ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហរដ្ឋ​អាមេរិកមិន​កាន់​ជើង​​ខាង​ភាគី​ណា​ឡើយ

11 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​​​ ​៖ ​​​នៅ​ក្នុង​ជំនួប​ពិភាក្សា​​ការងារ​​មួយ​​ជា​មួយ​​លោក​ឧប​នាយក​រដ្ឋមន្ត្រី ​ហោ ណាំ​ហុង ​រដ្ឋ​មន្ត្រី​​ការ​បរទេស​ និងសហ​ប្រតិ​បត្តិ​​ការ​​អន្តរ​​ជាតិ​​នាព្រឹកថ្ងៃ​ទី​៥ កុម្ភៈ ​នៅ​ទីស្តីការ​ក្រសួង​​ លោក​Scot Marciel ​ឧប​ការី​រង​​ជាន់​​ខ្ពស់​​រដ្ឋ​មន្ត្រី​​ការ​បរ​ទេស​​អាមេរិក ​​​ទទួល​ប​ន្ទុក​​កិច្ច​ការ​​អាស៊ី​​បូ​ព៌ា​ និង​ប៉ាស៊ី​ហ្វិក​​មាន​​ប្រសាសន៍​ថា ​រដ្ឋា​ភិ​បាល​​​លោក​ប្រធានាធិបតី​បារ៉ាក់ អូ​បាម៉ា ​បាន​សម្តែង​នូវ​ការ​​​ចង់ពង្រឹង​​ ពង្រីក​ទំនាក់​ទំនង​​របស់​​សហ​រដ្ឋ​​អាមេរិក​​ជា​​មួយ​និង​ប្រទេស​នានា​​នៅ​ក្នុង​តំបន់​​​អាស៊ី​អាគ្នេយ៍​ ដែល​ក្នុង​នោះ​មាន​​ប្រទេស​កម្ពុជា​​ ដែរ

រាជ​ធានីភ្នំពេញ​​​ ​៖ ​​​នៅ​ក្នុង​ជំនួប​ពិភាក្សា​​ការងារ​​មួយ​​ជា​មួយ​​លោក​ឧប​នាយក​រដ្ឋមន្ត្រី ​ហោ ណាំ​ហុង ​រដ្ឋ​មន្ត្រី​​ការ​បរទេស​ និងសហ​ប្រតិ​បត្តិ​​ការ​​អន្តរ​​ជាតិ​​នាព្រឹកថ្ងៃ​ទី​៥ កុម្ភៈ ​នៅ​ទីស្តីការ​ក្រសួង​​ លោក​Scot Marciel ​ឧប​ការី​រង​​ជាន់​​ខ្ពស់​​រដ្ឋ​មន្ត្រី​​ការ​បរ​ទេស​​អាមេរិក ​​​ទទួល​ប​ន្ទុក​​កិច្ច​ការ​​អាស៊ី​​បូ​ព៌ា​ និង​ប៉ាស៊ី​ហ្វិក​​មាន​​ប្រសាសន៍​ថា ​រដ្ឋា​ភិ​បាល​​​លោក​ប្រធានាធិបតី​បារ៉ាក់ អូ​បាម៉ា ​បាន​សម្តែង​នូវ​ការ​​​ចង់ពង្រឹង​​ ពង្រីក​ទំនាក់​ទំនង​​របស់​​សហ​រដ្ឋ​​អាមេរិក​​ជា​​មួយ​និង​ប្រទេស​នានា​​នៅ​ក្នុង​តំបន់​​​អាស៊ី​អាគ្នេយ៍​ ដែល​ក្នុង​នោះ​មាន​​ប្រទេស​កម្ពុជា​​ ដែរ ហើយ​​​ចង់​ឱ្យ​ប្រទេស​ទាំង​​ពីរ​មាន​ភាព​រឹង​មាំ​ទូ​លំ​ទូលាយបន្ថែម​ទៀត ។ ​

