ​ ក្រសួង​ពាក់​ព័ន្ធ​​ ដៃ​គូ​អភិ​វឌ្ឍ​ន៍​​ អង្គ​ការ​សង្គម​ស៊ី​វិល​​ អង្គ​ការ​​មិន​មែន​​រដ្ឋា​ភិ​​បាល​​ គ្រឹះ​ស្ថាន​​សិក្សា​ ​និង​តំណាង​ស​ហ​គមន៍​​ បាន​មក​ជួប​ជុំ​​គ្នា​នៅ​ថ្ងៃ​ទី​៧ កុម្ភៈ​ ដើ​ម្បី​ចូល​រួម​ក្នុង​សិក្ខា​សាលា​ផ្សព្វ​ផ្សាយ​​​​រយៈ​​ពេល​កន្លះ​​ថ្ងៃ​ស្តី​ពី​ «របាយ​ការណ៍​ហិរញ្ញ​ប្ប​ទាន​​ការ​ប្រែ​ប្រួល​​អាកាស​ធាតុ​​នៅ​កម្ពុជា​» ដែល​រៀប​ចំ​ទ្បើង​ដោយ​​វេទិ​កា​នៃ​អង្គ​ការ​​មិន​មែន​រដ្ឋា​ភិបាល​​ ស្តី​ពី​កម្ពុជា​​នៅ​សណ្ឋាគារ​​កាំ​បូ​ឌី​យ៉ា​ណា​ ​រាជ​ធានី​ភ្នំ​ពេញ​ ។ ​

បន្ថែម​ពីលើ​គោល​​បំណង​​ដើ​ម្បី​ធ្វើ​ការ​ចែក​​រំលែក​​បទ​ពិសោធន​៍​​ បញ្ហា​ប្រឈម​ ​និង​ការ​អនុ​វត្ត​ល្អ​ស្តី​ពី​គម្រោង​​បន្សុ​ាំ​​ទៅនឹង​បម្រែ​​បម្រួល​​អាកាស​ធាតុ​​ និង​ការ​វិវត្តនៃ​ការ​ប្រែ​ប្រួល​​អាកាស​ធាតុ​នៅ​កម្ពុជា​ ​គោល​បំណង​​ចម្បង​​នៃ​ព្រឹត្តិ​ការណ៍​​នេះ​ គឺ​សំដៅ​​បង្ហាញ​លទ្ធ​ផល​​នៃ​ការ​ស្រាវ​ជ្រាវ​​ជា​មួយ​នឹង​អនុ​សាសន៍​​ជា​យុទ្ធ​សាស្ត្រ​​​ ជ​ូន​ភាគី​​ពាក់​ព័ន្ធ​នានា​​ ដូច​ជា​ទី​ភ្នាក់​ងារ​​អង្គ​ការ​​សហ​ប្រជា​ជាតិ​​ អ្នក​ធ្វើ​​សេចក្តី​​សម្រេច​ គ្រឹះ​ស្ថាន​​សិក្សា​​ អង្គ​ការ​​មិន​មែន​រដ្ឋា​ភិ​បាល​​ និង​សហ​គមន៍​​អំពី​​ស្ថាន​ភាព​​ជាក់​ស្តែង​​នៃ​ហិរញ្ញ​​ប្បទាន​​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​នៅ​កម្ពុជា​ ។

លោក​ តឹក​ ​វណ្ណារ៉ា​ ​នាយក​ប្រតិបត្តិ​​ស្តី​ទី​​នៃ​វេទិកា​​អង្គ​ការ​​មិន​មែន​​រដ្ឋា​ភិបាល​​ស្តីពី​កម្ពុជា​ ​បាន​មាន​ប្រសាសន៍​​នៅ​ក្នុង​​អង្គ​សិក្ខា​សាលា​នេះ​ថា​ «​ក្នុង​អំទ្បុង​​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ​ប្រទេស​កម្ពុជា​​បាន​ទទួល​រង​គ្រោះ​​យ៉ា​ង​ធ្ងន់​ធ្ងរ​ពី​គ្រោះ​​មហន្តរាយ​​ធម្មជាតិ​ជាបន្ត​​បន្ទាប់​​ និង​កាន់​តែ​​ខ្លាំង​ទ្បើង​ៗ​ ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ ​។ ជាក់​ស្តែង​​នៅ​ក្នុង​ឆ្នាំ​២០១៣​ ប្រទេស​កម្ពុជា​បាន​ជួប​ប្រទះ​​គ្រោះ​ទឹក​​ជំនន់​ ​និង​គ្រោះ​រាំង​ស្ងួត​​ក្នុង​ពេល​តែ​មួយ​ ដែល​ប៉ះ​ពាល់​​ដល់​អាយុ​ជីវិត​មនុស្ស​​ចំនួន​​១៦៨​នាក់​ (ភាគ​ច្រើន​ជា​កុមារ​)​ ​ផ្ទៃ​ដី​​ដំណាំ​កសិកម្ម​​ជា​ច្រើន​ហិក​តា​ ​និង​ហេ​ដ្ឋា​រចនា​​សម្ព័ន្ធ​​រូប​វ័ន្ត​ជា​ច្រើន​ ត្រូវបាន​បំផ្លាញ​ ។ លោក​មាន​​ប្រសាសន៍​បន្ថែម​ទៀត​ថា​ «ឆ្លើយ​តប​នឹង​បញ្ហា​​ទាំង​នេះ​ ​ប្រជា​ជន​កម្ពុជា​​ ពិសេស​ជនក្រីក្រ​និង​ងាយ​រង​គ្រោះ​ ពិត​ជា​​ត្រូវ​ការ​ចាំ​បាច់​​នូវ​ថវិ​កា​​ បច្ចេក​វិទ្យា​​ ស​មត្ថ​ភាព​ ​និង​ការ​គាំ​ទ្រ​​ពី​ប្រទេស​​អភិវឌ្ឍ​ន៍​​ ដើ​ម្បី​ធន់​ទ្រាំ​​ទៅ​នឹង​អាកាស​​ធាតុ​ ដែល​​កំពុង​តែ​ប្រែ​ប្រួល​​ពី​មួយ​ឆ្នាំ​ទៅ​មួួ​យ​ឆ្នាំ» ។

