ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋា​ភិបាល​ឯកភាព​ប្រគល់​ដីចម្ការ​ម៉ៃសាក់​322​ហ.ត រៀប​ចំធ្វើជា​ទីតាំង​តំបន់​រដ្ឋបាល​សាលា​ខេត្តត្បូង​ឃ្មុំ

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ​៖ ​​សម្តេច​តេជោ​នាយក​រដ្ឋ​​មន្ត្រី​​ ​បាន​​យល់​​ព្រម​​​​តាម​​សំណើ​របស់​លោក​ឧប​នា​យករ​ដ្ឋ​មន្ត្រី​​​ ស​ ខេង ​​ដែល​បាន​សុំ​​គោល​ការណ៍​​អនុ​ញ្ញាត​​ប្រើ​ប្រាស់​​ដី​​ចម្ការ​​​​ម៉ៃ​សាក់​​ទំហំ​ប្រមាណ​​៣២២​ ​ហិកតា ​បច្ចុប្បន្ន​​ស្ថិត​​ក្រោម​ការ​គ្រប់​គ្រង​របស់​​ក្រសួង​កសិ​កម្ម​​រុក្ខា​ប្រមាញ់​​ និង​​​នេសាទ​​​​ដើម្បី​​រៀបចំ​​ជាទីតាំង​​តំបន់​​រដ្ឋ​បាល​​​​របស់​​ខេត្ត​ត្បូង​​ឃ្មុំ​ ដែល​ជា​ខេត្ត​​ទើប​បង្កើត​ថ្មី​​ ដោយ​​​ចេញ​​​មួយ​ផ្នែក​​​ពី​ខេត្ត​​កំពង់​ចាម ។ ​​

​រាជធានីភ្នំពេញ​ ​៖ ​​សម្តេច​តេជោ​នាយក​រដ្ឋ​​មន្ត្រី​​ ​បាន​​យល់​​ព្រម​​​​តាម​​សំណើ​របស់​លោក​ឧប​នា​យករ​ដ្ឋ​មន្ត្រី​​​ ស​ ខេង ​​ដែល​បាន​សុំ​​គោល​ការណ៍​​អនុ​ញ្ញាត​​ប្រើ​ប្រាស់​​ដី​​ចម្ការ​​​​ម៉ៃ​សាក់​​ទំហំ​ប្រមាណ​​៣២២​ ​ហិកតា ​បច្ចុប្បន្ន​​ស្ថិត​​ក្រោម​ការ​គ្រប់​គ្រង​របស់​​ក្រសួង​កសិ​កម្ម​​រុក្ខា​ប្រមាញ់​​ និង​​​នេសាទ​​​​ដើម្បី​​រៀបចំ​​ជាទីតាំង​​តំបន់​​រដ្ឋ​បាល​​​​របស់​​ខេត្ត​ត្បូង​​ឃ្មុំ​ ដែល​ជា​ខេត្ត​​ទើប​បង្កើត​ថ្មី​​ ដោយ​​​ចេញ​​​មួយ​ផ្នែក​​​ពី​ខេត្ត​​កំពង់​ចាម ។ ​​

សំណើ​​របស់​លោក​ឧប​នាយក​រដ្ឋមន្ត្រី​ ស ខេង ​​ចុះថ្ងៃ​ទី​៣១ ​មករា ​​ក៏​បាន​​សុំ​ឱ្យ​ផ្ទេរ​សិទ្ធិ ​គ្រប់​គ្រង​​មក​ក្រោម​​រដ្ឋ​បាល​​​ខេត្ត​ត្បូង​​ឃ្មុំ ​​ក្រោយ​ពេល​​បង្កើត​បាន​រចនា​សម្ព័ន្ធ​ ​និង​​ប្រព័ន្ធ​គ្រប់​​គ្រង​​ស្រប​ទៅ​តាម​​ច្បាប់​​​រៀប​ចំ​​អង្គ​ការ ។ ខេត្ត​​ត្បូង​ឃ្មុំ​​ ត្រូវ​បាន​បង្កើត​​ឡើងដោយ​​បំបែក​ចេញ​ពី​ខេត្ត​​កំពង់​ចាម ​។ ទន្ទឹម​​នេះ រាជ​រដ្ឋា​ភិបាល​​បាន​សម្រេច​​កំណត់​​យក​ទី​តាំង​​រដ្ឋ​បាល​​អចិន្ត្រៃ​​​យ៍​របស់​ខេត្ត​ត្បូង​​ឃ្មុំ ​ស្ថិត​នៅ​ភូមិ​​ប្រធាតុ ​ឃុំ​ស្រឡប់ ​​ស្រុ​កត្បូង​ឃ្មុំ ​(ម្តុំ​ផ្លូវ​​​បំបែក​​ពី​ផ្លូវ​ជាតិ​លេខ​​៧ ​នៅ​ស្រុក​​តំបែរ) ឬ​ដី​ចម្ការ​​ម៉ៃ​សាក់​​របស់​រដ្ឋ​ស្ថិត​នៅ​ក្នុង​ភូមិ​និគម​លើ​ ឃុំ​​ស្រឡប់ ​ស្រុក​ត្បូង​ឃ្មុំ ។ ​ផ្អែក​​តាម​​ការ​សម្រេច​នេះ ​ក្រសួង​​មហា​​ផ្ទៃ​​បាន​សិក្សា​បន្ថែម​លើ​​ជម្រើស​​ទីតាំង​​ទាំង​ពីរ​នេះ ។