​លោក​កុយ ​គួង ​អនុ​រដ្ឋ​លេខាធិការ​​ក្រសួង​ការ​បរទេស ​និងសហ​ប្រតិ​បត្តិ​ការ​​អន្ត​រ​ជាតិ​​បាន​ប្រាប់​​អ្នក​យក​ព័ត៌​មាន​​ឱ្យ​ដឹង​ថា ​​នៅ​ក្រោយ​​​​ជំនួប​​ពិភាក្សា​ថា ទាក់​ទង​​នឹង​ស្ថា​ន​ភាព​នៅ​កម្ពុជា​​កន្លង​ទៅ​​ លោក​Scot Marciel បាន​​​សម្តែង​បញ្ជាក់​​យ៉ាង​ច្បាស់​ថា ​សហ​រដ្ឋ​អាមេរិក​​មិន​កាន់​​ជើង​​ភាគី​ណា​​មួយ​ទេ ​សហ​រដ្ឋ​អាមេរិក​​តែ​ង​តែ​គាំ​ទ្រ​​នូវ​បាតុ​កម្ម​​ដោយ​អហិង្សា​​ ។ ​ក្នុង​ន័យ​នេះ​​សហ​រដ្ឋ​អាមេរិក​​មាន​ការកោត​សរសើរ​​ដល់​រាជ​រដ្ឋា​ភិបាល​​ក​ម្ពុជា​​ ដែល​កន្លង​មក​មាន​ការ​អត់​ធ្មត់​​ជា​អតិ​បរមា​​​ដល់​បាតុ​​កម្ម​ដោយ​​សន្តិ​វិធី​​ ដែល​មាន​​រយៈ​ពេល​យូរ​រហូត​ដល់​មានការ​បោះ​ជម្រក …។​ ​សហ​​រដ្ឋ​អាមេរិក​រិះ​គន់​យ៉ាង​ខ្លាំង​ចំពោះ​បាតុ​កម្ម​​ណា​ដែល​បង្ក​ឱ្យ​មាន​​អំពើ​ហិង្សា​​ នៅ​លើសាកល​លោក​​ ពុំ​ដែល​គាំ​ទ្រ ​ពុំដែល​ពេញ​ចិត្ត​​ចំពោះ​​បាតុ​កម្ម​ណា​​ដែល​បង្ក​ឱ្យ​​មាន​អំពើ​ហិង្សាទេ ។ ​ដូច្នេះ​សហ​រដ្ឋ​​អាមេរិក​​មិន​កាន​់​ជើង​ភាគ​ី​ណា​មួួយ​ ជំរុញ​​ភាគី​​ទាំង​ពីរ​ជួប​ប្រជុំ​ចរចា​គ្នា​បន្ត​ទៀត ​ដោះ​ស្រាយ​​បញ្ហា​ដោយ​​សន្តិ​វិធី​​ ឱ្យ​ខ្មែរ​​និង​ខ្មែរ​​​ដោះ​​ស្រាយ​​ដោយ​ខ្លួន​ឯង ។ ​