ក្រោយ​ពី​ការ​​បញ្ចប់​​សិក្ខា​សាលា​​ណែ​នាំ​ថ្នាក់​​ជាតិ​នេះ​ ​យើង​សង្ឃឹម​​ថា​ អ្នក​ចូល​រួម​​ទាំង​អស់​​នឹង​អាច​ពង្រីក​បាន​នូវ​ការ​យល​់ដឹង​​សំខាន់​ៗ​ ​មួយ​ចំនួន​​ទាក់​ទង​​ទៅ​នឹង​​ការ​អនុវត្ត​ល្អ​​ ក៏​ដូច​ជា​​បញ្ហា​​ប្រឈម​​នៅ​ក្នុង​ការ​អនុវត្ត​​គម្រោង​ការ​បន្សុ​ាំ​ទៅ​នឹង​ការ​​ប្រែ​ប្រួល​អាកាស​ធាតុ​​ រួម​ជា​មួយ​​នឹង​រូប​​មន្ត​គោល​​នយោ​បាយ​​ ដែល​ទាក​់​ទង​​ទៅ​នឹង​​ការ​ប្រែ​ប្រួល​​អាកាស​​ធាតុ​ ។ ​អ្វី​ដែល​សំខាន់​​ជាង​នេះ​​ទៅ​ទៀត​ ​គឺ​ការ​យល់​​ដឹង​ឱ្យ​​កាន់​តែ​ស៊ី​ជម្រៅ​​ និង​ការ​ផ្សព្វ​ផ្សាយ​​ពី​សំណាក់​អ្នក​ចូល​រួម​​ ផ្តោត​ជា​សំខាន់​​ទៅ​លើ​តួលេខ​​នៃ​ផ្នែក​​ហិរញ្ញ​​ប្បទាន​ នៃ​គម្រោង​​ និង​កម្ម​វិធី​ការ​​ប្រែ​ប្រួល​អាកាស​​ធាតុ​ ​ជា​ពិសេស​គឺ​អនុ​សាសន៍ល្អៗ​ ដែល​​ទទួល​បាន​​ពី​ការ​ស្រាវ​ជ្រាវ​​ ដែល​អាច​ផ្តល់​នូវ​អត្ថ​ប្រយោជន៍​​ទៅ​ដល់​ការ​បង្កើត​គោល​នយោ​បាយ​​ ន​ិង​ផែន​ការ​ទប់​ទល់​នឹង​ការ​ប្រែ​ប្រួល​​អាកាស​ធាតុ​របស់​ពួក​គាត់​ ។

