ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ការ​ផឹក​ភេសជ្ជៈប៉ូ​វកម្លាំង​ជា​ប្រ​ចាំ​​ផ្តល់​ផល​ប៉ះ​ពាល់​អ្វី​ខ្លះ​ដល់​សុខ​ភាព?

10 ឆ្នាំ មុន

បណ្តា​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ភាគ​ច្រើន​គឺ​ផ្ទុក​ទៅ​ដោយ​សារ​ធាតុ​កា​ហ្វេអីុន​និង​ស្ករ​យ៉ាង​ច្រើន​លើស​លប់​ ។​ ការ​ប្រើ​ប្រាស់​សារ​ធាតុ​ទាំង​នេះ​ជា​ប្រ​ចាំ​នឹង​ផ្តល់​គ្រោះ​ថ្នាក់​ចំពោះ​សុខ​ភាព​ជា​មិន​ខាន ។ ​គេ​អាច​ជៀស​វាង​ការ​ប្រើ​ប្រាស់​ភេសជ្ជៈ​​ប្រ​ភេទ​នេះ​ច្រើន​លើស​លប់​ដោយ​ការ​ប្រើ​ប្រាស់​ទឹក​​ជាជំ​នួស​និង​ការ​ហាត់​ប្រាណ​ជា​ដើម ។​ ហេតុអ្វីបាន​ជា​អ្នក​ជំ​នាញ​សុខ​ភាព​អះ​អាង​ថា ប្រើ​ប្រាស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ជា​ប្រ​ចាំ​ប៉ះ​ពាល់​ដល់​សុខ​ភាព​ ? នេះ​ក៏ព្រោះ ភេសជ្ជៈ​នេះ ៖

១- ផ្តល់​ផល​ប៉ះ​ពាល់​មួយ​ចំ​នួន​ដូចជា
​​ធ្វើ​ឱ្យ​​ចុក​​ទ្រូង ​ធ្វើ​ឱ្យ​ចិត្ត​មិន​ស្ងប់ ញ័រ​ខ្លួន វិល​មុខ ធ្វើឱ្យ​បេះ​ដូង​ចុះ​ខ្សេោយ​ភ្លាម​ៗ ដេក​ពុំ​លក់​និង​​​គាំង​បេះ​ដូង​ជា​ដើម ។

២- បង្កើន​ឱកាស​កើត​ជំ​ងឺ Stressនិង កង្វល់​ក្នុង​ចិត្ត​ ៖
ភេសជ្ជៈ​ប៉ូវ​កម្លាំង​មួយ​ចំ​នួន​ផ្ទុក​សារ​ធាតុ​កា​ហ្វេអុីន​ច្រើន​ជាង​ចំនួន​ដែល​បិទ​ផ្សាយ​នៅ​លើ​សម្បក​កំប៉ុង ។ ទទួល​ទាន​សារ​ធាតុ​កា​ហ្វេអុីន​ច្រើន​ពេក​អាច​បណ្តាល​ឱ្យ​ញ័រ​ញាក់​សាច់​ដុំ​និង​កើត​ជំ​ងឺ Stress​ជា​ប្រ​ចាំ ហើយ​ឈាន​ទៅ​កើត​មាន​ជំ​ងឺ​បេះ​ដូង ។

៣- ផ្ទុក​សារ​ធាតុ​ស្ក​រ​ច្រើន​ហួស​ហេតុ ៖
ក្រៅ​ពី​ផ្តល់​ជា​ថាម​ពល​សិប្បនិម្មិត​ ភេសជ្ជៈ​ប៉ូវ​កម្លាំង​ផ្ទុក​សារ​ធាតុ​ស្ករ​យ៉ាង​ច្រើន ដោយ​ភេសជ្ជៈ​ស្លាក​យី​ហោ​ខ្លះ​ផ្ទុក​ស្ករ​ជា​មធ្យម​ប្រ​មាណ ១៤​ស្លាប​ព្រា​កា​ហ្វេ ។ ការ​ប្រើ​ប្រាស់​សារ​ធាតុ​ស្ករ​ច្រើន​នាំ​ឱ្យ​អ្នក​បាត់​បង់​ជាតិ​ទឹក​ ប៉ះ​ពាល់​ដល់​ប្រ​ព័ន្ធ​ការ​ពារ​រាង​កាយ​ បង្កើន​ការរលាក​និង​នាំ​ឱ្យ​ឡើង​ទម្ងន់​ជា​ដើម ។

៤- ជំ​រុញ​ឱ្យ​សរី​រាង្គ​នានា​ធ្វើការ​ហួស​កម្លាំង ៖
សរី​រាង្គ​មាន​ដូច​​ បេះ​ដូង ថ្លើម ខួរ​ក្បាល​ តម្រង​​នោម​​​និង​ផ្លូវ​រំ​លាយ​អា​ហារ​​សុទ្ធ​តែ​ធ្វើ​ការ​ហាក់​ដូចជា​ រាង​កាយ​កំពុង​ស្ថិត​ក្នុង​ស្ថាន​ការ​ណ៍​​​អា​​ស​ន្ន​​ ហើយ​​បន្ទាប់​​មក​​នឿយ​​ហត់​​អស់​​​កម្លាំង​​ លែង​​​ចង់​​​បំ​ពេញ​មុខ​ងារ​បន្ត ។ នេះ​គឺ​ជា​ផល​គ្រោះ​ថ្នាក់​ដ៏​ធំ​មួយ​ផ្សេង​ទៀត​របស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង ៕