ពាក់​ព័ន្ធ​នឹង​បញ្ហា​​បាតុ​កម្មដែល​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ លោក​ឧប​​នាយក​រដ្ឋមន្ត្រី​​បញ្ជាក់​​​​អំពី​ព្រឹត្តិ​ការណ៍​ទាំងឡាយ​ ​ដែល​ឈាន​ទៅដល់​​ពេល​​​​នោះ​​​ ជា​លំដាប់​លំដោយ ​ដោយ​សារ​​គណបក្ស​សង្គ្រោះ​ជាតិ​ចោទ​​ប្រកាន់​​ទៅ​នឹង​ការ​បោះ​ឆ្នោត​​មាន​ភាព​មិន​ប្រក្រតី…។ ​​ដូច្នេះការ​ធ្វើ​បាតុ​កម្ម​កន្លង​មក​មិន​មែន​​​ជា​ការ​​ចៃ​ដន្យ​​ទេ គឺ​ដោយ​​​មាន​​ការ​​ព្រៀង​​ទុក​ជាមុន ដោយ​សារ​​គណ​បក្ស​សង្គ្រោះ​ជាតិ​​គេ​បាន​ថ្លែង​នៅ​ពេល​មុន​​​ការ​បោះ​ឆ្នោត​យ៉ាង​ច្បាស់​ថា ​គេ​ចូល​រួម​ធ្វើ​ការ​បោះឆ្នោត​មែន ប៉ុន្តែ​គេមិន​ទទួល​ស្គាល់​នូវ​លទ្ធ​ផល​​នៃ​ការ​បោះឆ្នោត​​ទេ ​។ ដូច្នេះ​គេ​ដឹង​មុន​ថា​គេ​ចូល​រួម​ការ​​បោះ​ឆ្នោត​នឹង​ចាញ់ ​។ ដូច្នេះ​ហើយ​​គេ​ចង​់បាន​តែ​ពី​ឈ្នះ​ កាល​ណា​​​គេ​ឈ្នះ​​គេ​ស្ងប់​ចិត្ត ​។ ដល់​ពេល​គេ​ចាញ់​​គឺគេ​អាច​​បង្ក​ឱ្យ​មាន​​ការ​ធ្វើ​បាតុ​កម្ម ។ ​បាតុ​កម្ម​កន្លងមក​​នេះ គឺ​មិន​មាន​ការ​ធ្វើ​បាតុ​កម្ម​​ជា​​ចៃ​ដន្យទេ គឺ​ជា​បាតុ​កម្ម​នៃការ​គ្រោង​ទុក​​របស់​គណ​បក្ស​​ប្រឆាំង​​ គឺ​គណ​បក្ស​សង្គ្រោះ​ជាតិ​នេះ​ឯង ។

លោក​ឧ​បនាយក​រដ្ឋមន្ត្រី​​មាន​​ប្រសាសន៍​​បន្ត​ថា ​ពេល​ក្រោយ​​ការ​បោះឆ្នោត​ លទ្ធ​ផល​​បាន​បង្ហាញ​ថា ​គណ​បក្ស​​ប្រជា​ជន​​បាន​៦៨​​​អាសនៈ ​គណ​បក្ស​សង្គ្រោះ​ជាតិ​​៥៥​អាសនៈ ។ ​ចំនួន​​នេះ​គណ​បក្ស​​ប្រឆាំង​គេមិន​សុខ​ចិត្ត​ទៀត ​ដែល​កើន​ពី​២៦​ឡើង​ទៅ​​ដល់​៥៥​​នៅ​តែ​មិន​សុខ​ចិត្ត​ទៀត ​គេ​បែរ​ជា​ចោទ​​ថា ​គណ​បក្ស​​ប្រជា​ជន​លួច​បន្លំ​សន្លឹក​ឆ្នោត ​។ ចុះ​​បើ​​មាន​ការ​​លួច​មែន ​តើ​​ហេតុ​​អ្វី​ខាងគណ​បក្ស​​ប្រជា​ជន​បាត់​​អស់​ចំនួន​២២​កៅ អី ? ​ហើ​យ​បើ​​លួច​មែន​​​តើ​គណ​បក្ស​​សង្គ្រោះ​​ជាតិ​​បាន​កើន​ពី​​២៦​ដល់​៥៥​​កៅ​អី​​ទេ ?

គណ​បក្ស​​ប្រជា​ជន​តែង​តែ​បើក​ទ្វារ​ចំហ​ ដើម្បី​​សម្រាប់​​ដោះ​ស្រាយ​បញ្ហា​ផ្សេង​​ៗ ។ ក្នុង​នោះ​​​ដែល​គណ​បក្ស​សង្គ្រោះ​ជាតិ​​​បាន​ថា​ភាពមិន​ប្រក្រតី​​ គឺ​មាន​ការ​​ដោះ​ស្រាយ​​គ្រប​​់​ជ្រុង​ជ្រោយ​​រួចហើយ ​ពី​សំណាក់​​គណ​ៈកម្មា​ធិការ​ជាតិ​រៀប​ចំ​​ការ​បោះ​ឆ្នោត​​ ក៏​ដូច​​ជាក្រុម​ប្រឹក្សា​​ធម្ម​នុញ្ញ​បាន​ផ្ទៀង​​ផ្ទាត់​​​សព្វ​គ្រប់​​អស់​​ហើយ ។ កន្លែង​ណា​ដែល​គណ​បក្ស​​សង្គ្រោះ​ជាតិ​​ថា​ភាពមិន​ប្រក្រតី​​​ឱ្យ​រាប់​ឡើង​វិញ គឺ​​គេ​បាន​ធ្វើ​សព្វ​គ្រប់​អស់​ហើយ ​ដែល​អត​់​មាន​ភាព​ប្លែក​ ប្រែ​ប្រួល​អំពី​លទ្ធ​ផល​​ទេ ​។ ប៉ុន្តែ​​គេ​បែរ​​ជា​មិន​ព្រម​​ គេ​នៅ​តែ​​ធ្វើ​បាតុ​កម្ម​​បន្ត​ទៀត​គ្រប់​រូប​ភាព …។ ​