លទ្ធផល​​នៃ​ការ​សិក្សា​​របស់​វេ​ទិ​កា​នៃ​អង្គ​ការ​​មិន​មែន​​រដ្ឋា​ភិបាល​​ស្តី​ពី​កម្ពុជា​​ បាន​បង្ហាញ​​យ៉ាង​ច្បាស់​​ថា​ ពី​ឆ្នាំ​​២០០៣​ រហូត​ដល់​បច្ចុប្ប​ន្ន​​ប្រទេស​កម្ពុជា​ ​បាន​ទទួល​ហិរញ្ញ​​ប្ប​ទាន​​សរុប​ចំនួន​​៦៥៥,៦លាន​ដុល្លារ​ ​ដែល​ក្នុង​នោះ​​៦៤%​ នៃ​ទឹក​ប្រាក់​​នេះ​ គឺ​ជា​​ជំនួយ​​ឥត​សំណង​ ​និង​៣៦%​ទៀត​ គឺ​ជា​កម្ចី​សម្បទាន​​ ។ ​ថវិ​កានេះ​ ​បាន​មក​ពី​គម្រោង​​ពាក់​​ព័ន្ធ​នឹង​អាកាស​​ធាតុ​ក្នុង​ស្រុក​សរុប​​ចំនួន​៩៥​ ហើយ​ក្នុង​នោះ​ មាន​៤៣​គម្រោង​​ត្រូវ​បាន​បញ្ចប់​​រួច​រាល់​ និង​៤៥​គម្រោង​​ គឺ​កំពុង​ដំណើរ​ការ​ និង​៧​គម្រោង​មិន​ទាន់ដំណើរ​ការ​ ។ ​ក្នុង​ចំណោម​ទឹក​ប្រាក់​​ដែល​ប្រទេស​កម្ពុជា​ ​ប្រមូល​បាន​​ មាន​ទឹក​​ប្រាក់​ចំនួន​​៣៣៨,៨​លាន​ដុល្លារ​ ​ត្រូវ​បាន​​ប្រើប្រាស់​រួច​ហើយ​ និង​ទឹក​ប្រាក់​​ចំនួន​​៣១៦,៨លាន​ដុល្លារ​ទៀ​ត​ នឹង​ត្រូវ​ប្រើ​ប្រាស់​​សម្រាប់​រយៈពេល​​ប្រាំ​ពីរ​ឆ្នាំ​បន្ទាប់​ទៀត​ គឺ​ចាប់​ពី​​ឆ្នាំ​២០១៤​ ​រហូត​ដល់​ឆ្នាំ​២០២០​ ។

សេចក្តី​កំណត់​សម្គាល់​ៈ ចំពោះ​ការ​រៀប​ចំ​​ផ្តល់​បទ​សម្ភាសន៍​​ ការ​ទទួល​​បាន​នូវ​រូបភាព​​​ និង​​ព័ត៌​មាន​បន្ថែម​ផ្សេង​ៗ​ សូម​ធ្វើ​​ការ​ទាក់​ទង​ទៅ​កាន់​ កញ្ញា​ ងិន​ លី​ដា​ ​អ្នក​សម្រប​សម្រួល​​ព័ត៌​មាន​ និង​ទំនាក់​ទំនង​ នៃ​វេទិ​កា​អង្គ​ការ​មិន​មែន​រដ្ឋាភ​ិ​បាល​ ស្តី​ពី​កម្ពុជា​ ​តាមរយៈ​ទូរស័ព្ទ​​លេខ​ ០១២​ ២៩​​២៩​​៣៦​​ ឬអីុម៉េល​ lyda@​ngoforum.​org.​kh​

អង្គ​ការ​​មិន​មែនរដ្ឋាភ​ិបាល​ ស្តី​ពី​កម្ពុជា​ ​NGO Forum គឺ​ជា​អង្គ​ការ​សមាជិក​ភាព​មួយ​​ ដែល​ត្រូវ​​បាន​បង្កើត​​ទ្បើ​ង​នៅ​ដើម​ទស​វត្សឆ្នាំ​១៩៨០​ ដោយ​អង្គ​ការ​​មិន​មែ​ន​រដ្ឋាភ​ិបាល​​អន្តរ​ជាតិ​​ ដែល​ធ្វើ​យុទ្ធ​នាការ​ ដើម្បី​តស៊ូ​មតិ​លើការ​សុំ​បញ្ឈប់​ការ​​ដាក់​ទណ្ឌ​កម្ម​ និង​ហាម​ឃាត់​ជំនួយ​ ដែល​ត្រូវ​បាន​​ដាក់​លើ​ប្រទេស​កម្ពុជា​នៅ​ពេល​នោះ​ ។ ​

ចាប់​តាំង​ពី​​ពេល​នោះ​មក​ ​អង្គ​ការ​មិន​មែន​រដ្ឋាភ​ិបាល​ ​ស្តីពី​កម្ពុជា​ ​បាន​បន្ត​វិវឌ្ឍ​ន៍​ជា​ការ​ឆ្លើយ​​តប​ទៅនឹង​​ស្ថាន​ភាព​​ផ្ទៃ​ក្នុង​ ​និង​ក្រៅ​ប្រទេស​ ដែល​​កំណត់​​កិច្ច​អភិវឌ្ឍ​​ន៍​ប្រទេស​កម្ពុជា​ ។ គម្រោង​​និង​ការ​ងារ​​របស់​វេទិ​កា​នៃ​អង្គ​ការ​មិន​មែន​រដ្ឋាភ​ិបាល​ ស្តី​ពី​កម្ពុជា​ គឺ​១-​កម្មវិធី​ស្នូល ២-​កម្ម​វិធី​​បញ្ហា​អភិ​វឌ្ឍ​ន៍​ ៣-​​កម្មវិធី​​បរិស្ថាន​​ ​៤-​កម្មវិធី​​ដី​ធ្លី​ ​និង​ជីវ​ភាព​ ៥-​មជ្ឈមណ្ឌល​​ស្រាវ​ជ្រាវ​​ និង​ព័ត៌​មាន​ ៕