ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺ​ថ្លើម​​ប្រភេទ​B​ចម្លង​យ៉ាង​សកម្ម​បំផុត​​​និង​កាច​សាហា.វ​​ដូចជា​ជំងឺអេដស៍ដែរ​ ប៉ុន្តែមាន​វ៉ាក់សាំង​​ចាក់​ការ​ពារ​ជំងឺ​ថ្លើម​​មិន​ឱ្យ​កើត​បាន​រហូត​​​ដល់​ទៅ1រយ​ភាគ​រយ​

10 ឆ្នាំ មុន

ថ្លើម​គឺ​​ជា​ផ្នែក​មួយ​​ដ៏សំខាន់​​សម្រាប់​​ការ​ពារ​​សុខ​ភាព​រាង​កា​យ​​ប្រសិន​​បើ​ថ្លើម​​​មាន​បញ្ហា​ ​ពិសេស​​​មាន​ផ្ទុក​​​​ជំងឺ​ថ្លើម​​​ប្រភេទ​B​​នោះ​វាពិត​​ជា​ធ្វើ​ឱ្យ​លោក​អ្នក​​​មានក្ដី​កង្វល់​​​​យ៉ាង​​ខ្លាំង​​និង​អស់សង្ឃឹម​​ក្នុងឆាក​ជីវិត​ព្រោះជំងឺ​ប្រភេទ​នេះអាចឆក់​យក​អាយុ​ជីវិត​​​របស់​​លោក​អ្នក​​​​​​គ្រប់​ពេល​វេលា​ ។

ថ្លើម​គឺ​​ជា​ផ្នែក​មួយ​​ដ៏សំខាន់​​សម្រាប់​​ការ​ពារ​​សុខ​ភាព​រាង​កា​យ​​ប្រសិន​​បើ​ថ្លើម​​​មាន​បញ្ហា​ ​ពិសេស​​​មាន​ផ្ទុក​​​​ជំងឺ​ថ្លើម​​​ប្រភេទ​B​​នោះ​វាពិត​​ជា​ធ្វើ​ឱ្យ​លោក​អ្នក​​​មានក្ដី​កង្វល់​​​​យ៉ាង​​ខ្លាំង​​និង​អស់សង្ឃឹម​​ក្នុងឆាក​ជីវិត​ព្រោះជំងឺ​ប្រភេទ​នេះអាចឆក់​យក​អាយុ​ជីវិត​​​របស់​​លោក​អ្នក​​​​​​គ្រប់​ពេល​វេលា​ ។
ជួប​​ជា​មួយ​លោក​វេជ្ជ​បណ្ឌិត​អ៊ុង​ ចក្រា​វុធ​  ប្រធាន​ផ្នែក​ជំងឺ​ថ្លើម​ ក្រពះ​ ពោះ​វៀន​ និង​ជំងឺ​ឫស​ដូង​បាត​នៃ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​​បាន​​​​ប្រាប់​​​កោះស​ន្តិភាព​​​ថា ជំងឺ​ថ្លើម​មាន​ប្រាំប្រភេទ​គឺ​A​,B​,C​,D និងE​ ។​ ចំណែក​​ជំងឺ​ថ្លើម​ប្រភេទ​B​គឺ​ជា​ជំងឺ​ដែល​បង្កឡើង​ដោ​យ​វីរុ​ស​ប្រភេទ​​B​ ។​ ជា​ការ​ពិត​ណាស់​ ជំងឺ​ថ្លើម​ប្រភេទ​B​​ មាន​ឥទ្ធិ​ពល​​ចម្លង​ទៅ​មនុស្ស​​​​នៅ​ក្នុង​ពិភព​លោក​យ៉ាង​សកម្ម​បំផុត​​​ដែល​កំពុង​តែ​ធ្វើ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ក្នុងបញ្ហា​សុខ​ភាព​សា​ធារណៈ​​ពិសេស​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​​រួម​ទាំង​​ប្រទេស​កម្ពុជា​ផង​ដែរ​ ។ ជំងឺ​ថ្លើម​ប្រភេទ​B​ មាន​បង្កប់​នៅ​ក្នុង​ឈាម​​ ​ទឹក​មាត់ ​​ទឹក​ដោះ​ម្តាយ​ និង​ទឹក​រំអិល​ផ្សេ​ង​​ៗ​នៅ​​ក្នុង​​ខ្លួន​​​មនុស្ស​​ហើយ​ក៏​អាច​ឆ្លង​ដោយ​ងាយ​ផង​ដែរ​​ស្រដៀង​គ្នា​នឹង​ការ​ឆ្លង​មេរោគ​អេដស៍​ដែរ​ហើយ​​ការ​​ឆ្លង​របស់​វា​មាន​​ ៖​