​លោក​ថ្លែង​ថា គណ​បក្ស​ប្រជា​ជន​​ទទូច​​ឱ្យ​​គណ​បក្ស​សង្គ្រោះ​​ជាតិ​​វិល​មក​រក​តុ​ចរចា​​ចូល​រួម​ប្រជុំ​នៅ​ក្នុង​សភាដែល​គណបក្ស​សង្គ្រោះ​​ជាតិ​​ទាម​ទារ ​កំណែ​ទម្រង់​ផ្សេង​​ៗ​​ត្រូវ​តែ​មក​ពិភាក្សា​​គ្នា​នៅ​ក្នុង​សភា ​មិន​មែន​ការ​ទាម​ទារ​​នៅ​តាម​​ថ្នល់នោះ​ទេ ។ ពាក់​ព័ន្ធ​ទៅ​នឹង​​ការ​ទាម​ទារ​​ឱ្យ​​មាន​​ការ​បោះ​ឆ្នោត​​ឡើង​វិញ ​បើស​ិន​​ទាម​ទារ​ដូច្នេះ​ គឺ​ត្រូវ​​តែ​រំលាយ​​សភា ​ហើយ​ការ​រំលាយ​សភា ​រដ្ឋ​​ធម្ម​នុញ្ញ​​បាន​ហាម​ដោយ​មិន​អនុញ្ញាត​រំលាយ​​សភា​ម​ុន​រយៈ​​ពេល​៥​ឆ្នាំ​​ទេ ​មុន​អាណត្តិ​ទេ ​លុះ​ត្រា​​ដល់​អាណត្តិ​​ ទើប​មាន​ការ​​រៀប​ចំ​បោះ​ឆ្នោត​ ។ ដូច្នេះ​​ក្នុងករណី​នេះ ​បើ​ចង់​បានគឺ​ត្រូវ​តែ​ចូល​សភា ​ពិភាក្សា​​ធ្វើ​វិសោធន​កម្ម​​ច្បាប់​​ជា​មុន ។

​លោក​ឧប​នាយក​រដ្ឋមន្ត្រី​​បាន​រលឹក​​ផង​ដែរ ​​​ពី​ការ​ចរចា​​ កាល​ពី​​ខែ​កញ្ញា​​ឆ្នាំ​២០១៣ ​កន្លង​មក​មាន​ការ​ជំនួប​​កំពូល​រវាង​គណ​បក្ស​​ទាំង​ពីរ
លោ​ក​​សម រង្ស៊ី ​ប្រធាន​គណបក្ស​​សង្គ្រោះ​ជាតិ​ ក្នុង​​កិច្ច​​ចរចា​​​គាត់​​​ទាម​ទារ​​យក​តំណែង​ប្រធាន​សភា ​។​ នៅលើ​​ពិភពលោក​ ​តើ​មាន​គណ​​បក្ស​​​ដែល​​ចាញ់​ឆ្នោត​សុំ​ធ្វើ​​ប្រធាន​សភា​ទេ ? ​លោក​សម រង្ស៊ី ​គាត់​បាន​ទទួល​​ស្គាល់​​​លទ្ធ​ផល​បោះ​ឆ្នោត ​។ គាត​់គាំ​ទ្រ​​សម្តេច​​តេជោ ​ហ៊ុន សែន ​​ជា​នាយក​រដ្ឋមន្ត្រី​​ផង​ដែរ ​​ក៏​ប៉ុន្តែ​​នៅ​ពេល​​គាត់​ធ្វើ​បាតុ​កម្ម​ ​ជួប​ជា​មួយ​​មហា​ជន​ ដែល​​គាំ​ទ្រ​​គាត់​វិញ​ ​បែរ​ជា​​គាត់​​លើក​ទាម​ទារ​កំណែ​ទម្រង់​​​ឱ្យ​មានការ​បោះឆ្នោត ​សុំ​ឱ្យ​សម្តេច​តេជោ​ចុះ​ចេញ​​ពីតំណែង ​។ ​ដូច្នេះ​ការ​ដែល​បក្ស​ប្រឆាំង​​​ជួប​ពិភាក្សា​​ជាមួយ​​គណបក្ស​​ប្រជា​ជន​​រឿង​ផ្សេង​ ដល់​ពេល​ដែល​គាត់​មក​ជួប​អ្ន​ក​គាំ​ទ្រ​​​គាត់​ជា​រឿង​ផ្សឹង ។ ​