​ផ្អែក​តាម​​ការ​សិក្សា​​អំពីស្ថាន​ភាព​ភូមិ​សាស្ត្រ​​ការ​តាំង​ទី​លំនៅ​របស់​ប្រជា​ពលរដ្ឋ តម្រូវ​ការ​នៃ​ការ​រៀប​ចំ​ទីតាំង​​រដ្ឋ​បាល ​និងពិនិត្យ​​ទៅ​លើ​​​ផល​ប៉ះ​ពាល់​​ផ្សេង​ៗ​ដែល​អាច​កើត​មាន ​​ក្រសួង​​មហា​ផ្ទៃ​​សុំ​គោល​ការណ៍​សម្រេច​ ដើម្បី​យក​​​ដី​​​ចម្ការ​​ម៉ៃ​សាក់​​របស​់​រដ្ឋ​ស្ថិត​​​នៅ​ក្នុង​​ភូមិ​និគម​លើ ឃុំ​​ស្រឡប់ ​ស្រុក​ត្បូង​ឃ្មុំ ​​​​​​ធ្វើ​ជា​​ទីតាំង​តំបន់​​រដ្ឋបាល​​របស់​ខេត្ត​​ត្បូង​ឃ្មុំ ​រួម​ទាំង​​សាលា​ខេត្ត ​មន្ទីរ​​ អង្គ​ភាព​នានា​ជុំ​វិញ​​​ខេត្ត ​ហេដ្ឋា​រចនា​​សម្ព័ន្ធ​​មន្ទីរ​ពេទ្យ ​សាលា​រៀន ​ពហុ​កីឡ​ដ្ឋាន​​ សាល​មហា​ស្រព​​ ​សួន​ច្បារ​​សាធារណៈ ។ល។ ​ដី​ចម្ការ​​ម៉ៃ​សាក់​​នេះ​មាន​ទំហំ​​ប្រមាណ​​​៣២២​​ហិក​តា ​ដែល​បាន​​បោះ​បង្គោល​​ព្រំដី​រួច​រាល់​ហើយ ​ស្ថិត​ក្រោម​ការគ្រប់​​គ្រង​​របស់​​ក្រសួង​​កសិ​ក​ម្ម ​រុក្ខា​​ប្រមាញ់ និង​នេសាទ ​ដោយ​មាន​​ទី​តាំង​ស្ថិត​​នៅជាប់​​នឹង​​ផ្លូវ​ជាតិ​​​លេខ​៧៣ ​និងមាន​ចម្ងាយ​​ប្រមាណ​​៤​គីឡូ​ម៉ែត្រពី​ផ្លូវជាតិ​​លេខ​៧(គិត​ពី​​ផ្លូវ​បំបែក​​ប្រធាតុ)។

​នា​ពេល​​ថ្មី​ៗ​នេះ ​​ក្រសួង​មហា​ផ្ទៃ​​បាន​ពិនិត្យ​​ឃើញ​ថា ​មាន​ជន​ខិល​ខូច​​មួយ​ចំនួន​បាន​លួច​ដុត​​ឆេះ​អស់​​ប្រមាណ​​១០​ហិក​តា ​និងបាន​ចូល​កាប់​​​ដើម​​ម៉ៃ​សាក់​​ ដើម្បី​ទន្ទ្រាន​​កាន​់​កាប់​ដី​ចម្ការ​​ម៉ៃ​សាក់​​ដោយ​ខុស​ច្បាប់​​ ដោយ​សារ​​​តម្លៃ​ដី​នៅ​តំបន់​​នោះ​មាន​ការ​កើន​ឡើង​ខ្ពស់ បន្ទាប់​​ពី​មាន​​ព័ត៌​មាន​​ថា​​រដ្ឋ​នឹង​យកដី​ចម្ការ​​ម៉ៃ​​សាក់​​ធ្វើ​ជា​ទីតាំង​​រដ្ឋបាល​​របស់​ខេត្ត​ត្បូង​​ឃ្មុំ ៕