រាជធានីភ្នំពេញ៖ សាលារាជធានីភ្នំពេញ បានសម្ពោធដាក់ឲ្យដំណើរការប្រើបា្រស់រថយន្តក្រុងជាផ្លូវការហើយ នៅព្រឹកថ្ងៃទី០៥ កុម្ភៈ ២០១៤នេះ ក្រោមអធិបតីភាព លោក ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងអង្កការ JICA និងមន្រ្តីក្រោមឱវាទសាលារាជធានីភ្នំពេញជាច្រើនរូបទៀត ។ ពិធីនេះធ្វើឡើង នៅចំណុចគល់ស្ពានជ្រោយចង្វា។
បើតាមប្រធានអង្គការ JICA លោក មាសាគូ កូតូ បានថ្លែងក្នុងកិច្ចប្រជុំជាមួយសាលារាជធានីភ្នំពេញកាលពីថ្ងៃទី១៧ មករា ២០១៤ កន្លងមកនេះបានឲ្យដឹងថា ចាប់ពីថ្ងៃទី០៥ កុម្ភៈ ដល់ថ្ងៃទី២៨ កុម្ភៈ ២០១៤ រថយន្តក្រុង១០គ្រឿង នឹងដាក់ឲ្យដំណើរការសាកល្បងជាជំហានដំបូង នៅផ្លូវព្រះមុន្នីវង្ស ចាប់ពីរង្វង់មូលស្តាតចាស់ ដល់ស្ពានព្រះមុន្នីវង្ស។ លោក មាសាគូ កូតូ បានថ្លែងទៀតថា សម្រាប់តម្លៃធ្វើដំណើរ២សប្តាហ៍ដំបូង តម្រូវឲ្យយក១០០០រៀល ហើយថ្ងៃបន្ទាប់ឡើងតម្លៃយក១៥០០រៀល ។
សូមបញ្ជាក់ផងដែរថា បើតាមមន្រ្តីសាលារាជធានីភ្នំពេញ ការដាក់ឲ្យដំណើរការរថយន្តក្រុងក្នុងរាជធានីភ្នំពេញជំហានទី១ តាមបណ្តោយផ្លួវមុន្នីវង្ស ជំហានទី២ តាមបណ្តោយផ្លូវកម្ពុជាក្រោម និងជំហានទី៣ តាមបណ្តោយផ្លូវម៉ៅសេទុង ៕
ចែករំលែកព័តមាននេះ