ពាក់​ព័ន្ធ​​នឹង​ព្រឹត្តិ​ការណ៍​​ថ្ងៃទី​២ ​-៣​ មករា  ​កន្លងទៅ​​​លោក​ឧប​នាយក​​រដ្ឋមន្ត្រី​បញ្ជាក់​ថា ​រាជ​រដ្ឋាភិបាល​​​មក​ដល់​​​ពេល​នេះ​គឺ​មាន​តែ​​អនុ​វត្ត​​តាម​ច្បាប់​រដ្ឋ​​ធម្ម​នុញ្ញ​​តែ​ប៉ុណ្ណោះ ​​​។ ​ហាម​ឃាត់​​ដា​ច់​ខាត​​បើ​បាតុ​កម្ម​ណា​ប្រែ​ទៅ​ជា​ហិង្សា​វិញ ​គឺ​ត្រូវ​ឱ្យ​មាន​ការ​​ផ្អាក​ជា​បណ្តោះ​អាសន្ន​ ដូច្នេះ​​រាជ​រដ្ឋា​ភិបាល​​​ផ្អាក​ការ​ថ្វើ​​បាតុ​កម្ម​ជា​បណ្តោះ​​អាសន្ន​ចាំ​​ស្ថាន​ភាព​​វិល​ទៅ​រក​ភាព​​ដើម​វិញ ​នោះ​បាតុ​កម្ម​​អហិង្សា​​អាច​ប្រព្រឹត្ត​ទៅ​វិញ​បាន ។ ​លោក​ឧប​ការី​​រង​ជាន់​​ខ្ពស់​​​បញ្ជាក់​ថា ​សូម្បី​តែ​​ការទាម​ទារ​​ប្រាក់ខែ ​អតិ​​បរមា​​របស់​កម្មករ​កន្លង​មក​​នេះ ​សហរដ្ឋ​អាមេរិក​​អត់​មាន​​ប្រកាន់​​ជំហរ​​បែប​ណា​ទេ ។ ​​ភាគី​ទាំងពីរ​​ក៏​បាន​ផ្លាស់​ប្តូរ​​យោ​បល់​គ្នា​ផងដែរ ​អំពី​ក្រប​ខណ្ឌ​​អាស៊ាន -អាមេរិក ។ ​​កម្ពុជា​​គាំ​ទ្រ​នូវ​កិច្ច​​ខិត​ខំ​ប្រឹង​ប្រែង​​របស់​អាស៊ាន-​អាមេរិក​​ដែល​ជំរុញ​​​ឱ្យ​ទំនាក់​​ទំនង​រវាង​អាស៊ាន​​-អាមេរិក​​​នេះ​ឱ្យ​ដល់​កម្រិត​​ជា​យុទ្ធ​សាស្ត្រ ។

