ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឆេះ​គំនរ​ជ័រខាង​ក្រោយសិប្បកម្ម​​ផលិត​ និង​កែច្នៃ​សម្ភារធ្វើ​អំពីសំឡី​​កែវ​​នៅ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ (មានវីដេអូឃ្លីប)

11 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ អគ្គិភ័យ​បាន​និង​កំពុង​ឆាប​ឆេះ​គំនរ​ជ័រ យ៉ាង​សន្ធោ​សន្ធៅ​​ ផ្សែង​ហុយ​ទ្រលោម នៅ​ខាង​ក្រោយ​​យាន​ដ្ឋាន​ជួសជុល​អូប័រ​មួយ​កន្លែង​ ស្ថិត​ក្នុង​ភូមិស្ពាន​ខ្ពស់ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌប្ញស្សី​កែវ កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​ព្រឹក​ថ្ងៃទី​០៦ កុម្ភៈ ២០១៤ ។

រាជធានី​ភ្នំ​ពេញ ៖ អគ្គិភ័យ​បានឆាប​ឆេះ​គំនរ​ជ័រនៅ​ខាង​ក្រោយសិប្បកម្ម​​ផលិត​និង​កែច្នៃ​សម្ភារធ្វើ​អំពីសំឡី​​កែវ​​​(ជាតិ​ស្មាច់​) មួយ​កន្លែង​​យ៉ាង​សន្ធោ​សន្ធៅ​​ ផ្សែង​ហុយ​ទ្រលោម កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​ព្រឹក​ថ្ងៃទី​០៦ កុម្ភៈ ២០១៤ ស្ថិត​ក្នុង​ភូមិស្ពាន​ខ្ពស់ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌប្ញស្សី​កែវ ។

បើតាមសេចក្តី​រាយការណ៍​​ បាន​ឱ្យដឹង​ថា ​រថយន្ត​ពន្លត់​អគ្គិភ័យ០៨​គ្រឿង​បាន​ចុះ​ទៅ​​អន្តរាគមន៍​បាញ់​ទឹកពន្លត់ តែ​ប្រើ​ប្រាស់​ទឹក​អស់០​២​រថយន្ត​រលត់​ជាស្ថាពរ ដោយ​មិន​ឆេះ​រាល​ដាល​ដល់​ផ្ទះ​ប្រជា​ពល​រដ្ឋ​ដែល​នៅ​ក្បែរ​នោះឡើយ​​​ ហើយ​មូល​ហេតុ​​គេមិន​ទាន់ដឹង​ទេ ។ ម្ចាស់សិប្បកម្ម​ខាងលើ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ ចាន់​ថា ភេទប្រុស អាយុ​៤៤​ឆ្នាំ ស្នាក់​នៅ​ភូមិ​សាមគ្គី សង្កាត់​ប្ញស្សី​កែវ ខណ្ឌ​ប្ញស្សីកែវ ៕