​១-​ឆ្លង​តាម​រយៈ​ឈាម​៖ ​ដូច​ជា​ ការ​រួម​ភេទ​ ពេល​សម្រាល​កូន​​​ ទទួល​ទាន​អាហារ​​​ជាមួយ​គ្នា​ការ​​ប្រើប្រាស់​សម្ភារ​រួម​គ្នា​មួយ​ចំនួន​ដូច​​​ច្រា​ស​ដុស​ធ្មេញ ​​កន្ត្រៃ​កាត់​ក្រចក​ ម្ជុល​ចាក់​ថ្នាំរួ​មគ្នា​ជា​ដើម​ ។

២-​ឆ្លង​តាម​ការ​រស់​នៅ​ក្នុង​ផ្ទះ​ជា​មួយ​គ្នា​​​​​​ ជំងឺ​ថ្លើម​ប្រភេទ​B​ក៏​​អាច​ឆ្លង​តាម​រយៈ​ការ​រស់​នៅ​ក្រោម​ដំបូល​ផ្ទះ​ជា​មួយ​គ្នា​ផង​ដែ​រ​​​បើសិន​ជា​សមា​ជិក​ណា​ម្នាក់​ដែល​រស់​នៅ​ក្នុង​​​​គ្រួសារ​តែ​មួយ​​​ហើយ​កើត​មាន​ជំងឺ​ថ្លើម​ប្រភេទ​B​នោះ​សមា​​ជិក​ផ្សេង​​​ទៀត​ក៏​អាច​កើត​​ជំងឺ​​ប្រភេទនេះ​ដូច​គ្នា​​​​ដោយ​​​ឆ្លង​តាម​រយៈ​កត្តា​មួយ​ចំនួន​ដូច​ជា​ ទឹក​មាត់​ ញើស​​ ការ​ប្រើប្រាស់​របស់​របរ​រួម​គ្នា​ ។ល។

លោក​​​​វេជ្ជ​បណ្ឌិត​អ៊ុង​​ ចក្រា​វុធ​​ បាន​​ថ្លែង​បន្ត​ថា​ ​ជំងឺ​ថ្លើម​ប្រភេទ​B​ចាប់​ផ្តើម​កើត​មាន​ដំបូង​​គឺ​មិន​មាន​រោគ​សញ្ញា​អ្វ​ី​ឱ្យ​អ្នក​ជំងឺ​បាន​​​កំណត់​សម្គាល់់ទេ​​ តែ​អ្នក​ជំងឺ​អាច​ដឹង​តាម​រយៈ​ការ​ពិនិត្យ​​​ឈាម​ ។ ក្នុង​ករណី​ខ្លះ​ជំងឺ​នេះ​ក៏​អាច​លេច​ចេញ​​នូវ​រោគ​សញ្ញា​មួយ​ចំនួន​ផង​ដែរ​​ដូច​ជា ​ អ្នក​ជំងឺ​មាន​ការ​ក្តៅខ្លួន​ ផ្តាសាយ​ ភ្នែក​​ឡើង​លឿង​​ទឹក​​នោម​លឿង​ជា​ដើម​ ។​ ប៉ុន្តែ​តែ​​៩០​%​ចំពោះ​អ្នក​ដែល​កើត​មាន​ជំងឺ​នេះ​មិន​មាន​រោគ​សញ្ញា​អ្វី​ទាំង​អស់​ ហើយ​ភាគ​ច្រើន​អ្នក​ជំងឺ​អាច​ដឹង​ថា​រូប​គេ​កើត​មាន​ជំងឺ​ថ្លើម​ប្រភេទ​B​ នេះ​ច្រើន​តែ​ហួស​ពេល​ ដោយ​​ជំងឺ​នេះ​អាច​វិវឌ្ឍ​​ទៅ​រក​អាការៈ​ធ្ងន់ ធ្ងរ​ដែល​អាច​ឈាន​​​ដល់​ការ​កើត​មាន​ជំងឺ​ក្រិន​ថ្លើម​ មហា​​រីក​ថ្លើម​ ទើប​វា​លេច​ចេញ​នូវ​រោគ​សញ្ញា​​នេះ​ឱ្យ​អ្នក​ជំងឺ​បាន​ដឹង​ ។​ ជំងឺ​ថ្លើម​ប្រភេទ​B​ អាច​ឆ្លង​គ្រប់​វ័យ​ហើយ​នៅ​ទ្វីប​អាស៊ី​យើង​នេះ​​ភាគ​ច្រើន​ឆ្លង​តាំង​ពី​ទារក​ទើប​នឹង​កើត​មក​ម្លេ៉ះ​​​​តាម​រយៈ​ការ​សម្រាល​កូន​​ ។