ភាគី​​ទាំងពីរគឺ​​បាន​ផ្លាស​់​ប្តូរ​​ទស្សន​ៈ​គ្នា​ទៅ​វិញ​​ទៅ​មក​ស្តី​ពី​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ ព្រោះ​ក្រប​ខណ្ឌ​​ទ្វេ​ភាគី​​ កិច្ច​សហ​ប្រតិ​បត្តិ​ការ​ថ្នាក់​តំបន់​​ ដូច​ជា​​គំនិត​ផ្តួច​ផ្តើម​​មេ​គង្គ​​ក្រោម​​ជា​មួយ​​សហ​រដ្ឋ​អាមេរិក​​ ដែល​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៩ ។ ​ក្នុងនោះ​​លោក​ Scot Marciel ​​បាន​បញ្ជាក់​ថា ​លោក​រដ្ឋមន្ត្រី​​ការ​បរ​ទេស ​សហ​រដ្ឋ​អាមេរិក នឹង​គ្រោង​មក​បំពេញ​ទស្សន​កិច្ច​​ក្នុង​ប្រទេស​ដែល​​នៅ​ជាប់​ទន្លេ​​មេ​គង្គ​នេះ​ មាន​​៦​ប្រទេស ​​ភាគី​​សហ​រដ្ឋ​អាមេរិក​ ​កម្ពុជា​​ ​ឡាវ ​ថៃ ​វៀត​ណាម ​មីយ៉ាន់​ម៉ា​​ នៅក្នុង​ឆ្នាំ​២០១៤ ​នេះ គឺ​ត្រូវ​​អាក់​ខាន​ទៅ​វិញ​​ ត្រូវ​​ប្រគល់​ឱ្យ​លោក​​ Scot Marciel វិញ ។ ​

​ទាក់​​ទង​នៅ​ក្នុង​បញ្ហា​​តំបន់​ដែល​​នៅ​ក្នុង​នោះ​មាន​សមុទ្រ​ចិន​ខាង​ត្បូង ​ចិន​ខាង​កើត ​បញ្ហា​​ជម្លោះ​ដែន​​កោះ ​រវាង​​ចិន-​ជប៉ុន​ កូរ៉េ​-ជប៉ុន …។ ​ភាគី​​ទាំងពីរ​​បា​ន​សម្តែង​ពីឆន្ទៈ​របស់​ខ្លួន​​ លោក​ឧបនា​យក​រដ្ឋមន្ត្រី​​ ហោ ណាំ​ហុង ​​បញ្ជាក់​​ថា ជំហរ​​កម្ពុជា ​ច្ប​ាស់​លាស់ ​​ប្រទេស​​ជប៉ុន ​ប្រទេសក​ូេរ៉​​ ប្រទេស​ចិន ​គឺ​ជា​មិត្ត​​​ដ៏​ជិត​ស្និទ្ធ​​ជា​មួយ​​និងកម្ពុជា ហើយ​​ប្រទេស​​ទាំង​នោះ​​គឺជា​ដៃ​គូរ​​យុទ្ធ​​សាស្ត្រ​​របស់​អាស៊ាន​ដែរ ។ ​​ដូច្នេះ​​កម្ពុជា​តែង​តែ​​ជំរុញ​​ឱ្យ​ដោះ​ស្រាយ​​សន្តិ​វិធី ​និង​គោរព​ច្បាប់​​​អន្តរ​ជាតិ ។ ​​ទាក់​ទង​នឹង​សំនួរ​​ថា  លោក​​Scot Marciel ​​មក​បំពេញ​ទស្សន​កិច្ច​​នៅ​កម្ពុជា ដែល​​បាន​​​ជួប​ពិភាក្សា​​​ជា​មួយ​​ឥស្សរ​ជន​​ជាន​់ខ្ពស់​​របស​់​កម្ពុជា​​ហើយ​និង​ទៅជួប​គណ​បក្ស​​ប្រឆាំង​​​ទៀត​ដែរ​ទេ​? ​​ ​

