ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិបត្តិ​ប្រាក់ខែ​កម្មករ​សិុនទ្រី​ឈាន​ដល់ការ​ព្រម​ព្រៀង

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ការ​ធ្វើ​កូដ​កម្ម​តវ៉ា​ទាម​ទារ​លក្ខខណ្ឌ​ការ​ងារ​របស់​កម្ម​ករ​ក្រុម​ហ៊ុន​សុុិន​ ទ្រី​ ជាមួយ​នឹង​ការ​ទាម​ទារ​ឱ្យ​មាន​ការ​ដំឡើង​ប្រាក់​ខែ​គោល​របស់​ខ្លួន​នោះ​ បាន​ធ្វើ​ឱ្យ​កក្រើក​គ្រប់​មជ្ឈ​ដ្ឋាន​នានា​ នៅ​ទូទាំង​រាជ​ធានី​ភ្នំពេញ​ ព្រោះ​នៅ​កន្លែង​ណា​ក៏​មាន​ភ្នំ​សំរាម​ដែរ​ ដោយ​សារ​តែ​កម្ម​ករ​ក្រុម​ហ៊ុន​សុិន​ ទ្រី​ បាន​បោះ​បង់​ចោល​ការ​ងារ​គ្រប់​ផ្នែក​សំខាន់ៗ​ទាំង​៣​របស់​ក្រុម​ហ៊ុន​ ក្នុង​នោះ​មាន​ផ្នែក​អ្នក​បោស​សម្អាត​ ផ្នែក​កម្ម​ករ​អូស​រទេះ​និង​កើប​ និង​ផ្នែក​អ្នក​បើក​បរ​ និង​អ្នក​ជួស​ជុល​រថយន្ត​ដឹក​សំរាម​ ។​

រាជធានីភ្នំពេញ​ ៖ ការ​ធ្វើ​កូដ​កម្ម​តវ៉ា​ទាម​ទារ​លក្ខខណ្ឌ​ការ​ងារ​របស់​កម្ម​ករ​ក្រុម​ហ៊ុន​សុុិន​ ទ្រី​ ជាមួយ​នឹង​ការ​ទាម​ទារ​ឱ្យ​មាន​ការ​ដំឡើង​ប្រាក់​ខែ​គោល​របស់​ខ្លួន​នោះ​ បាន​ធ្វើ​ឱ្យ​កក្រើក​គ្រប់​មជ្ឈ​ដ្ឋាន​នានា​ នៅ​ទូទាំង​រាជ​ធានី​ភ្នំពេញ​ ព្រោះ​នៅ​កន្លែង​ណា​ក៏​មាន​ភ្នំ​សំរាម​ដែរ​ ដោយ​សារ​តែ​កម្ម​ករ​ក្រុម​ហ៊ុន​សុិន​ ទ្រី​ បាន​បោះ​បង់​ចោល​ការ​ងារ​គ្រប់​ផ្នែក​សំខាន់ៗ​ទាំង​៣​របស់​ក្រុម​ហ៊ុន​ ក្នុង​នោះ​មាន​ផ្នែក​អ្នក​បោស​សម្អាត​ ផ្នែក​កម្ម​ករ​អូស​រទេះ​និង​កើប​ និង​ផ្នែក​អ្នក​បើក​បរ​ និង​អ្នក​ជួស​ជុល​រថយន្ត​ដឹក​សំរាម​ ។​

ពួក​គេ​បាន​ធ្វើ​ការ​តវ៉ា​យ៉ាង​ស្វិត​ស្វាញ​ ដែល​គិត​មក​ដល់​ថ្ងៃ​ទី​៥​ កុម្ភៈ​ មាន​រយៈ​ពេល​៤​ថ្ងៃ​មក​ហើយ​ ដោយ​ទាម​ទារ​លក្ខខណ្ឌ​ការ​ងារ​ចំនួន​៧​ចំណុច​ ក្នុង​នោះ​ចំណុច​សំខាន់​គឺ​ ទាម​ទារ​ប្រាក់​ខែ​គោល​ទៅ​តាម​ផ្នែក​រៀងៗ​ខ្លួន​ ។ ឯ​ចំណុច​សំខាន់​មួយ​ទៀត​គឺ​ សុំ​មិន​ឱ្យ​ក្រុម​ហ៊ុន​កាត់​ប្រាក់​ថ្លៃ​កាត់​អាវ​ ហើយ​នៅ​ក្នុង​រយៈ​ពេល​នេះ​បាន​ធ្វើ​ឱ្យ​អាជ្ញា​ធរ​ និង​មន្ត្រី​ស្ថាប័ន​ពាក់​ព័ន្ធ​នានា​ មាន​ការ​ខ្វល់​ខ្វាយ​យ៉ាង​ខ្លាំង​ ព្រោះ​គ្មាន​អ្នក​ប្រមូល​សំរាម​ ។ ដោយ​ប្រការ​នេះ​ហើយ​ ទើប​មាន​ការ​ខិត​ខំ​ដោះ​ស្រាយ​រហូត​ទទួល​បាន​លទ្ធ​ផល​ត្រូវ​រ៉ូវ​គ្នា​មួយ​ និង​ឈាន​ដល់​ការ​បញ្ចប់​វិបត្តិ​ទាំង​ស្រុង​ ។​ ទាក់​ទិន​ទៅ​នឹង​ហេតុ​ការណ៍​នេះ​ ត្រូវ​បាន​ឱ្យ​ដឹង​ថា​ នៅ​ព្រឹក​ថ្ងៃ​ទី​៥​ កុម្ភៈ​ កម្ម​ករ​ទាំង​អស់​ បាន​បន្ត​ធ្វើ​កូដ​កម្ម​តវ៉ា​ទៀត​ ខណៈ​គណៈ​កម្ម​ការ​ចម្រុះ​ មាន​មន្ត្រី​មក​ពី​ក្រសួង​ការ​ងារ​ មន្ត្រី​សាលា​រាជ​ធានី​ភ្នំពេញ​ មន្ត្រី​សាលា​ខណ្ឌ​ដង្កោ​ បាន​ហៅ​តំណាង​កម្ម​ករ​ និង​តំណាង​ក្រុម​ហ៊ុន​សុិន​ ទ្រី​ ជួប​ដោះ​ស្រាយ​គ្នា​រក​គន្លឹះ​បញ្ចប់​បញ្ហា​ខាង​លើ​ ។​

