ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ​ហ៊ុន សែន​ អញ្ជើញទៅបំពេញ​ទស្សនកិច្ចផ្លូវការ​នៅឡាវព្រឹកនេះ

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី​នៃព្រះរាជាណា​ចក្រកម្ពុជា ​នៅព្រឹកថ្ងៃទី០៦​ កុម្ភៈ ​២០១៤ អញ្ជើញដឹកនំា​គណៈប្រតិភូ​ជាន់ខ្ពស់​​ទៅបំពេញ​ទស្សនកិច្ចនៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិតឡាវ​ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានបញ្ជាក់ឲ្យដឹងថា​ នៅព្រលានយន្តហោះ​អន្តរជាតិភ្នំពេញ​នាម៉ោង៨ព្រឹកនេះដែរ ​ក៏មានវត្តមានលោក ​លោកស្រី​ជាឧបនាយករដ្ឋមន្រ្តី ​រដ្ឋមន្រ្តី​ រដ្ឋលេខាធិការ

រាជធានីភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី​នៃព្រះរាជាណា​ចក្រកម្ពុជា ​នៅព្រឹកថ្ងៃទី០៦​ កុម្ភៈ ​២០១៤ អញ្ជើញដឹកនំា​គណៈប្រតិភូ​ជាន់ខ្ពស់​​ទៅបំពេញ​ទស្សនកិច្ចនៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិតឡាវ​ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានបញ្ជាក់ឲ្យដឹងថា​ នៅព្រលានយន្តហោះ​អន្តរជាតិភ្នំពេញ​នាម៉ោង៨ព្រឹកនេះដែរ ​ក៏មានវត្តមានលោក ​លោកស្រី​ជាឧបនាយករដ្ឋមន្រ្តី ​រដ្ឋមន្រ្តី​ រដ្ឋលេខាធិការ និងសមាជិកសមាជិកា​រាជរដ្ឋាភិបាល​អាណត្តិទី៥ ​និង មន្រ្តីស្ថានទូតវៀតណាម ​ក៏បានអញ្ជើញជូន​ដំណើរសម្តេច​នាយករដ្ឋមន្រ្តី​ផងដែរ ។

យោងតាមសេចក្តី​ជូនព័ត៌មាន​របស់ក្រសួងការបរទេស​និងសហប្រតិបត្តិការ​អន្តរជាតិ​បានបញ្ជាក់ឲ្យដឹងថា​ នៅក្នុងដំណើរទស្សនកិច្ច​ដែលធ្វើឡើង​តាមការអញ្ជើញ​របស់លោកនាយករដ្ឋមន្រ្តីឡាវ ​ថងស៊ីង ថំាម៉ាវង្សនេះដែរ​ សម្តេចតេជោ ​ហ៊ុន សែន ​និង លោក ថងស៊ីង ថំាម៉ាតីពីវង្ស ​នឹងជួបពិភាក្សា​ការងារផ្លូវការ ​ហើយនឹងអញ្ជើញធ្វើ​ជាអធិបតីក្នុង​ពិធីចុះហត្ថលេខា​លើឯកសារ​ដូចខាងក្រោម ៖

០១-អនុស្សារណៈ​នៃការយោគយល់គ្នា​ ស្តីពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៏វិស័យ​សុខាភិបាល ។

០២-អនុស្សារណៈ​នៃការយោគយល់គ្នា​ ស្តីពីកិច្ចសហប្រតិបត្តិការ​លើវិស័យច្បាប់​ និង ​យុត្តិធ៌ម ។

០៣-អនុស្សារណៈ​នៃការយោគយល់គ្នា ​ស្តីពីកិច្ចសហប្រតិបត្តិការ​លើវិស័យវប្បធ៌ម​ និងសិល្បៈ​សម្រាប់​ឆ្នាំ២០១៤-២០១៧ ។

០៤-កិច្ចព្រមព្រៀង​ ស្តីពីវិស័យអប់រំ​សម្រាប់​ឆ្នាំ២០១៤-២០១៨ ។

០៥-ផែនការកិច្ច​សហប្រតិបត្តិការ​សម្រាប់ឆ្នាំ២០១៤​ រវាងក្រសួងមហាផ្ទៃ​កម្ពុជា​និងក្រសួងសន្តិសុខ​សាធារណៈឡាវ ។

០៦-អនុស្សារណៈ​នៃការយោគយល់គ្នា​ស្តីពីការបង្កើត​អគ្គកុងស៊ុល​រវាងកម្ពុជា​ និង ​ឡាវ ។

០៧-កិច្ចព្រមព្រៀង​ ស្តីពីការបង្កើត​ចំណងសម្ព័ន្ឋ​មេត្រីភាព​រវាងរាជធានីភ្នំពេញ​ និងរ​ដ្ឋធានីវៀងចន្ទ័ ។

ក្រៅពីនេះ​សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន ​នឹងជួបសម្តែងការ​គួរសមដាច់ដោយ​ឡែកជាមួយលោក​ ជួមម៉ាលី សៃញ៉ាសន​ ប្រធានរដ្ឋនៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ និង លោកស្រី​ ប៉ានី យ៉ាថរទូ ​ប្រធាន​សភាជាតិឡាវ ៕