លោក​កុយ ​​គួង បញ្ជាក់​​ថា ​ត្រង់​ចំណុច​​នេះ​​បើ​តាម​​​ការយ​ល់​ឃើញ​​របស់​អ្នក​ដទៃ​គឺជា​រឿង​ផ្សេង​ ​តែ​បើ​​មើល​ភាព​ជាក់​​ស្តែង​​វិញ ​គឺសំខាន់​ផ្តោត​​ទៅលើ​​ទំនាក់​ទំនង​​រវាង​ប្រទេស​​ទាំងពីរ​កម្ពុជា-​អាមេរិក​ ​ក្នុង​ក្រប​ខណ្ឌ​​ច្រើន​រូបភាព ​គឺ​ទ្វេ​ភាគី​​​​ ​និង​គំនិត​​តំបន់​​​ដែល​​ក្នុង​នោះ​លោក Scot Marciel ​បញ្ជាក់​ថា ​រដ្ឋា​ភិបាល​​លោក​ប្រធា​នា​​ធិបតី​​ អូបាម៉ា មាន​បំណង​​​ពង្រឹង​ទំនាក់​ទំនង​​កិច្ច​សហប្រតិ​បត្តិ​ការ​​រវាង​កម្ពុជា​​-សហ​រដ្ឋ​​អាមេរិក ។ ​ជាង​នេះ​ឱ្យ​បញ្ហា​ដែល​ជា​គំនិត​ផ្តួច​ផ្តើម​​មេ​គង្គ-​​សហ​រដ្ឋ​អាមេរិក​ ​ជួយ​ធ្វើ​យ៉ាងណា ​គឺ​កម្ពុជា​មាន​សសរ​ស្តម្ភ​ចំនួន​៦ ​គឺ ១-​​ពង្រឹង​​ឱ្យ​សហ​រដ្ឋ​អាមេរិក​​ និងតំបន់​​មេ​គង្គ​​គឺ​​វិស័យ​​សុខា​ភិបាល ​២-​វិស័យ​​​អ​ប់​រំ ៣​-​សុវត្ថិ​ភាព​​ថាម​ពល ​៤-​បរិស្ថាន​​និង​ទឹក​​​ ៥-​​ការ​ត​ភ្ជាប់​​ និង​៦-​បញ្ហា​​ស្បៀង​​និង​វិស័យ​​កសិ​កម្ម​​ ។ ដូច្នេះ​​សហ​រដ្ឋ​​អាមេរិក​​មាន​ចំណាប់​​​អារម្មណ៍​យ៉ាង​​ខ្ពស់ ​​ទៅ​លើ​​បញ្ហា​​មេ​គង្គ​​នេះ ។

​ដូចជា​បញ្ហា​​ក្រប​ខណ្ឌ​អាស៊ាន​​ដែរ ​គឺជំរុញ​​ឱ្យ​កិច្ច​សហ​ប្រតិ​បត្តិ​​ការ​ទំនាក់​ទំនង​អាមេរិក​-អាស៊ាន​​ឱ្យ​ឈាន​​ទៅ​ដល់​គំនិត​​ទាក់​ទង​​ជា​យុទ្ធ​​សាស្ត្រ ​។ ​បញ្ហា​​នយោ​បាយ​​នៅ​កម្ពុជា ​គឺ​គ្រាន់​តែ​​ជាការ​ផ្លាស់​​ប្តូរ​​មតិ​យោ​បល់​​ពីគ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​​ឱ្យ​ទទួល​​បាន​ព័ត៌​មាន​​ពិត ​ព្រោះ​​កន្លង​​មក​​តា​ម​​បណ្តាញ​​សារ​ព័ត៌​មាន​​ផ្សេង​ៗ ​​គេ​អាច​ស្រង់​​ព័ត៌​មាន​​តាម​គណ​បក្ស​ប្រឆាំង ​​ឬ​សង្គម​​ស៊ី​វិល​ផ្សេង​ៗ​នោះ ​វា​អាច​ខុស​គ្នា​ទៅ​នឹង​សភាព​​ការណ៍​ពិត ។ ដូច្នេះ​​លោក​ឧប​ការី​រង​ជាន​់​ខ្ពស់​​ដែល​មក​បំពេញ​​ទស្សន​កិច្ច​​នៅ​កម្ពុជា​នេះ គឺ​ជួប​គ្រប់​ទាំង​​អស់​​​​​ទាំង​រាជ​​រដ្ឋា​ភិបាល​​កម្ពុជា​​-ទាំង​ទូទៅ ៕