ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្កាត់​រកសង្សារ​ព្រោះជិត​រៀបការ​ជាមួយគូ​​ថ្មី

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ​៖ ​​មានការ​ភ្ញាក់​ផ្អើល​​​មួយ​កាល​ពី​វេលាម៉ោង​​១​និង​៣០​នាទី​​រសៀល​ថ្ងៃ​ទី​៥ កុម្ភៈ ​នៅចំណុច​​ផ្លូវលេខ​​១១១ ​សង្កាត់​​អូរ​​ឫស្សី​​ទី​១ ​ខណ្ឌ​៧​មករា ​​ដោយ​​សារ​​​​បុរស​ម្នាក់​​បាន​ព្យា​យាម​ដេញតាម​​ចាប់​បុរស​ម្នាក់​ទៀត ​និង​ស្រែក​​ថា​ចោរៗ ។​

រាជ​ធានី​ភ្នំពេញ ​៖ ​​មានការ​ភ្ញាក់​ផ្អើល​​​មួយ​កាល​ពី​វេលាម៉ោង​​១​និង​៣០​នាទី​​រសៀល​ថ្ងៃ​ទី​៥ កុម្ភៈ ​នៅចំណុច​​ផ្លូវលេខ​​១១១ ​សង្កាត់​​អូរ​​ឫស្សី​​ទី​១ ​ខណ្ឌ​៧​មករា ​​ដោយ​​សារ​​​​បុរស​ម្នាក់​​បាន​ព្យា​យាម​ដេញតាម​​ចាប់​បុរស​ម្នាក់​ទៀត ​និង​ស្រែក​​ថា​ចោរៗ ។​

​ករណី​ខាងលើ​​នេះ​ត្រូវ​បានគេ​ដឹង​ថា ​នារី​ម្នាក់​មាន​អាយុ​​១៧​ឆ្នាំ ​រស់​នៅ​​ស្រុក​​មេមត់​ ​ខេត្ត​​កំពង់ចាម ​និងមាន​​គូ​ដណ្តឹង​​​អាយុ​២០​ឆ្នាំ ​​នៅ​ស្រុក​​ភូមិ​​ជាមួយគ្នា ​។ ​នៅ​ថ្ងៃ​ទី​៤ ​កុម្ភៈ ក្រុម​គ្រួសារ​​​​បាត់​នាង​ពី​ផ្ទះ ​​​​​ពេល​នោះ​ម្តាយ​​បង្កើត​នាង​និង​បុរស​ជា​គូ​ដណ្តឹង​​ក៏​បាន​​ឆោ​ឡោ​និង​តាម​ស្វែង​រក​នាង ​។ ​លុះ​មក​ដល់​​ថ្ងៃ​ទី​​៥ កុម្ភៈ ក្រុមគ្រួសារ​​ទទួលបាន​ដំណឹង​ថា​នាង​កំពុង​ស្ថិតនៅក្នុង​រាជ​ធានី​ភ្នំ​ពេញ ​​និង​​កំពុង​ល្អូក​​ល្អិន ជាមួយ​​បុរស​ម្នាក់​​អាយុ​១៧​​ឆ្នាំ ​ដែល​ជា​សង្សារ ។​ ​ប្រភពព័ត៌​មាន​​ឱ្យដឹង​​ទៀត​ថា ​ពេល​ទទួល​​បាន​ព័ត៌​មាន​​ដូច្នេះ​​ ម្តាយនាង​និងគូដណ្តឹង​​បាន​ជិះ​រថយន្ត​​​មក​ភ្នំពេញ​​ ​តាម​​រក​កូន​ដើម្បី​​នាំ​ត្រឡប់​​ទៅ​ផ្ទះ​វិញ ។ ​នៅ​វេលាម៉ោង​​១​និង​៣០​នាទី​​រសៀល​ថ្ងៃ​ទី​​៥ ​កុម្ភៈ ​ក៏​បាន​ប្រទះ​ឃើញ​​នាងនៅ​ចំណត​រថយន្ត​​ផ្សារ​​អូរ​ឫស្សី​​ជា​មួយ​សង្សារ ​​ឈ្មោះ​ពៅ ​ពន្លក ​អាយុ​១៧​ឆ្នាំ ​ដែល​មាន​​​​ស្នាក់​នៅ​​​ក្នុង​​សង្កាត់​​អូរ​ឫស្សី​​ទី​៤ ​ខណ្ឌ​៧​មករា​ ។ ​ពេល​​ម្តាយ​​និង​គូ​ដណ្តឹង​​​​ឃើញ​​នាងនៅ​ចំណត​រថយន្ត​ផ្សារ​​អូរ​ឫស្សី​ ​ភ្លាម​នោះ​យុវ​ជន​​ជា​សង្សារ​រត់​ឡើង​ជិះ​ម៉ូតូ​មិត្តភក្តិ​​​របស់​ខ្លួន​២​នាក់​​​ទៀត ដែល​នៅ​​ជាមួយ​​បម្រុង​គេច​ខ្លួន ​តែ​ត្រូវ​បាន​បុរស​ជា​គូ​ដណ្តឹង​​​ចិត្ត​សឿង​​​​​ជិះ​ម៉ូតូ​​ឌុបដេញ​​តាម​បាន​​ប្រមាណ​​​៣០០​​​ទៅ​៤០០​​​ម៉ែត្រ ​ក៏​​​ចាប់​ខ្លួន​​ បាន​​ខណៈ​ស្រែក​ថា​ចោរៗ ។ ​ចាត់​ទុក​ថា​​ សំណាង​​ដែរ ​ដែល​គ្មាន​អ្នក​វាយ​ដំ​​​ ស្មាន​ថា​​ចោរ​នោះ​ គឺ​គ្រាន់​តែ​ជួយ​​ចាប់​ប៉ុណ្ណោះ​​ ។

