លោក ប៉ា សុជាតិវង្ស៖ ចាប់ពីថ្ងៃនេះទៅផ្លូវព្រះមុនីវង្ស ហាមចតលើចិញ្ចើមផ្លូវ
រាជធានីភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានមានប្រសាសន៏ថា ចាប់ពីថ្ងៃនេះទៅមហាវិថីព្រះមុនីវង្ស ហាមចតយានជំនិះគ្រប់ប្រភេទលើចិញ្ចើមផ្លូវ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៏ ។
លោកអភិបាលរាជធានីភ្នំពេញថ្លែងបែបនេះ នៅព្រឹកថ្ងៃទី០៥ កុម្ភៈ ២០១៤ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកឲ្យដំណើរការសាកល្បងរថយន្តក្រុងនៅគល់ស្ពានជ្រោយចង្វា ។
ចែករំលែកព័តមាននេះ