រាជធានីភ្នំពេញ ៖ វរសេនីយ៍ទោ សាន្ត វីណា មេបញ្ជាការរងកងស្ថាបនាថ្នល់លេខ៧១៤ បញ្ជាការដ្ឋានវិស្វកម្មនៃអគ្គបញ្ជាការ បានបញ្ជូនសេចក្តីរាយការណ៍ពិសេសមួយ ទៅសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីតាមរយៈ «កោះសន្តិភាព» ដើម្បីសុំជួយរកយុត្តិធម៌ ស្តីពីមេដែលចោទប្រកាន់រូបលោកថា បានចុះចូលជាមួយគណបក្សសង្គ្រោះជាតិ ព្រមទាំងកំពុងប្រឈមទៅនឹងការដកចេញពីជួរកងទ័ពទៀតផង ។
ខ្លឹមសារនៃលិខិត សុំទៅសម្តេចតេជោដើម្បីសុំជួយរកយុត្តិធម៌នេះ បានបញ្ជាក់ច្បាស់លាស់ស្តីពីមេធ្វើបាបកូនចៅក្រោមបង្គាប់តាមរយៈកាត់ប្រាក់ខែមិនស្វាង ។ លុះពេលកូនចៅតវា៉ ត្រូវមេមានកំហឹងតបវិញ ដោយយកលេសចោទប្រកាន់ធ្ងន់ធ្ងរបំផុត ដែលក្នុងលិខិតជឿជាក់ថាមានតែសម្តេចតេជោ នាយឧត្តមសេនីយ៍ផ្កាយមាស៥ផុតលេខប៉ុណ្ណោះ ទើបអាចផ្តល់នូវយុត្តិធម៌ និងការលុបបំបាត់ការបែកបាក់ខ្ទេចខ្ទី ក្នុងអង្គភាពមួយ នៃបញ្ជាការដ្ឋានវិស្វកម្មរបស់អគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ ។
ដោយមិនធ្វើអត្ថាធិប្បាយបន្ថែមណាមួយនោះ ការិយាល័យនិពន្ធ «កោះសន្តិភាព» បានសម្រេចថតចម្លងលិខិតនេះទាំងស្រុងមកផ្សាយជូនដូចខាងក្រោម តាមសំណូមពររបស់សាមីុខ្លួនដែលកំពុងរងគ្រោះដ៏ធ្ងន់ធ្ងរនេះ ៕
ចែករំលែកព័តមាននេះ