ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រួម​ភេទ​ 2ដង​ក្នុង​មួយ​សប្តាហ៍​ជួយ​កាត់​បន្ថយ​អត្រា​កើត​ជំ​ងឺ​បេះ​ដូង​បាន​50%

10 ឆ្នាំ មុន

យោង​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​បាន​បង្ហាញ​ថា បុរស​ដែល​រួម​ភេទ​យ៉ាង​ហោច​ណាស់​២ដង​ក្នុង​មួយ​សប្តាហ៍​ ​អាច​កាត់​បន្ថយ​​ហា​និភ័យ​កើត​ជំ​ងឺ​បេះ​ដូង​បាន​ពាក់​កណ្តាល ។

យោង​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​បាន​បង្ហាញ​ថា បុរស​ដែល​រួម​ភេទ​យ៉ាង​ហោច​ណាស់​២ដង​ក្នុង​មួយ​សប្តាហ៍​ ​អាច​កាត់​បន្ថយ​​ហា​និភ័យ​កើត​ជំ​ងឺ​បេះ​ដូង​បាន​ពាក់​កណ្តាល ។

​ការ​ពិ​សោធ​ទៅ​លើ​បុរស​វ័យ​ពី​៤០​ឆ្នាំ​ដល់​៧០​ឆ្នាំ​ចំនួន​១១៦៥​នាក់​ពី​សំ​ណាក់​ក្រុម​អ្នក​វិ ទ្យា​សាស្ត្រ​នៅ​​វិទ្យា​​ស្ថាន​​អប់​រំ​  N​ew ​En​gland Research Institute​នៅ​រដ្ឋ​ម៉ា​សាឈូសេត សហរដ្ឋ​អា​មេរិក​បង្ហាញ​ថា ការរួម​ភេទ​មាន​ប្រ​សិទ្ធ​ភាព​ការ​​ពារ​បុរស​ពី​ជំ​ងឺ​បេះ​ដូង​ ។ ប៉ុន្តែ​ចំពោះ​ស្ត្រី​វិញ​ គេ​ពុំ​ដឹង​ថា មាន​ប្រ​សិទ្ធ​​ភាព​យ៉ាង​ណា​នោះ​ទេ ។ ទោះ​ជា​យ៉ាង​នេះ​ក្តី ការ​សិក្សា​ដែល​ធ្វើ​ឡើង​ដោយ​អ្នក​វិទ្យា​សាស្ត្រ​មក​ពី​សាកល​វិទ្យា​ល័យ​ Calgary University ​ប្រ​ទេស​កា​ណា​ដា​ពេល​កន្លង​មក​បង្ហាញ​ថា ការរួម​ភេទ​ទៀង​ទាត់​ជួយ​ជំ​រុញ​ដល់​ញាណហិត​ក្លិន​របស់​ស្ត្រី​ដោយ​វា​បាន​បញ្ចេញ​នូវ​អ័រ​ម៉ូន​ឈ្មោះ Prolactin ។

​លទ្ធផល​ដែល​​បាន​​ចុះ​ផ្សាយ​​ក្នុង​​ព្រឹត្តិប​ត្រAme- ri​can​ Jou​rnal of  Cardiology​បាន​បង្ហាញ​ទៀត​ថា បុរស​ដែល​រួម​ភេទ​យ៉ាង​ហោច​ណាស់​២ដង​ ក្នុង​មួយ​សប្តាហ៍​ ប្រ​ឈម​នឹង​បញ្ហា​បេះ​ដូង​តិច​តួច​បំ​ផុត​ធៀប​ទៅ​នឹង​បុរស​ដែល​១ខែ​រួម​ភេទ​បាន​ម្តងទៅ​២ដង ។ បុរស​ដែល​រួម​ភេទ​១-២ដង​ក្នុង​មួយ​ខែ​ឬ​គ្មាន​សោះ​ ត្រូវ​គេ​រក​ឃើញ​ថា ប្រ​ឈម​នឹង​ហានិ​ភ័យ​​ពី​ជំ​ងឺ​បេះ​ដូង​ដល់​ទៅ​៤៥​ភាគ​រយ ។

​រៀប​រាប់​ក្នុង​របាយ​ការ​ណ៍​របស់​ខ្លួន ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​បញ្ជាក់​ថា ៖«លទ្ធផលរបស់​យើង​លើក​នេះ​បង្ហាញ​ថា ហ្វ្រេកង់​នៃ​សកម្ម​ភាព​រួម​ភេទ​ទាប​​ពិត​ជា​​អាច​ទស្ស​ន៍​ទាយ​បាន​ពី​លទ្ធ​ភាព​ជំ​ងឺ​បេះ​​ដូង​និង​អសមត្ថ​ភាព​ប្រ​ដាប់​ភេទ​ »។

ដោយ​ឡែក​អ្នក​វិទ្យា​សាស្ត្រ​មក​ពី​សាកល​វិទ្យា​ល័យ​ Wilkes University សហ​រដ្ឋ​អា​មេរិក​បាន​រក​ឃើញ​ថា ការរួម​ភេទ​ម្តង​ទៅ​២ដង​ក្នុង​មួយ​សប្តាហ៍​អំឡុង​រដូវ​រងារ​ អាចជួយ​ជំ​រុញ​ដល់​ប្រ​ព័ន្ធ​ការ​រាង​កាយ​ កាត់​បន្ថយ​បាន​ឱកាស​កើត​ជំ​ងឺ​ផ្តា សាយ​និង​គ្រុន​ក្តៅ ៕