លោក​ ចេង​ មុនី​រ៉ា​ អភិបាល​រង​ខណ្ឌ​ដង្កោ​ បាន​ប្រាប់​កោះ​សន្តិ​ភាព​តាម​ទូរ​ស័ព្ទ​ថា​ ការ​ដោះ​ស្រាយ​បាន​ប្រព្រឹត្ត​ទៅ​ ចាប់​តាំង​ពី​វេលា​ព្រឹក​ រហូត​ដល់​ម៉ោង​២​រសៀល​ ទើប​បញ្ចប់​ និង​ត្រូវ​រ៉ូវ​គ្នា​ ដោយ​កម្ម​ករ​សម្រេច​ទទួល​យក​ដំណោះ​ស្រាយ​ដូច​ខាង​ក្រោម​ ៖
១-​ផ្នែក​កម្ម​ករ​បោស​សម្អាត​ បាន​យល់​ព្រម​ទទួល​យក​ប្រាក់​ខែ​គោល​ចំនួន​៩០​ដុល្លារ​ ក្នុង​១ខែ​ ។​
២-​កម្ម​ករ​ផ្នែក​អូស​រទេះ​ និង​កម្ម​ករ​កើប​សំរាម​ សម្រាប់​អ្នក​ធ្វើ​ការ​វេន​ថ្ងៃ​ យល់​ព្រម​ទទួល​យក​ប្រាក់​ខែ​គោល​ចំនួន​១២០​ដុល្លារ​ក្នុង​១​ខែ​ និង​អ្នក​ធ្វើ​ការ​វេន​យប់​ យល់​ព្រម​ទទួល​យក​ប្រាក់​ខែ​គោល​ដែល​មាន​ស្រាប់​ មិន​ថា​អ្នក​នោះ​ប្រាក់​ខែ​ចាស់​ប៉ុន្មាន​នោះ​ឡើយ​ ។ ចំណែក​ប្រាក់​ថ្លៃ​កាត់​អាវ​ ដែល​ពី​មុន​ក្រុម​ហ៊ុន​កាត់​ប្រាក់​ក្នុង​អាវ​១​ថ្លៃ​១៥​ដុល្លារ​ គឺ​ឈប់​កាត់​ទៀត​ហើយ ។​ បន្ទាប់​ពី​ការ​ដោះ​ស្រាយ​បាន​បញ្ចប់​ ក្រុម​កម្ម​ករ​បាន​បំបែក​ជួរ​គ្នា​ទៅ​ធ្វើ​ការ​តាម​ផ្នែក​រៀងៗ​ខ្លួន​ ដោយ​ពួក​គេ​ចាប់​ផ្តើម​ធ្វើ​ការ​តាម​ភារកិច្ច​នៅ​វេលា​រសៀល​ថ្ងៃ​ដដែល​នេះ​តែ​ម្តង​ ។​ ចំណែក​អ្នក​ណា​ដែល​អស់​កម្លាំង​ ក៏​ត្រូវ​អនុញ្ញាត​ឱ្យ​ឈប់​សម្រាក​យក​កម្លាំង​សិន​ ដោយ​ក្រុម​ហ៊ុន​មិន​បាន​កាត់​ប្រាក់​ខែ​ក្នុង​រយៈ​ពេល​ដែល​ពួក​គេ​ធ្វើ​កូដ​កម្ម​តវ៉ា​នា​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ​ឡើយ​ ។​

គួរ​កត់​សម្គាល់​ថា​ កូដ​កម្ម​របស់​កម្ម​ករ​ក្រុម​ហ៊ុន​សុិន​ ទ្រី​ រយៈ​ពេល​៤​ថ្ងៃ​កន្លង​មក​នេះ​ បាន​ធ្វើ​ឱ្យ​គំនរ​សំរាម​ក្នុង​រាជ​ធានី​ភ្នំពេញ​ គរ​ទុក​ចោល​ពាស​វាល​ពាស​កាល​ ហើយ​លោក​អភិបាល​រាជ​ធានី​ភ្នំពេញ​ បាន​ចាត់​ទុក​ថា​ ជា​គ្រាប់​បែក​មួយ​កណ្តាល​ក្រុង​ ។​ ការ​ដោះ​ស្រាយ​បញ្ហា​បាន​នា​ពេល​នេះ​ ចាត់​ទុក​ជា​លទ្ធ​ផល​វិជ្ជ​មាន​មួយ​ និង​ឈាន​ទៅ​បញ្ចប់​បញ្ហា​ភ័យ​ព្រួយ​ពី​រឿង​សំរាម​ស្អុយ​អសោចិ៍​ទៀត​ហើយ​ ៕​