ដោយ​មាន​ការ​អន្តរា​គមន៍​​ពីសមត្ថ​កិច្ច​​​នគរ​បាល​ប៉ុស្តិ៍​អូរ​​ឫស្សីទី​១ ​ខណ្ឌ​៧​មករា ផង ​នគរ​បាល​បាន​នាំ​ពួក​គេ​ទៅ​​កាន់​ស្នាក​់​ការ​ប៉ុស្តិ៍​​ ដើម្បី​​សាក​សួរ​ពី​មូល​ហេតុ​​ដែល​​​ធ្វើ​ឱ្យ​​មាន​ការ​ភ្ញាក់​ផ្អើល​​​ដេញចាប់​ហើយ​ស្រែក​ថា​ចោរៗ ​ធ្វើ​ឱ្យ​​ផ្អើល​ឆោ​ឡោ ។ ​ពេល​នាំ​ទៅ​ដល់​​ស្នាក់​ការ​នគរ​បាល​ប៉ុស្តិ៍​សួរ​នាំ​ទៅ​ ក៏​លេច​​ចេញ​​ជា​រឿង​គូ​ដណ្តឹង​ដេញចាប់​យុវ​ជន​​​ជា​សង្សារ​​​របស់​​គូ​ដណ្តឹង​​​ទៅ​វិញ​​​ ក៏​បាន​​ប្រគល់​​ការ​ងារ​នោះ​ឱ្យ​ទៅ​សាលា​សង្កាត់​ធ្វើ​ការ​សម្រប​សម្រួល​ ។ ​អស់​រយៈ​ពេល​ជា​ច្រើន​​ម៉ោង​ មន្ត្រី​សាលា​សង្កាត់​​អូរ​ឫស្សីទី​១ ​បាន​ផ្សះ​ផ្សា​គូ​ភាគី​ទាំង​២​​​តម្រូវ​ឱ្យ​ឯក​ភាពគ្នា​ ដោយ​​​ឱ្យ​ធ្វើ​កិច្ច​សន្យា​​​​​រៀង​ៗ​ខ្លួន និង​តម្រូវ​ឱ្យ​យុវ​ជន​​ឈ្មោះ ពៅ ពន្លក ​​​ឈប់​​ទាក់​ទង​​គូ​ដណ្តឹង​​របស់​គេ ​ហើ​យ​នារី​​អាយុ​១៧​ឆ្នាំ ​​នោះ​ក៏​ឱ្យ​​ឈប់​​ទាក់​ទង​យុវ​ជន​​ឈ្មោះ​ពន្លក​​ជា​សង្សារ​ទៀត​ដែរ ​ព្រោះ​នាង​មាន​គូ​ដណ្តឹង​ហើយ ពោល​​គឺ​សុំ​​កុំ​ឱ្យ​ខ្លួន​១​ជិះ​ទូក​២ ។ ​

ក្រោយ​​ពីធ្វើ​កិច្ច​សន្យា​​នៅ​សាលា​សង្កាត់​ព្រម​ព្រៀង​គ្នា​ហើយ ​នាង​ដែល​​រត់​តាម​​សង្សារ​​ត្រូវ​​​​​ម្តាយ​​និងគូ​ដណ្តឹង​​នាំ​វិល​ទៅ​ផ្ទះ​សម្បែង​វិញ​ ឯ​ខេត្ត​កំពង់​ចាម​​ ហើយ​​យុវជន​​ពៅ ពន្លក ​ក៏​ចា​ក​ចេញ​​ទាំង​ក្តី​អាលោះ​​អាល័យ​​នាង​ជា​សង្សារ​ដែរ៕