​ជំងឺ​ថ្លើម​ប្រភេទ​B អាច​បណ្តាល​ឱ្យ​មាន​ផល​ប៉ះ​ពាល់​យ៉ា​ង​ខ្លាំ​ង​​​​អាច​ធ្វើឱ្យ​បាត់​បង់​ជីវិត ។​ មក​ដល់​បច្ចុប្ប​ន្ន​នេះ​​មិន​ទាន់​មាន​ថ្នាំព្យា​បាល​ដើម្បី​សម្លាប់​មេរោគ​នេះ​ឱ្យ​មាន​ប្រសិទ្ធ​​ភាព​នៅ​ឡើយ​ទេ​ ដូ​ច​ជា​ជំងឺ​អេដស៍​​ គ្រាន់​តែ​អាច​ពន្យារ​អាយុ​ជីវិត​បាន​ប៉ុណ្ណោះ​ ។​ ​តែ​ជា​ភ័ព្វ​សំណាង​របស់​មនុស្ស​​ព្រោះ​ជំងឺ​នេះ​មាន​វ៉ាក់​សំាង​ចាក់​បង្ការ​កុំឱ្យ​កើត​មាន​​​រហូត​ដ​ល់​ទៅ​ការ​ពារ​​បាន​១​០០​ភាគ​រយ​ ។ នៅ​​​ប្រទេស​កម្ពុជា​​​ជំងឺ​ថ្លើម​ប្រភេទ​B​​គឺ​អាច​កើត​មានទៅ​ដល់​១០​ភាគ​រយ​​ហើយ​អត្រា​ដែលអ​្នក​ស្លាប់​ដោយ​សារ​ជំងឺ​នេះ​មិន​ទាន់​មាន​តួលេខ​ច្បាស់​លាស់​នៅ​ឡើយ​ទេ​ ។ ដើម្បី​កាត់​បន្ថយ​​អត្រា​ឆ្លង​​​ជំងឺ​ថ្លើម​ពី​កំណើត​ក្រសួង​សុខា​​ភិបាល​បា​ន​អនុ​វត្ត​កម្ម​វិធី​​ចាក់​ថ្នាំ​បង្ការ​សម្រាប់​ទារ​ក​ដោយ​ឥត​គិត​ថ្លៃ​ ។​ ចំពោះ​អ្នក​ដែល​មិន​ទាន់​បាន​ចាក់​វ៉ាក់​សាំង​​ការ​ពារ​ជំងឺ​ថ្លើម​ប្រភេទ​B​ត្រូវ​តែ​ទៅ​ធ្វើ​តេស្ត​ឈាម​​​​រក​ជំងឺ​ថ្លើម​ប្រភេទ​B​​ដើម្បី​​មាន​​វិធាន​ការ​ទប់​ស្កាត់​ឬ​​ការ​ពារ​ទើប​ជា​ការ​ប្រសើរ ​​​។​ ចំណែក​​ឯ​អ្នក​ដែល​កើត​មាន​ជំងឺ​ថ្លើម​ប្រភេទ​B​មិន​ត្រូវ​ទទួល​​ទាន​​គ្រឿង​ស្រវឹង​ទេ​ ព្រោះ​ការ​ទទួល​ទាន​​ស្រា​ចំពោះ​អ្នក​ដែល​មាន​ផ្ទុក​ជំងឺ​ថ្លើម​ប្រភេទ​B​​ប្រៀប​ដូច​ជា​យក​សាំង​ទៅ​ចាក់​ពី​លើ​ភ្លើងអ៊ីចឹង​​ ។

គ្រួសារ​ដែល​មាន​សមា​ជិក​ណា​ម្នាក់​មាន​ផ្ទុក​​ជំងឺ​ថ្លើម​ប្រភេទ​B​​​​សមា​ជិក​ក្នុង​គ្រួសារ​នោះ​​មិន​ត្រូវ​រើស​អើង​រហូត​ដល់​ទទួល​ទាន​អាហារ​ផ្សេ​ង​​គ្នា​​ឬក៏​ដាក់​អ្នក​​​ជំងឺ​​ឱ្យ​រស់​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​នោះ​​​​ ។​ ការ​ធ្វើ​បែប​នេះ​គឺ​អាច​ធ្វើ​ឱ្យ​អ្នក​ជំងឺ​​​មាន​វិបត្តិ​ផ្លូវ​ចិត្តធ្ងន់​ធ្ងរ​​​ដូច្នេះ​សមា​ជិក​គ្រួសារ​​គ្រប់​រូប​​​ត្រូវ​តែ​ទៅ​ចាក់​វ៉ាក់​សាំង​ការ​ពារ​កុំ​ឱ្យ​កើត​​មាន​ជំងឺ​​នេះ​ទើប​ជា​ការ​ប្រសើរ ។​ លោក​អ្នក​ត្រូវ​ចងចាំ​ថា​ ជំងឺ​ថ្លើម​ប្រភេទ​B​​មិន​មែន​ជា​ជំងឺ​តំណ​ពូជ​ទេ​​តែ​វា​ជាជំងឺ​ឆ្លង ៕